« ទោះអូនប្ដូរត្រកូល ប្ដូរឈ្មោះទៅជាយ៉ាងណាក៏ដោយ ក៏អូននៅតែជា Soorin ដែលបងធ្លាប់ស្គាល់ដដែលដែរ បងបានធ្វើខុសជាមួយអូន បានបំផ្លិចបំផ្លាញបេះដូងបរិសុទ្ធរបស់អូន បងបំផ្លាញ់ការជឿជាក់របស់អូន អូនឲ្យបងធ្វើអ្វីក៏បានដែលឥឡូវនេះ ឲ្យតែអូនសប្បាយចិត្តនិងព្រមស្ដាប់បង បងដឹងថាពេលនេះបងជាមនុស្សអាក្រក់សម្រាប់អូនទៅហើយ ប៉ុន្តែមមកនុស្សអាក្រក់សម្រាប់អូនម្នាក់នេះវាមិនដូចអ្វីដែលអូនបានគិតឡើយ ពេលនេះបងមិនអាចនិយាយពាក្យអ្វីផ្សេងក្រៅពីពាក្យថាបងសុំទោសឡើយ Soorin បងសុំទោស ទោះបងដឹងថាពាក្យនេះមិនអាចកែប្រែអ្វីបានមែន បងក៏នៅតែនិយាយ និយាយរហូតដល់អូនព្រមទទួលដឹងឮ » Jeha គេនិយាយឡើងទាំងអួលដើមក ពេលនេះកែវភ្នែករបស់គេសម្លឹងមើលទៅមុខរបស់ Soorin ដោយសេចក្តីស្រឡាញ់ សេចក្តីសោកសៅ សោកស្តាយ អារម្មណ៍គ្រប់សព្វបែបយ៉ាងបានលេចឡើងជានិច្ច បេះដូងរបស់ Soorin ចាប់ផ្តើមលោតញាប់ម្ដងទៀត អារម្មណ៍រំភើប រំជើបរំជួល សេចក្តីស្រឡាញ់ នាងពិតជាចង់ឆ្លើយតបខ្លាំងណាស់ នាងដឹងច្បាស់បេះដូងនាងពេលនេះ ពិតជាត្រូវការគេពិតមែនតែចិត្តគំនិតនាងបានប្រឆាំង និងបង្ហាញពីទិដ្ឋភាពគ្រប់យ៉ាងដែល Jeha បានធ្វើដាក់នាង ការឈឺចាប់នោះវាលើសកម្រិតដល់ថ្នាក់នាងមិនអាចលើកលែងឲ្យបុរសម្នាក់នៅចំពោះមុខនាងបានឡើយ
« អត់ប្រយោជន៍!លែងខ្ញុំទៅ ខ្ញុំមិនចង់ឃើញលោកទេ វាធ្វើឲ្យខ្ញុំពិបាកណាស់ បើយល់ល្អកុំជួបគ្នាអី ខ្ញុំចង់បានតែប៉ុននេះទេ ខ្ញុំដឹងថាលោកនឹងធ្វើបាន » Soorin និយាយចប់នាងក៏រៀបនឹងដើរចាកចេញទៅ ប៉ុន្តែ Jeha មិចនឹងដោះលែងឲ្យនាងទៅងាយៗបែបនេះ គេអោបនាងពីក្រោយជាប់មិនឲ្យចាកចេញពីគេម្ដងទៀតឡើយ
« ជួយផង ជួយ....! » ភ្លាមនោះ Soorin ក៏ស្រែកឲ្យគេជួយ តែក៏ត្រូវស្ងាត់ទៅវិញ នៅពេលដែលបបូរមាត់តនាងត្រូវបាត់ដោយបបូរមាត់របស់រាងក្រាស់ Soorin នៅតែព្យាយាមរើបម្រះ
« ឆាប់លែងគាត់ភ្លាម អាចង្រៃ!!! » នៅគ្រានោះ Yongeul ក៏បានមកឃើញទិដ្ឋភាពបែបនេះ គេក៏រត់ទៅទាញ Jeha ចេញហើយដាល់មុខសង្ហាររបស់នាយមួយដៃយ៉ាងតំណំ ធ្វើឲ្យ Jeha គេទប់ជំហរសឹងមិនជាប់

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់