នៅពេលមកដល់ក្រុមហ៊ុនបុគ្គលិកម្នាក់ៗតាមមើល
ជុងហ្គុក មិនដាក់ភ្នែកពេលឃើញនាយដើរចូល
ទៅក្នុង Office បាត់ហើយពួកគេចាប់ផ្តើមនាំគ្នា
និយាយខ្សឹបខ្សៀវពីនាយ< នេះក៏មួយអាទិត្យទៅហើយយើងតែងតែឃើញ
លោកប្រធានយកកូនរបស់គាត់មកតាមរហូត > ស្រីម្នាក់ក៏បាននិយាយឡើងហើយនាងដឹងថា ជូវ៉ុន គឺជាកូនរបស់ ជុងហ្គុក ព្រោះតែនាងបានសួរ
ហាន់ជេ ហើយគេក៏បានប្រាប់នាង< អឺ ពិតមែនហើយយើងពិតជាឆ្ងល់ខ្លាំងណាស់ថាមិចបានគាត់យកកូនប្រុសរបស់គាត់មកតាម?
ចុះប្រពន្ធរបស់គាត់នោះគេនៅឯណាហេតុអីទើបគេមិនមើលកូន ?? >< ឬមួយក៏គាត់នឹងប្រពន្ធរបស់គាត់ឈ្លោះគ្នា? >
< ទោះបីជាឈ្លោះគ្នាប្រពន្ធគាត់ក៏គួរតែមើលកូនដដែលនឹងមិនមែនអោយប្ដីធ្វើការផងមើលកូនផង អញ្ចឹងទេ >
< តែនិយាយចឹងយើងក៏មិនដែលឃើញប្រពន្ធលោកប្រធានទៀតឡើយពីមុនគេតែងតែចូលចិត្តមកទីនេះយកអាហារមកអោយលោកប្រធានរហូតតែឥឡូវក៏មិនដែលឃើញគេទៀតទេ >
< តើអាចទេដែលលោកប្រធាននឹងប្រពន្ធរបស់គាត់ លែងលះគ្នាហើយ ?? >
< ទំនេរខ្លាំងណាស់ទៅមែនទេទើបនាំគ្នាមកនិយាយដើមចៅហ្វាយនិង? មិនថាគាត់នឹងប្រពន្ធរបស់គាត់លែងលះគ្នាឬអត់ក៏ជារឿងរបស់ចៅហ្វាយឬក៏ពួកនាងចង់អោយយើងយកទៅប្រាប់អោយគាត់ដេញពួកនាងចេញ ?? > ហាន់ជេ រកនឹងដើរយកឯកសារទៅអោយ ជុងហ្គុក សុីញ៉ែតែក៏បានលឺពួកបុគ្គលិកនាំគ្នានិយាយគ្នាទើបគេស្រែកឡើង
ខ្លាំងៗស្ដីថាអោយពួកនាងធ្វើអោយពួកបុគ្គលិកទាំងនោះចែកជើងគ្នាទៅកន្លែងធ្វើការរបស់ពួកគេរៀងខ្លួនចំណែកឯ ហាន់ជេ ក៏ដើរតម្រង់ទៅបន្ទប់ធ្វើការរបស់អ្នកជាចៅហ្វាយ។< តុក តុក >
ដោយមិនបានលឺសម្លេងស្រែកតបមកវិញដូចរាល់ដងធ្វើអោយ ហាន់ជេ ចម្លែកចិត្តជាខ្លាំងប៉ុន្តែគេក៏ជ្រើសរើសនៅបើកទ្វារចូលទៅដដែល
< ក្រាក >
< ចៅហ្វា > ហាន់ជេ ហើបមាត់រកហៅអ្នកជាចៅហ្វាយហើយតែ ជុងហ្គុក លើកដៃអោយគេស្ងាត់មាត់
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។