@Next Day ~~~~~~
ចាប់តាំងពីថ្ងៃដែល ថេយ៉ុង បានបង្កើតកូនរួចពេលនេះគឺមានរយៈពេល 3ខែទៅហើយគេនឹង ជុងហ្គុក ក៏មិនដែលឈ្លោះប្រកែកគ្នាអ្វីទេរស់នៅជាមួយគ្នាយ៉ាងចុះសម្រុងថែមទាំងស្រលាញ់គ្នាខ្លាំងទៀតតែរាងតូចក៏មិនដែលឃើញ អេននី
មករវីរវល់ជាមួយនឹងប្ដីរបស់គេដូចគ្នាប៉ុន្តែគេមិន ដឹងថាពួកគេធ្លាប់ជួបគ្នាឬអត់នោះឡើយគេមិនហ៊ានសួរនាយទេថាក្នុងចិត្តនាយពេលនេះនាយ
នៅមាន អេននី ទៀតឬអត់?< ចាក់អេ > ជុងហ្គុក ចូលទៅអោបចង្កេះប្រពន្ធពី ក្រោយពេលរាងតូចកំពុងអង្គុយលេងនៅខាង ក្រោយផ្ទះជាមួយនឹងអ្នកបម្រើប៉ុន្មាននាក់ទៀត
< មកពីធ្វើការហើយហ្ហេស ថ្ងៃនេះយ៉ាងមិចដែរតើបងធ្វើការហត់ទេ? > ថេយ៉ុង ងាកបែរទៅនិយាយសួរនាយដោយស្នាមញញឹម
< ហត់! តែពេលបានឃើញមុខប្រពន្ធហើយលេងមានអារម្មណ៍ថាហត់ទៀតហើយ > ជុងហ្គុក
< សម្ដីផ្អែមល្ហែមណាស់ណ៎ > ថេយ៉ុង ធ្វើមុខដូចជាជ្រេញតែក្នុងចិត្តកំពុងរំភើបពេលបានលឺពាក្យសម្ដីរបស់នាយគេមិនចម្លែកចិត្តទេថាហេតុអីស្រីម្នាក់នោះស្រលាញ់នៅចង់បានប្ដីគេទៀតព្រោះតែនាយ សម្ដីផ្អែមល្ហែមចឹងតើទើបបានជាចេះតែមានអ្នកចង់ បាននាយណាស់
< បងនិយាយការពិត សុំថើបអោយបាត់ហត់
តិចមក សឺតៗ > ជុងហ្គុក មិននិយាយតែមាត់ទេគឺអោនទៅថើបថ្ពាល់រាងតូចជាប្រពន្ធជាច្រើនខ្សឺតអ្នកបម្រើនៅអង្គុយលេងជាមួយ ជូវ៉ុន នៅក្បែរនោះបានឃើញហើយនាំគ្នាងាកមុខចេញដោយសារតែអៀន< ន៎ែ មកថើបស្អីមិនចេះខ្មាស់គេទេឬយ៉ាងមិច? >
ថេយ៉ុង រុញអ្នកជាប្ដីចេញទាំងមានអារម្មណ៍ថាអៀនខ្មាសខ្លះដែរ< ខ្មាសស្អីសុទ្ធតែគ្នាឯងសោះ មែនទេកូនប៉ា > ជុងហ្គុក ងើបទៅអង្គុយក្បែរកូនប្រុសដែលនៅក្នុង វង្វេងដៃអ្នកបម្រើងើយមុខសម្លឹងមើលមុខនាយដោយធ្វើភ្នែកម៉កៗទឹកមុខរបៀបមិនដឹងខ្យល់អ្វីធ្វើអោយនាយគ្រឺតខ្នាញ់គេជាខ្លាំងទើបអោនថើបថ្ពាល់ប៉ោងៗរបស់គេ
< បងទៅងូតទឹកសម្អាតខ្លួនទៅនឹងអាលបានមកញាំបាយជុំគ្នា > ថេយ៉ុង
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។