ភាគទី9: ថ្ងៃនេះលោកប្លែកខ្លាំងណាស់ដឹងទេ?

6K 314 1
                                    

ដោយសារតែ ថេយ៉ុង បានចេញមកផ្ទះរបស់គេតែ ម្នាក់ឯងធ្វើអោយលោកយាយហ្នឹងអ្នកស្រីស៊ូកើតចិត្តបារម្ភពីគេខ្លាចគេមានរឿងអ្វីព្រោះពួកគាត់ធ្លាប់ទៅ ផ្ទះរបស់គេពួកគាត់អាចមើលដឹងថាឪពុកចុងគេជាមនុស្សយ៉ាងមិចទើបអ្នកស្រីស៊ូបានខលទៅប្រាប់ ជុងហ្គុក អោយនាយទៅផ្ទះរបស់រាងតូចដើម្បីអោយទៅជួយមើលគេផង

< លោកមកទីនេះបានយ៉ាងមិច? > ថេយ៉ុង ងើបឈរហើយសួរទៅអ្នកជាប្ដី

< ជិះឡានមកនឹងហើយឬឯងគិតថាខ្ញុំដើរមក? > ជុងហ្គុក

< ខ្ញុំគ្រាន់សួរ លោកមកទីនេះធ្វើអ្វី? >
ថេយ៉ុង

< អ្នកម៉ាក់ជាអ្នកប្រាប់អោយខ្ញុំមកហើយមិនបាច់សួរថាហេតុអីបានខ្ញុំស្គាល់ផ្ទះរបស់ឯងទេព្រោះគាត់នឹងហើយជាអ្នកប្រាប់ខ្ញុំ > ជុងហ្គុក និយាយប្រាប់ទុកមុនព្រោះតែនាយដឹងថារាងតូចចង់សួរខ្លួនបែបហ្នឹង

ទម្រាំតែនាយមកដល់ទីនេះវាមិនងើយឡើយទោះ ជាម៉ាក់របស់នាយប្រាប់ផ្លូវតែគាត់មិនបានប្រាប់ថាផ្ទះរបស់រាងតូចនៅឯណាទើបនាយត្រូវដើរសួរគេគ្រប់គ្នាហើយក៏មានអ្នកប្រាប់នៅពេលមកដល់នាយក៏ឃើញមានប្រុសម្នាក់ដើរចេញពីក្នុងផ្ទះមកទាំងកាន់លុយច្រើនគួរសមទៅជាមួយនាយក៏ប្រញាប់ដើរចូលទៅខាងក្នុងផ្ទះឃើញអ្នកជាប្រពន្ធកំពុងតែអង្គុយអោនមុខចុះទាំងយំ

< អរ~ > ថេយ៉ុង

< មុននេះពេលខ្ញុំចូលមកខ្ញុំបានឃើញប្រុសម្នាក់ដើរ ចេញទៅតើគេជាអ្នកណា? > ជុងហ្គុក

< គាត់ត្រូវជាប៉ារបស់ខ្ញុំតែមិនមែនជាប៉ាបង្កើតឡើយគឺឪពុកចុងខ្ញុំ > ថេយ៉ុង

< រឿងនេះលោកយាយនឹងអ្នកម៉ាក់ក៏ធ្លាប់បាននិយាយប្រាប់ខ្ញុំដែរ > នាយបានរឿងដឹងដែលថា
រាងតូចគ្មានប៉ាម៉ាក់ឡើយកាលពីមុនគេរស់នៅជា មួយនឹងឪពុងចុងរបស់គេគ្រាន់តែនាយមិនដឹងថា
ឪពុកចុងគេជាអ្នកណាតែប៉ុណ្ណោះ

< លោកមិនធ្វើការទេហ្ហេស? > ថេយ៉ុង

< ធ្វើ! តែអ្នកម៉ាក់ខលប្រាប់អោយមកតាមជួយមើលឯងព្រោះគាត់ថាឯងមកទីនេះតែម្នាក់ឯងទើបខ្ញុំមក តើមាត់ឯងទៅត្រូវនឹងស្អីមកបានជាចេញ ឈាមចឹង? គេម្នាក់នោះធ្វើបាបឯងមែនទេ ?? > ជុងហ្គុក ទើបតែចាប់អារម្មណ៍ថានៅត្រង់កែមមាត់ប្រពន្ធខ្លួនមានឈាមរឹមៗមុខគេក៏មានស្នាមម្រាម ដៃជាប់ឡើងក្រហមដូចជាទើបតែមាននរណាម្នាក់ទះគេរួចមកចឹង

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now