Episode 32

44 1 0
                                        

Jeha ថើបថ្ងាស Soorin រួចហើយក៏អូសវ៉ាលីសចេញទៅ Soorin នាងហាក់បីដូចជាអារម្មណ៍មិនស្ងប់សោះ ពេលឃើញ Jeha ដើរចេញទៅបែបនេះ

មួយសន្ទុះធំក្រោយមក Soorin នាងក៏ញុំាអាហាររួចរាល់អស់ ហើយនាងក៏យកចានទៅលាង

“ មិចក៏បេះដូងរបស់ខ្ញុំលោតញាប់ម្ល៉េះ តើ Jeha ពេលនេះយ៉ាងម៉េចហើយ គេដល់ណា សុវត្ថិភាពទេ ខ្ញុំដូចជាបារម្ភពីគេប្លែក ” Soorin លាងចាន តែខួរក្បាលចេះតែគិតរហូត សម្បកក្រៅមើលទៅដូចមនុស្សគ្មានវិញ្ញាណ

“ ប្រាវ ”
មិនប្រយ័ត្ន Soorin ក៏ធ្វើឲ្យធ្លាក់បែកចាន

« អួយ~ » Soorin អោនទៅរើសអំបែងចានក៏មុតដៃចេញឈាម

“ យ៉ាងម៉េចចេះ មិនប្រយ័ត្នសោះ ” Soorin នាងគិតក្នុងចិត្ត

« អ្នកនាង អ្នកនាង មានរឿងអីមែនទេ » ម៉ែដោះដោយសារតែឮសំឡេងធ្លាក់បែកចានក៏មកមើល

« គឺខ្ញុំមិនប្រយ័ត្នក៏ធ្លាក់បែកចាន » Soorin តបទាំងទឹកមុខញញឹមស្ងួត

« ពុទ្ធោ !! អ្នកនាងហេតុអីមិនប្រយ័ត្នបែបនេះ មើលចុះឈាមដៃហើយ មិនធ្វើទេអ្នកនាងទុកឲ្យអ្នកបម្រើធ្វើចុះ » ម៉ែដោះមកជួយមើលដៃរបស់ Soorin

« ខ្ញុំមិនអីទេ ម៉ែដោះ នេះរបួសតិចតួចអ៊ីតើ ម៉ែដោះកុំបារម្ភពេកអី » Soorin ដាក់ដៃលើដៃម៉ែដោះកុំឲ្យគាត់បារម្ភច្រើននាងមិនអីទេ

« មើលចុះ មិនអីយ៉ាងម៉េចមុតជ្រៅហើយបានជាចេញឈាមច្រើនបែបនេះ មោះអង្គុយសិនទៅ ម៉ែដោះទៅយកបង់បិទរបួសឲ្យ » ម៉ែដោះគ្រា Soorin ឲ្យអង្គុយលើសាឡុងសិនទើបដើរទៅយកបង់បិទរបួស

“ ឲ្យហេតុច្បាស់ណាស់ នេះខ្ញុំកើតអី មិចក៏អារម្មណ៍មិនស្ងប់សោះចឹង ” Soorin នាងអោនមើលដៃដែលហូរចេញឈាមនោះ នាងមានអារម្មណ៍ប្លែកៗ និងចេះតែគិតអីផ្ដេសផ្ដាស

« បានហើយ Soorin ឯងឈប់គិតទៅ វានឹងមិនមានរឿងអីកើតឡើងទេ » Soorin ដកដង្ហើមធំងើយក្បាលបិទភ្នែក បន្លឺសំឡេងមកខ្សាលៗ បន្ធូរអារម្មណ៍មកបានខ្លះកុំឲ្យខួរក្បាលគិតអវិជ្ជមានច្រើនពេក

កាត់មកខាង Jeha វិញគេធ្វើដំណើរមិនទាន់ចេញផុតពីសេអ៊ូលនៅឡើយទេ ជិះសុខៗ ស្រាប់តែធ្លាក់ភ្លៀងយ៉ាងខ្លាំងគេក៏បន្ថែមល្បឿនតែក៏មិនលឿនខ្លាំងពេកដែរ ណាមួយផ្លូវក៏រអិលទៀត

រឿង បងស្រីសម្អប់Tempat cerita menjadi hidup. Temukan sekarang