ភាគទី19 : ខ្ញុំស្រលាញ់ឯង

5.4K 267 1
                                    

ជុងហ្គុក បានមកដល់មន្ទីរពេទ្យទាំងសាភាពមើលសឹងតែមិនយល់ពេលមកដល់មនុស្សនៅក្នុងមន្ទីរពេទ្យសម្លឹងមើលមកនាយគ្រប់គ្នាតែនាយមិន បានខ្វល់ឡើយហើយប្រញាប់រត់តម្រង់ទៅរក កន្លែងបន្ទប់សម្រាករបស់អ្នកជំងឺ

< ម៉ាក់! > ជុងហ្គុក ហៅម៉ាក់របស់ខ្លួនពេលឃើញគាត់បើកទ្វារចេញមកពីក្នុងបន្ទប់សម្រាកអ្នកជំងឺមួយព្រោះតែអ្នកស្រីស៊ូគាត់រកនឹងចេញទៅទិញអាហារយកមកទុកអោយ ថេយ៉ុង ញាំខ្លាចពេលគេភ្ញាក់ដឹងខ្លួនវិញគេនឹងឃ្លានដោយសារតែគេនៅមិន ទាន់ភ្ញាក់ពីសន្លប់នៅឡើយ

< ជុងហ្គុក ហេត~នេះ! នេះកូនទៅធ្វើស្អីមកនឹងហេតុអីបានជាសាភាពក្លាយទៅជាបែបនេះ? តើអ្នក ណាធ្វើអីកូន ?? > ដំបូងអ្នកស្រីស៊ូ រកនឹងងាកមកស្អីអោយគេទៅហើយតែពេលឃើញសាភាពរបស់គេហើយធ្វើអោយគាត់ត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលទៅវិញ

< អូនមានរឿងអី? ជុងហ្គុក! > ដោយសារបានលឺសម្លេងស្រែករបស់អ្នកជាប្រពន្ធទើបលោកចន បើកទ្វារដើរចេញមកមើលឃើញតែបែរជាបាន ឃើញកូនប្រុសគាត់នៅឈរទីនោះទាំងមុខមាត់បែកខ្ទេចអស់មើលសឹងតែមិនយល់

< ប៉ាម៉ាក់ តើពេលនេះថេយ៉ុងគេយ៉ាងមិចហើយ? គេកូនកើតរួចហើយតើមែនទេ ?? > ជុងហ្គុក មិនបានខ្វល់ពីសំនួរដែលម៉ាក់របស់ខ្លួនបានសួរមុន នេះទេតែនាយបែរជាសួរបកទៅពួកគាត់វិញ

< ត្រូវហើយគេបានកើតកូនរួចហើយគឺជិតមួយម៉ោងមុនពេលនេះគ្រូពេទ្យក៏បានបញ្ជូនគេមកបន្ទប់សម្រាកវិញហើយ > អ្នកស្រីស៊ូ និយាយប្រាប់ ជុងហ្គុក លឺហើយក៏ដើរបើកទ្វារចូលទៅក្នុងបន្ទប់សម្រាករបស់រាងតូចជាប្រពន្ធយ៉ាងលឿន

< ក្រាក >

< ជុងហ្គុក ហេតុអីឯងទើបតែមកដល់? ហើយមុខ មាត់ឯងទៅត្រូវនឹងអ្វីមិចក៏បែកខ្ទេចមើលសឹងមិនយល់អញ្ចឹង ?? > លោកយាយ សួរភ្លាមៗពេលកំពុងនៅអង្គុយមើល ថេយ៉ុង តែងាកទៅក៏ឃើញ ជុងហ្គុក បើកទ្វារដើរចូលមកក្នុងបន្ទប់

< មានមនុស្សលួចធ្វើបាបខ្ញុំនៅតាមផ្លូវ > ជុងហ្គុក

< ថាមិច!! > គ្រប់គ្នានាំគ្នាស្រែកឡើងព្រោះតែភ្ញាក់ផ្អើល! តើជាអ្នកណាទៀតហើយ? លើកមុនក៏មានមនុស្សរកនឹងជិះឡានបុក ថេយ៉ុង តែមកលើកមានបែរជាធ្វើបាប ជុងហ្គុក នៅតាមផ្លូវ? តើពួកគេ ជាអ្នកណាអោយប្រាកដ ??

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now