ភាគទី15 : តើខ្ញុំត្រូវយំប៉ុន្មានដងទៀត?

5.4K 274 0
                                    

លោកពូដែលជាអ្នកបើកឡានបានចេញទៅយក អីវ៉ាន់នៅខាងក្នុងផ្សារមុននេះពេលគាត់ដើរចេញមកវិញក៏ស្រាប់តែបានឃើញមានឡានមួយគ្រឿងបើកតម្រង់មករក ថេយ៉ុង ទើបគាត់ទម្លាក់របស់របនៅក្នុងដៃចោលហើយរត់ទៅឈរបាំង ថេយ៉ុង
រងចាំជំនួសគេមិនអោយគេមានគ្រោះថ្នាក់ធ្វើអោយអ្នកបើកឡានមួយនោះឃើញបែបហ្នឹងក៏ប្រញាប់ជាន់ហ្វ្រាំងឡានវិញយ៉ាងលឿនស្ទើរតែរកបុកលោកពូម្នាក់នោះទៅហើយ

< ន៎ែ!! លោកបើកឡានម៉ាកស្អីមិនឃើញមនុស្សកំពុងតែឈរទេឬយ៉ាងមិចផ្លូវបុិនផ្លូវបានជាចង់បើកបុកមនុស្សនិង ?? > សនិ្តសុខដែលយាមការពារខុសត្រូវនៅខាងមុខផ្សារពេលឃើញអញ្ចឹងពួកគាត់ក៏ប្រញាប់រត់មកមើលហើយដើរទៅគោះកញ្ចក់ឡាន មួយនោះទាំងនិយាយស្ដីថាអោយគេ

< សូមទោស! > អ្នកនៅក្នុងឡានបើកកញ្ចក់ឡានមកនិយាយតែប៉ុណ្ណឹងគេងាកបែរទៅសម្លឹងមើល
ថេយ៉ុង ឈរស្ងៀមខ្លួនញ័រទទ្រើកនោះបន្តិចមុននឹងបើកឡានគេចចេញទៅបាត់

< ន៎ែ! ឆាប់ត្រឡប់មកវិញភ្លាមអាចង្រៃយ៍នេះ > សន្ដិសុខរត់ដេញតាមឡានមួយនោះស្រែកអោយគេឈប់ឡានវិញតែគេមិនព្រមឈប់ទេព្រោះតែបើកទៅដល់ណាបាត់ហើយទើបពួកគាត់បានត្រឹមឈរស្រែកជេទាំងខឹង

< អ្នកប្រុស តើអ្នកប្រុសយ៉ាងមិចហើយមានត្រូវត្រង់ណាទេ ?? > លោកពូជាអ្នកបើកឡានក៏បែរងាកទៅសួរ ថេយ៉ុង

< ខ្ញ...ខ្ញុំ~ > ថេយ៉ុង ឆ្លើយមិនចេញតែដៃជើងគេត្រជាក់អស់ទៅហើយភ័យដល់ថ្នាក់រលីងរលោងរកយំ

< តើមានរឿងស្អីនិង? > អ្នកស្រីស៊ូ ទើបនឹងត្រឡប់មកពីបន្ទប់ទឹកវិញដើរចេញមកពីក្នុងផ្សារឃើញនៅខាងមុខផ្សារមានមនុស្សរោមពេញនឹងដូចជាមាន រឿងអ្វីមួយទើបគាត់ចង់ដឹងក៏ថាចូលទៅមើលក៏ឃើញកូនប្រសាររបស់គាត់កំពុងតែឈរយំ

< កូនថេយ៍! > អ្នកស្រីស៊ូ ដើរចូលទៅរក ថេយ៉ុង យ៉ាងលឿន

< អ្នកម៉ាក់ > គ្រាន់តែឃើញអ្នកស្រីស៊ូភ្លាម ថេយ៉ុង ក៏អោបគាត់ទាំងទឹកភ្នែករហាម

< ហេតុអីបានកូនយំ? តើមានរឿងអ្វី? > អ្នកស្រីស៊ូ
និយាយសួរតែឃើញគេក្លាយជាបែបហ្នឹងគាត់ក៏ភ័យដូចគ្នាព្រោះមិនដឹងថាមុននេះមានរឿងអ្វីកើតឡើងអោយប្រាកដ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now