Episode 13

87 2 0
                                    

« បងមិនជឿទេ បងក៏មិនដឹងថាហេតុផលអ្វីដែល ឈប់និយាយរឿងនេះជាមួយបងទៀតបើឯងស្រឡាញ់បងពិតមែន » Soorin និយាយហើយក៏រៀបនឹងដើរចេញ ប៉ុន្តែក៏ត្រូវ Jeha ទាញនាងមកអោប

« នៅថ្ងៃណាមួយបងនឹងបញ្ជាក់ឲ្យអូនឃើញ » Jeha

« មិនបាច់ខំប្រឹងរឿងអត់ប្រយោជន៌បែបនេះទេ លែងបងទៅ » Soorin

« ល្អចឹងអូនចាំមើលខ្លួនឯងទៅ បងទុកពេលឲ្យអូនមុននឹងទទួលយកការពិតអូនសប្បាយជាមួយប៉ាឲ្យអស់ចិត្តទៅ » Jeha ក៏ប្រលែង Soorin ហើយក៏ដើរចេញទៅបាត់ Soorin ក៏មិនបាននិយាយមិនបានគិតអីច្រើនដែលក៏ដើរចូលទៅក្នុងផ្ទះ

ប៉ុន្មានថ្ងៃក្រោយមក Soorin នាងព្រមទៅពិនិត្យ DNA ហើយ ប៉ុន្តែពួកគេធ្វើនេះមិនឲ្យ Taehyung ដឹងទេ Jeha គេប្រើល្បិចប៉ុណ្ណោះ

« លោកប៉ា » Jeha

« មានរឿងអីមែនទេ » Taehyung

« គឺកូនលាក់ប៉ារឿងមួយ កូនមានជំងឺដែលត្រូវការឈាមជាបន្ទាន់តើប៉ាអាចផ្ដល់ឲ្យខ្ញុំបានទេ » Jeha

« ជំងឺអីមែនទេ អាចប្រាប់ប៉ាបានទេ » Taehyung

« គឺ...អឺ ខ្ញុំអាចមិនប្រាប់ប៉ាបានទេ » Jeha

« អឺ មិនអីទេ » Taehyung ក៏យល់ព្រម

« ប៉ុន្តែ ខ្ញុំសូមនោមពររឿងមួយ ពេលដែលប៉ាបូមឈាមរួចហើយ ប៉ាមិនបាច់ចាំខ្ញុំទេ ប៉ាទៅធ្វើការរបស់ប៉ាវិញចុះ » Jeha

« អឹម » Taehyung រាងឆ្ងល់បន្តិចប៉ុន្តែក៏យល់ព្រមផងដែរ

នៅមន្ទីរពេទ្យ មួយសន្ទុះធំក្រោយមកការពិនិត្យមើល DNA របស់ Soorin និង Taehyung ក៏បានរួចរាល់ គ្រូពេទ្យក៏ចេញពីបន្ទប់ដើម្បីប្រាប់

« បាទ លោកគឺអ្នកនាងម្នាក់នេះគឺមានឈាមខុសនឹងបុរសដែលមកពិនិត្យ បានន័យថាមិនមែនជាកូនបង្កើតឬសាច់ឈាមអ្វីទេ » លោកគ្រូពេទ្យ

« ថា ថាមិច... » Soorin នាងភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំងពេលដែលបានឮផ្ទាល់នឹងត្រចៀកបែបនេះ

« បាទ លោកគ្រូពេទ្យមិនអីទេ លោកអាចទៅធ្វើការរបស់លោកវិញបាន » Jeha ក៏ប្រាប់ឲ្យលោកគ្រូពេទ្យទៅវិញ ព្រោះអស់ការដែលត្រូវសួរហើយ

រឿង បងស្រីសម្អប់Tempat di mana cerita hidup. Terokai sekarang