ភាគទី41 : បារម្ភពីនាងម្នាក់និង?

4.2K 185 1
                                    

ក្រោយពេលចេញពីផ្សារទំនើបមកគឺគ្មានបានទៅឯណាទៀតឡើយព្រោះថេយ៉ុងគេមានអារម្មណ៍
មិនល្អដោយសារតែរឿងមុននេះទើបពួកគេទាំងពីរត្រូវត្រឡប់មកផ្ទះវិញ

< អួយ៎! ជុង បងថ្នមដៃបន្តិចបានទេអូនឈឺណា៎ >
ថេយ៉ុង ស្រែកដាក់អ្នកជាប្ដីពេលនាយយកថ្នាំទៅលាបនៅលើកែមមាត់របស់គេត្រង់កន្លែងដែល
អេននីបានទះគេនោះ

< ថ្នមអស់ពីថ្នមហើយបាទប្រពន្ធ > ជុងហ្គុក

< ហុឺយ គិតដល់រឿងមុននេះហើយអូនចង់តែត្រឡប់ទៅទះនាងវិញទៀតទេ! > ថេយ៉ុង

< រឿងចប់ហើយក៏អោយវាចប់ទៅ កុំចូលចិត្តរកកន្លែងឈឺខ្លួនពេក > ជុងហ្គុក និយាយស្ដីថាអោយគេតែមិនមែននាយបារម្ភពីអេននីឡើយអ្នកដែលនាយបារម្ភគឺជាប្រពន្ធរបស់នាយទៅវិញទេ!ឃើញទេមុខដល់សែនស្រស់ស្អាតរបស់គេក៏បែរទៅជាមានស្នាមជាំលេងស្អាតអស់

< ក៏ស្រីចង្រៃនោះជាអ្នកមករករឿងអូនមុនទបងគិតចង់អោយអូនឈរនៅស្ងៀមដូចគល់ឈើ? សំណាងហើយដែលអូនទះនាងបានត្រឹមប៉ុណ្ណឹងតាមចិត្តខឹងអូនចង់តែទះរហូតទាល់តែនាងស្លាប់បាត់អោយសមចិត្តទេ > ថេយ៉ុង ធ្វើមុខក្រញូវអង្គុយសោកស្តាយដែលមិនបានវៃអេននីអោយសមចិត្តខឹងតែ ជុងហ្គុក ឃើញហើយបែរសើចទៅវិញព្រោះទឹកមុខពេលគេខឹងមិនបានកាចគួរអោយខ្លាចឡើយតែវាបែរជាគួរអោយ
ស្រលាញ់ទៅវិញសម្រាប់នាយ

< ទៅបងដឹងហើយថាប្រពន្ធបងនេះខ្លាំង >
ជុងហ្គុក

< ប៉ុន្តែពេលមានរឿងនោះអូនដឹងថាបងឈរលួច មើលមកតែហេតុអីទើបបងមិនព្រមចូលទៅជួយអូន? ឬក៏បងចង់អោយស្រីម្នាក់នោះវៃអូនមែនទេ? បងនៅស្រលាញ់នាងឬហាស!! > ថេយ៉ុង ស្រែក ដាក់អ្នកជាប្ដីទាំងមិនសុខចិត្តជុងហ្គុកលើកដៃទប់ទ្រូងព្រោះតែភ្ញាក់ជាមួយនឹងសម្លេងស្រែករបស់ប្រពន្ធមុន
នេះ

< មិនមែនអញ្ចឹងទេ! បើបងចូលទៅឃាត់នោះបងមិចនឹងដឹងថានាងនិយាយអ្វីដាក់អូនខ្លះ? ហើយបងជឿថាបើសិនជាអេននីនាងធ្វើអ្វីអូនពិតមែនយ៉ាងណាក៏អូនប្រាកដជាតដៃវិញមិនខានឡើយតែបើសិនជានាងហ៊ានធ្វើអ្វីលើអូនខ្លាំងនោះបងនឹងចូលទៅភ្លាម > ជុងហ្គុក នាយដឹងស្រាប់ហើយថា ឥឡូវថេយ៉ុង គេមិនបានដូចមុនឡើយបើសិនជាមាននរណាម្នាក់ធ្វើបាបគេនោះគេនឹងមិនព្រមនៅស្ងៀមទេហើយវាក៏ដូចជាអ្វីដែលនាយបានគិតទុកពិតមែន! ព្រោះតែអញ្ចឹងហើយទើបនាយមិនទាន់ចូលទៅឃាត់ប៉ុន្តែពេលឃើញអេន
នីរកវ៉ៃប្រពន្ធខ្លួនភ្លាមទើបនាយស្រែកឡើងហើយប្រញាប់ដើរចូលទៅ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now