ភាគទី2: លក្ខណៈសន្យាដែលបាននិយាយ

6.1K 370 1
                                    

លោកយាយរបស់ ជុងហ្គុក ពេលឃើញស្រីដែលឈរនៅក្បែរចៅបង្កើតខ្លួនហើយធ្វើអោយគាត់ដឹងភ្លាមថាហេតុអីទើប ជុងហ្គុក មិនព្រមទៅផ្ទះព្រោះគេរវល់នៅជាមួយនឹងនាង! គាត់ក៏បានត្រឹមតែហួសចិត្តដឹងថាគេមានប្រពន្ធរួចទៅហើយហេតុអីបានជានាងនៅមិនឈប់មករវីរវល់ជាមួយនឹងគេទៀត?

< ជម្រាបសួរ លោកយាយ > វ៉ាង អេននី ដែលត្រូវ ជាអតីតគូដណ្តឹងរបស់ ជុងហ្គុក បានស្រដីឡើងដៃវិញអោបដើមដៃនាយមិនលេងព្រោះតែចង់ឌឺប្រពន្ធរបស់នាយនៅចំពោះមុខនោះអី

< ដោយសារតែរវល់នៅជាមួយនឹងស្រីម្នាក់នេះមែនទេទើបឯងមិនព្រមត្រឡប់ទៅផ្ទះមើលប្រពន្ធកូនរបស់ឯង! > លោកយាយសួរទៅ ជុងហ្គុក ហើយងាកទៅសម្លក់មុខ អេននី ដំបូងគាត់ក៏ចូលចិត្តនាងតែពេលដឹងថានាងជាមនុស្សខាំមិនលេងបែបនេះធ្វើអោយគាត់ប្រែទៅជាស្អប់នាយខ្លាំងណាស់

< មិនមែនឡើយលោកយាយគឺខ្ញុំរវល់ធ្វើការ > ជុងហ្គុក ប្រកែកទាំងដែលគាត់និយាយគឺសុទ្ធតែជាការពិត

< ច្បាស់នឹងភ្នែកហើយឯងនៅប្រកែកទៀតតើឯងមានគិតពីចិត្តប្រពន្ធឯងខ្លះទេ? នាងក៏ដូចគ្នា
វ៉ាង អេននី ក្រែងនាងដឹងហើយមិនចឹងថាចៅយើងគេមានប្រពន្ធរួចហើយតែហេតុអីទើបនាងនៅមុខក្រាស់មិនព្រមឈប់មករវីរវល់ជាមួយគេទៀត ?? > លោកយាយស្ដីថាអោយចៅបង្កើតខ្លួនហើយបាន ងាកទៅនិយាយថាអោយ អេននី

< ខ្ញុំ...> អេននី អោនមុខចុះធ្វើមុខរកយំ ជុងហ្គុក ឃើញហើយចេញមុខមកនិយាយការពារនាងភ្លាមៗ

< លោកយាយ ចង់និយាយបន្ទោសឬយ៉ាងមិចក៏ថាអោយតែខ្ញុំម្នាក់ឯងបានហើយ អេននី មិនបានដឹង រឿងអ្វីទេព្រោះខ្ញុំស្រលាញ់នាងខ្ញុំជាអ្នកនៅទាក់ទងជាមួយនាងដោយខ្លួនឯង > ជុងហ្គុក និយាយចេញមកយ៉ាងច្បាស់ៗ

ថេយ៉ុង លឺហើយបានត្រឹមលួចឈឺក្នុងចិត្តតែម្នាក់ ឯងគេក៏មិនយល់ដូចគ្នាថាហេតុអី? ពួកគេទើបនឹង បានស្គាល់គ្នាទេតែគ្រប់ពេលដែលគេបានលឺពាក្យ សម្ដីអ្នកជាប្ដីនិយាយហើយក្នុងទ្រូងគេចេះតែឈឺចុកឡើងមករហូត តើគេស្រលាញ់នាយរឺ?

< អាចៅចង្គួត!! > លោកយាយខឹងញ័រខ្លួនដល់ថ្នាក់រកនឹងលើកដៃវៃ ជុងហ្គុក តែត្រូវ ថេយ៉ុង ចាប់ដៃគាត់ជាប់

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now