« មិចក៏ខ្លួនក្ដៅខ្លាំងម្ល៉េះ » Jeha ក៏ប៉ះសាច់របស់ Soorin ពេលនេះគឺក្ដៅដូចកម្អែលភ្នំភ្លើងយ៉ាងចឹង
« មកនេះ អង្គុយសិនទៅ » Jeha ដាក់ឲ្យ Soorin អង្គុយរួចហើយក៏ដើរទៅយកប្រដាប់វាស់កម្ដៅ នៅពេលដែលដាក់ឲ្យ Soorin ហើយដកមកវិញ កម្ដៅរបស់ Soorin មានរហូតដល់ 39°C អង្សាសេឯណោះ
« មិចក៏ក្ដៅម្ល៉េះ... » Jeha ប្រញាប់យកប្រដាប់វាស់កម្ដៅទុកទៅម្ខាង
« អូនគេងសិនទៅ បងទៅធ្វើបបរឲ្យញ៉ាំ » បន្ទាប់ពីនិយាយចប់ Jeha ក៏ដើរចេញទៅបាត់ រីឯ Soorin វិញក៏សំងំគេង
2 ថ្ងៃក្រោយ Soorin ក៏បានជាវិញ
« Jeha ឯងកំពុងធ្វើអីនឹង » Soorin ដើរមកក៏ឃើញ Jeha កំពុងតែមើលកំព្យូទ័រ
« គឺ....គឺ បងកំពុងរកមើលអ្នកដែលធ្វើឲ្យអូនធ្លាក់ទឹកនៅថ្ងៃនោះ » Jeha
« ចុះពេលនេះរកឃើញហើយឬនៅ » Soorin ក៏សួរ
« រកឃើញហើយ... » Jeha ឆ្លើយភ្លាមៗ មិនស្ទាក់ស្ទើរ
« អ្នកណា?? » Soorin ក៏ដើរមកជិត Jeha
« នេះអូនមើលទៅ គេឈ្មោះ Chang Yongeul អូនស្គាល់ទេ? » Jeha បង្ហាញកំព្យូទ័រឲ្យ Soorin មើលច្បាស់ៗ នៅក្នុងអេក្រង់មានបុរសរូបរាងសង្ហារម្នាក់ដែលម្នាក់នោះគឺជា Chang Yongeul ដែល Jeha និយាយហើយ
« អត់ទេ មិនដែលស្គាល់ទេ » Soorin គ្រវីក្បាលដោយមិនស្គាល់បុរសរាងសង្ហារនៅលើអេក្រង់
« ចុះអូនធ្លាប់មានជម្លោះជាមួយអ្នកណាដែលទេ » Jeha ក៏សួរបន្ថែមទៀត
« មិនដែលមានពីមុនមកទេ បងរស់តែរាងៗ ខ្លួនឲ្យសុខទេ » Soorin
« ចឹងបងក៏មិនដឹងជួយយ៉ាងម៉េចដែរ ចាប់ពីថ្ងៃនេះទៅអូនប្រយ័ត្នខ្លួនផង ពួកយើងចាកចេញពីទីនេះនៅថ្ងៃនេះអូនទៅរៀបចំសម្លៀកបំពាក់ទៅ » Jeha និយាយហើយក៏បិទកំព្យូទ័រក្រោកឈររួចហើយក៏ដើរទៅបាត់
កាត់មកដល់ភូមិគ្រឹះគ្រួសារ Kim វិញ គ្រាន់តែ Jeha និង Soorin ចូលមកដល់របងផ្ទះហើយ ឃើញថាស្ងាត់ឲ្យជ្រាបដូចជាគ្មានមនុស្សរស់នៅអ៊ីចឹង ពួកគេទាំងពីរក៏ឆ្ងល់ផងដែរ ប៉ុន្តែមិនគិតច្រើនក៏ដើរទៅក្នុងផ្ទះ នៅក្នុងផ្ទះក៏រឹតតែគ្មានមនុស្សថែមទៀត កំពុងតែដើរចូលក្នុងផ្ទះ Soorin នាងដើរពីក្រោយ Jeha ព្រោះនាងក៏ខ្លាចផងដែរដើរៗ ពួកគេក៏ឮសម្រឹបជើងមនុស្សដើរមកពីក្រោយ ទើប Jeha ដើរចូលទៅផ្ទះបាយទៅយកកាំបិតទុកការពារខ្លួន ពួកគេទាំងពីរពួននៅកៀនទ្វារនៅពេលដែល សម្រឹបជើងដើរមកជិតពួកគេ Jeha ក៏យកកាំបិតមកភ្ជង់បុរសដែលដើរតាមនោះ
VOUS LISEZ
រឿង បងស្រីសម្អប់
Roman pour AdolescentsKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់
