@ព្រឹកថ្ងៃថ្មី៚
ថេយ៉ុង ភ្ញាក់ឡើងក៏ចូលទៅងូតទឹកសម្អាតខ្លួនរួចហើយបានមករៀបចំខោអាវធ្វើការរបស់អ្នកជាប្ដីទុកអោយនាយស្លៀកពាក់ទៅធ្វើការនៅថ្ងៃនេះ
រាងតូចអង្គុយនៅលើគ្រែអោនមើលកូនប្រុសខ្លួនកំពុងតែដេកដៅទឹកដោះគោនោះក៏ងាកទៅឃើញ ជុងហ្គុក ដើរចេញមកពីក្នុងបន្ទប់ទឹកវិញទើបគេងើបទៅរៀបខំខ្លួនអោយនាយ< មកនេះ ចាំអូនរៀបចំខ្លួនអោយ > ថេយ៉ុង
បិទឡេវអាវអោយ ជុងហ្គុក ហើយបានយកក្រវាត់ក
មកចងអោយនាយយ៉ាងត្រឹមត្រូវ< ប្រពន្ធអ្នកណាគួរអោយស្រលាញ់យ៉ាងនេះចេះជួយរៀបចំខ្លួនអោយប្ដីទៀត > ជុងហ្គុក ដាក់ដៃនៅលើចង្កេះរាងតូចនិយាយឡើងញោះអោយគេអៀន
ប៉ុន្តែរាល់ថ្ងៃ ថេយ៉ុង ក៏ជាអ្នករៀបចំខ្លួនអោយនាយរហូតស្រាប់ហើយ< ប្រពន្ធអ្នកនៅក្បែរៗនេះទេដឹង! > ថេយ៉ុង
ងើយទៅសម្លក់មុខ ជុងហ្គុក តែដៃក៏នៅចងក្រវាត់កអោយនាយដដែល< កុំធ្វើខ្លួនគួរអោយខ្នាញ់ពេកប្រយ័ត្នបងទ្រាំមិន បានរំលោភអូនកាន់ព្រឹក > ជុងហ្គុក និយាយតែការពិតនោះចាប់តាំងពីពួកគេរៀបការរស់នៅជាមួយ គ្នារហូតដល់កើតកូនរួចហើយពួកគេនៅមិនទាន់បានធ្លាប់ធ្វើរឿងនោះជាមួយគ្នានៅឡើយទេ
បើសិនជាអោបថើបអ៊ីចឹងប្រាកដជាមានខ្លះហើយតែបើលើសនាយក៏មិនដែលប៉ះពាល់គេដែរពេល នេះនាយស្រលាញ់គេនាយគ្រាន់តែចង់អោយគេយល់ព្រមដោយខ្លួនឯងនាយមិនចង់បង្ខំគេឡើយ
< និយាយស្អីអាក្រក់ស្ដាប់ មិនឃើញកូនសម្លឹងមើលទេឬយ៉ាងមិច ?? > ថេយ៉ុង
< គេនៅក្មេងគេមិនទាន់ដឹងយល់ថាពួកយើង
និយាយពីអ្វីទេ > ជុងហ្គុក< តែយ៉ាងណាបងក៏មិនគួរនិយាយបែបហ្នឹងនៅមុខកូនដែរ > ថេយ៉ុង
< អា៎ៗ បងសូមទោសក៏បាន > ជុងហ្គុក
< រួចហើយ > ថេយ៉ុង ប្រាប់ហើយមុននឹងដើរទៅលើកបីកូនឡើងដើរចេញពីក្នុងបន្ទប់ចុះទៅខាង ក្រោមទាំងមាន ជុងហ្គុក ដើរចេញមកពីក្រោយគេ។
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។