« បាទ » Yongeul ក៏នាំ Soorin ចេញពីមុខផ្ទះរបស់ Jeha បាត់ទៅ
ឯ Jeha វិញគេបន្តមើលដំណើរ Soorin ដែលចាកចេញទៅ អារម្មណ៍ចេះតែរសាប់រសល់នៅមិនសុខដូចជាខ្លួនឯងបានធ្វើអ្វីមួយខុសយ៉ាងអ៊ីចឹង ឈរសុខៗ ស្រាប់តែមានដៃមួយគូរមកពីណាមិនដឹងមកអោប Jeha ពីពីក្រោយជាប់
« Junghy អូនធ្វើអីហ្នឹង » ភ្លាមៗ Jeha គ្រាន់តែឃើញដៃក៏ដឹងថាជាអ្នកណាបាត់ហើយ
« អូនចង់អោបបង បងនៅមើលអីនឹង » Junghy នៅនិយាយទាំងដៃមិនប្រលែងពី Jeha សោះ
« គ្មានអីទេ លែងបងទៅ » Jeha ប្រលេះដៃរបស់ Junghy ចេញពីខ្លួនរបស់គេ
« ច្បាស់ណាស់បងនៅមើលនាងស្អីគេនោះទៀត បងមិនអស់ចិត្តឬ » Junghy ចាប់ផ្ដើមម៉ួម៉ៅ
« មិនពាក់ព័ន្ធនឹងអូនទេ កុំចេះតែថា បងមិនទាន់និយាយពីរឿងយប់មិញទេ » Jeha
« ប-បង និយាយពីអី គ្រែងយប់មិញនេះអូននិងបង... » Junghy និយាយបានត្រឹមនេះក៏ឈប់
« បានហើយ ចេញទៅ » Jeha ស្រែកប្រាប់ឲ្យ Junghy ចេញ
« អូនមិនចេញទេ » Junghy នាងនៅរឹងចចេសមិនព្រមចេញទៅសោះ
« យប់មិញបងស្រវឹងមិនបានដឹងអ្វីទេ តែអូនប្រហែលជាមិនដឹងទេ ក្នុងបន្ទប់របស់បងមានបង្កប់កាំមេរ៉ា គ្រាន់តែឆែកក៏ដឹងការពិតដែរ » Jeha ប្រែជាញញឹមបន្តិចរួចក៏និយាយ
« បង....! បាន ខ្ញុំចេញក៏បាន » Junghy ដកដង្ហើមធំរួចទើបនិយាយយល់ព្រម ថាចប់ក៏បានដើរចេញទាំងម៉ួម៉ៅ ហើយនៅឆ្លៀតសម្លក់មុខរបស់ Jack ដែលបានដើរចូលមកនោះទៀត
« ចៅហ្វាយ » Jack មកដល់ក៏រាងអោនគំនាប់បន្តិចទើបនិយាយ
« យ៉ាងម៉េចហើយរឿងការងារដោះស្រាយរួចរាល់ហើយឬនៅ » ភ្នែកសម្លឹងបាញ់ទៅចុះក្រោម តែមាត់នៅសួរពីរឿងការងារពី Jack ទៀត
« បាទ!!ដោះស្រាយជិតរួចរាល់ហើយ តែនៅមិនទាន់ដោះស្រាយរឿងក្រុមហ៊ុន Kim J-Group ដែលមានរឿងយល់ច្រឡំនឹងគ្នា » Jack
« មិនអីទេ រឿងក្រុមហ៊ុន Kim J-Group ទុកឲ្យយើងជាអ្នកចាត់ចែងខ្លួនឯង » Jeha
« បាទ បើសិនអស់ការអីហើយ ខ្ញុំសុំលាចៅហ្វាយទៅធ្វើការបន្តសិនហើយ » Jack អោនគោរពបន្តិចរៀបនឹងដើរចេញទៅហើយ
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់