Episode 1

369 2 0
                                    

19 ឆ្នាំកន្លងផុតទៅ អ្វីៗ គ្រប់យ៉ាងគឺល្អទាំងអស់ Jennie ទុក Soorin ដូចជាកូនស្រីបង្កើតចឹង Jewoo នាងបានរៀបការនឹងបុរសម្នាក់ឈ្មោះ Han Sejun មានកូនស្រីម្នាក់ឈ្មោះថា Han Fanbii ពួកគេរស់នៅ 5 នាក់គឺ លោក Junseok លោកស្រី Nadi Jewoo Sejun Fanbii រីឯគ្រួសារ Jennie ពេលនេះរស់នៅតែបួននាក់ទេគឺ Jennie Jeha Soorin និងលោកស្រី Minnie ព្រោះថាឥឡូវនេះ Taehyung បានទៅបំពេញការងារនៅប្រទេសចិនបាត់ហើយក្រុមហ៊ុននៅកូរ៉េគឺក្រុមហ៊ុន T-KimGroup ទុកឲ្យ Jeha ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នសិន Taehyung ទៅរយៈពេល ពីរបីខែទើបមកវិញ ពេលនេះមួយខែជាងហើយ

នាពេលយប់បានឈានចូលមកដល់បង្ហាញឲ្យឃើញទីក្រុងដ៏ធំមានឡានតូចធំបើកទៅវិញទៅមកតាមដងផ្លូវជាតិ យើងក៏បង្ហាញពីនារីម្នាក់ទើបតែចេញពីក្រុមហ៊ុន T-KimGroup ព្រោះនាងមកធ្វើការនៅទីនេះនាងទើបតែធ្វើការរួចរាល់ទើបដើរចេញទៅផ្ទះទាំងថ្មើរជើង

មកដល់ភូមិគ្រឹះគ្រួសារ Kim

« Soorin កូនមកថ្ងៃនេះយប់ម្ល៉េះហើយចុះឯណា Jeha នោះ » Jennie អ្នកដែលមាននាមជាម្ដាយបានរត់ទៅរកកូនដែលនាងកំពុងអង្គុយចាំលើសាឡុងមុននេះ

« កូនអត់បានដឹងទេអ្នកម៉ាក់ក្រែង Jeha មកមុនខ្ញុំមិនអ៊ីចឹងម៉ាក់ ? » ក្មេងតូច Soorin ចង់ចិញ្ចឹមឆ្ងល់និងនិយាយទៅម៉ាក់របស់ខ្លួនវិញ

« អត់ទេ!ម៉ាក់មិនទាន់បានឃើញ Jeha ត្រឡប់មកវិញទេ តើកូនច្បាស់អត់ថា Jeha មកវិញមុន...?? » Jennie ក៏សួរទៅ Soorin ដើម្បីបញ្ជាក់ព្រោះថាកូនប្រុសពៅជើងល្អរបស់នាងនៀគគឺមិនទាន់បានឃើញស្រមោលមកផ្ទះទេ

« កូនក៏មិនដឹងដែរម៉ាក់!!ម៉ាក់សាកទូរស័ព្ទរក Jeha ទៅមើល » Soorin ក៏ផ្ដល់គំនិតឲ្យ Jennie ខលទៅ Jeha ផងក៏ស្រាប់តែ

« មិនបាច់ទេ អ្នកម៉ាក់.... » រាងសង្ហារកម្ពស់ខ្ពស់មុខមាត់សង្ហារបានដើរមកដៃទាំងពីរដាក់ក្នុងហោប៉ៅខោដើរមកយ៉ាងអំនួត

« អីយ៉ា Jeha កូនទើបមកពីណាហាស » Jennie គ្រាន់តែឃើញកូនប្រុសក្បាលខូចរបស់នាងដើរមកភ្លាមក៏ប្រែប្រួលទឹកមុខមិនសូវស្រស់បែបជាគុំកូនរបស់ខ្លួនតាំងពីពេលណាមកអ៊ីចឹង

« កូនមកពីក្រុមហ៊ុនណាម៉ាក់ទើបតែរួចពីដៃមកទេ.. » Jeha និយាយសម្ដីបែបកូនក្មេងទៅកាន់អ្នកម៉ាក់វ័យក្មេងរបស់នាយ

រឿង បងស្រីសម្អប់Where stories live. Discover now