ភាគទី16 : លោកមកខ្វល់ខ្វាយជាមួយខ្ញុំធ្វើអី?

5.6K 272 0
                                    

ស្រីស្អាតរូបស្រស់ម្នាក់ដើរចូលមកក្នុងអាគារចាស់ដែលគេបានទុកចោលមួយកន្លែងជាមួយនឹងកូនចៅរបស់នាងប៉ុន្មាននាក់ទៀតដើម្បីមករកមនុស្សដែលនាងបានជួលអោយធ្វើការហើយក៏គ្មានអ្នកណាឆ្ងាយទេក្រៅពី វ៉ាង អេននី!

< ចៅហ្វាយស្រី > ប្រុសម្នាក់ដែលបានជិះឡាន
រកនឹងបុក ថេយ៉ុង កាលពីថ្ងៃមិញនេះប្រញាប់ងើប ឈរពេលឃើញអ្នកជាចៅហ្វាយដើរចូលមក

< កាលពីថ្ងៃមិញយើងលឺថាអាក្មេងនោះវាចេញទៅខាងក្រៅដូច្នេះតើរឿងដែលយើងអោយឯងធ្វើយ៉ាងមិចហើយ? > អេននី

< គឺ...>

< គឺស្អី? នេះកុំប្រាប់អោយសោះណាថាឯងធ្វើការងារមិនបានសម្រេច ?? > អេននី

< អោយខ្ញុំសូមទោសផងចៅហ្វាយស្រី >

< ផាច់!! >

< អាចង្រៃហេតុអីគ្រាន់តែអាក្មេងនោះម្នាក់សោះឯងមិនអាចសម្លាប់វាបានហ្ហាស!!! > អេននី ទះប្រុសម្នាក់នោះមួយដៃស្រាប់តែខឹងច្រឡោតឡើងមកភ្លាមៗពេលដឹងថាផែនការរបស់ខ្លួនត្រូវបរាជ័យ

រឿងគ្រប់យ៉ាងក៏ដូចជាអ្នកស្រីស៊ូបានគិតអញ្ចឹងគាត់និយាយថា អេននី ជាអ្នកធ្វើរឿងដែលមានមនុស្សរកនឹងជិះឡានបុក ថេយ៉ុង? ហើយវាក៏ដូច ជាអ្វីដែលគាត់បានគិតគឺនាងជាអ្នកធ្វើពិតមែននាងបានជួលមនុស្សអោយតាមមើល ថេយ៉ុង ពេលណាមានឱកាសអោយសម្លាប់គេចោលតែម្ដងគឺដូចជាពេលនៅផ្សារទំនើប! មុនដំបូងគេម្នាក់ជាមនុស្ស
របស់ អេននី ដែលជួលមកនោះគេបានរកនឹងបាញ់ សម្លាប់ ថេយ៉ុង ទៅហើយប៉ុន្តែបើធ្វើបែបហ្នឹងគេគិត ថាប្រាកដជាមានមនុស្សដឹងដូច្នេះហើយទើបគេរកនឹងបើកឡានបុករាងតូចជំនួសវិញដូចជាការគ្មានចេតនាមិនបានតាំងចិត្តប៉ុន្តែចុងក្រោយផែនការវាក៏នៅតែមិនបានសម្រេចដដែល

< មុនដំបូងខ្ញុំក៏ចង់បាញ់សម្លាប់គេដែលតែដោយ សារនឹកឃើញថាទីនោះគឺជាផ្សារទំនើបបើសិនជាធ្វើបែបហ្នឹងប្រាកដជាមានមនុស្សឃើញនឹងបានលឺសម្លេងគ្រប់កាំភ្លើងទើបខ្ញុំគិតថានឹងបើកឡានបុកគេវិញព្រោះវាដូចគ្រាន់តែជាការគ្មានចេតនាមិនបានតាំងចិត្ត >

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now