ភាគទី37 : គេមិនដូចមុន...

4.9K 209 1
                                    

ក្រោយញាំបាយរួចហើយ ថេយ៉ុង ក៏ចូលទៅ ងូតទឹកចេញតែគេគ្មានខោអាវពាក់ឡើយព្រោះតែមិនបាន យកមកយប់នេះក៏ប្រហែលជាត្រូវយកខោអាវប្ដីពាក់សិនទៀតហើយ

< នាំគ្នាធ្វើអ្វីនឹង? យប់ហើយនៅមិនទាន់គេងទៀតហ្ហេស៎ ?? > ថេយ៉ុង ចេញមកពីក្នុងបន្ទប់ទឹកវិញក៏ស្រដីសួរទៅប៉ាកូនគេដែលកំពុងតែប្រលែងលេងជាមួយគ្នានៅលើពូក

< កូននៅចាំប៉ាថេយ៍ > ជូវ៉ុន

< ចាំប៉ាធ្វើអី? > ថេយ៉ុង និយាយសួរគេព្រមទាំងយកកូនកន្សែងមកជូនសក់ខ្លួនឯង

< កូនចាំគេងអោបប៉ាថេយ៍នោះអី >

< ហុឹស! ហើយហេតុអីទើបបងមិនគេង? > ថេយ៉ុង
សើចនឹងចរឹកកូនប្រុសហើយក៏ងាកទៅសួរអ្នកជាប្ដីវិញម្ដង

< គេនៅរញ៉េរញ៉ៃបងបែបហ្នឹងតើអោយបងគេង លក់យ៉ាងមិចនឹងកើត? > គ្រប់ពេលបើសិនជា ជូវ៉ុន
គេគេងមិនលក់ឬមិនទាន់គេងទេ ជុងហ្គុក ក៏មិន
អាចគេងបានដូចគ្នាព្រោះគេនៅបបួលប៉ាគេអោយលេងជាមួយនឹងគេឬក៏រញ៉េរញ៉ៃមិនអោយនាយបានគេងលក់ឡើយតាមចរឹករពឹសរបស់គេតែបើគេ
ងងុយគេងគេប្រាកដគេគេងដោយខ្លួនឯងហើយ

< ប៉ាថេយ៍ពាក់ខោអាវរបស់ប៉ាៗ ហិៗ~ > ជូវ៉ុន
និយាយដោយសើចខ្ទប់មាត់

< មើលមុខបងធ្វើស្អី? > ជុងហ្គុក ដេកពាត់ដៃទៅក្រោយផ្អែកខ្នងនឹងក្បាលគ្រែហើយលើកចិញ្ចឹមសួររាងតូចជាប្រពន្ធទាំងឆ្ងល់ពេលឃើញគេបែរមកសម្លក់មុខខ្លួនទាំងមិនដឹងរឿង

< គ្មានខោអាវណាតូចជាងនេះទេឬ?ទើបបងយកខោអាវនេះមកអោយអូនស្លៀកនឹង ?? > ថេយ៉ុង
និយាយទាំងមុខក្រញូវចង់ខឹងនាយបន្តិចខ្មាស់កូនបន្តិចព្រោះតែគេពាក់ខោអាវរបស់ ជុងហ្គុក ខោក៏អូសដីអាវវិញធំជាងខ្លួនគេទៀតមើលយូរៗទៅ
គេមិនដឹងជាដូចស្អីទេបើអ៊ីចឹងមិនអោយគេខ្មាស់កូនយ៉ាងមិច ??

< នេះខោអាវអស់តូចហើយណា > ជុងហ្គុក

< ខោអាវអស់តូចបងតែអូនពាក់ចង់ដូចទីងមោងហើយ > ថេយ៉ុង

< តែកូនអត់ឃើញដូចទីងមោងត្រង់ណាផង
ប៉ាថេយ៍គួរអោយស្រលាញ់សឹងអី > ជូវ៉ុន និយាយលួងលោមប៉ាថេយ៍របស់គេប៉ុន្តែគេក៏បែរទៅលួចសើចជាមួយនឹងប៉ាធំគេទៅវិញសូម្បីតែគេក្មេងក៏គេទប់សំណើចមិនជាប់ដែរ ថេយ៉ុង ឈរខាំមាត់សម្លក់ពួកគេទាំងពីរព្រោះតែដឹងថាពួកគេរួមគំនិតគ្នាធ្វើ បាបខ្លួន

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now