ក្រោយពេលលួងលោមអោយ ជូវ៉ុន បាត់យំ
ហើយទើប ជុងហ្គុក នាំកូនប្រុសចេញពីក្នុងបន្ទប់
នៅអង្គុយញាំបាយជាមួយគ្នា! បន្ទាប់ពីញាំបាយរួចហើយ ជូវ៉ុន ក៏ទៅអង្គុយលេងមើលតុក្កតានៅក្នុងបន្ទប់វិញចំណែកឯប៉ារបស់គេក៏ប្រមូលចានយកទៅលាងទុកដាក់< ប៉ាៗ > សម្លេង ជូវ៉ុន បានស្រែកឡើងហៅប៉ារបស់ខ្លួនព្រោះតែទូរស័ព្ទរបស់នាយរោទ៍មានអ្នកខលមក
< បាទ > ជុងហ្គុក
< ទូរស័ព្ទរបស់ប៉ាមានអ្នកខលមក > ជុងហ្គុក
លឺដូចេ្នះក៏ដើរចេញមកពីក្នុងផ្ទះចូលទៅក្នុងបន្ទប់យកទូរស័ព្ទមកមើលឃើញថាជាលេខរបស់ម៉ាក់ខ្លួនទើបនាយប្រញាប់លើក< ហាឡូ! ម៉ាក់ > ជុងហ្គុក
< ម៉ាក់តេទៅរំខានឯងឬអត់? >
< មិនបានរំខានឡើយម៉ាក់មានការអ្វីមែនទេ? >
ជុងហ្គុក និយាយសួរឥឡូវនាយនឹងម៉ាក់របស់នាយក៏ចាប់ផ្តើមត្រូវគ្នាវិញហើយមិនមែនទើបតែឥឡូវនោះទេគឺយូរហើយប៉ុន្តែនាយមិនចង់ត្រឡប់ទៅផ្ទះវិញនាយរស់នៅតែពីរនាក់កូនក្លាយជាទម្លាប់ទៅហើយទើបនាយចង់រស់នៅទីនេះបន្ត< ម៉ាក់លឺថាកូនបានជួប ថេយ៉ុង វិញហើយតើពិត មែនឬ? >
< បាទ ខ្ញុំបានជួបគេវិញ2 សប្ដាហ៍ទៅហើយ >
ជុងហ្គុក ប្រាប់ដោយដើរចេញពីក្នុងបន្ទប់ព្រោះតែមិនចង់និយាយរឿងពាក់ព័ន្ធ ថេយ៉ុង អោយកូនបានលឺដោយសារគេទើបតែយំរួចហើយទើបមិនចង់អោយគេត្រូវយំទៀត< ចឹងតើពេលនេះរវាងកូននឹងគេយ៉ាងមិចហើយ? កូនបាននិយាយអ្វីជាមួយគេអត់ ?? >
< ខ្ញុំមិនដឹងថាគួរនិយាយអ្វីទេម៉ាក់ > ជុងហ្គុក
< ហេតុអី? >
< ព្រោះគេមិនបាននៅដូចមុនទៀតឡើយពេលនេះគេមានអ្នកថ្មីបាត់ហើយគេថែមទាំងមានកូនស្រីម្នាក់ទៀតផង > ជុងហ្គុក
< ពិតមែនឬ?តើ ជូវ៉ុន គេបានរឿងនឹងឬនៅ? >
< គេបានដឹងហើយមុននេះគេទើបតែយំរួចហើយទេឥឡូវក៏ហើមភ្នែកបាត់ទៅហើយ > ជុងហ្គុក និយាយប្រាប់ទៅម៉ាក់របស់ខ្លួនព្រមទាំងងាកទៅសម្លឹងមើលកូនប្រុសដែលអង្គុយមើលតុក្កតានោះ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។