Episode 4

127 2 0
                                    

« Jeha ឯងកំពុងធ្វើអីឯងដឹងខ្លួនទេ » Soorin

« ខ្ញុំគិតអីខ្ញុំធ្វើអីខ្ញុំចេះគិតហើយ ទើបខ្ញុំធ្វើ » Jeha ក៏ដាក់ដៃច្រត់និងទ្វាររីឯ Soorin នាងនៅពីក្រោមរបស់ Jeha ទេ កាយវិការបែបនេះធ្វើឲ្យ Soorin ភ័យសឹងស្លាប់ Jeha អោនមុខទៅរក Soorin គៀកគ្នាខ្លាំងមែនទែនរហូតដល់អាចដឹងពីក្លិនដង្ហើមរបស់គ្នាទៅវិញទៅមកបាន Soorin រុញ Jeha ចេញពីខ្លួនតូចរបស់នាងហើយរត់ចេញពីគេទៅម្ខាង

« កុំផ្ដេសផ្ដាសពេកណា Jeha ឆាប់នាំបងត្រលប់ទៅវិញភ្លាម » Soorin

« រឿងអី ដែលខ្ញុំត្រូវនាំនាងត្រលប់ទៅវិញ » Jeha និយាយស្របពេលជើងកំពុងឈានដើរទៅរកបងស្រីខ្លួនមួយៗ ប៉ុន្តែដំណើរនេះបែរជាធ្វើឲ្យក្រមុំតូចដែលជាបងស្រីខ្លួននេះវាភ័យខ្លាចទៅវិញ នាងព្យាយាមដើរថយក្រោយយឺតៗ មួយៗ តាមដំណើររបស់គេដែលដើរមករកនាង Soorin អស់ផ្លូវដែលត្រូវថយទៀតហើយព្រោះនាងថយដល់ជញ្ជាំងហើយ នាងបម្រុងនឹងរត់ចេញពីប្អូនប្រុស កាច់សាហាវរបស់ខ្លួន ប៉ុន្តែនាងយឺតជាងគេ Jeha ចាប់ដៃកដៃរបស់នាងជាប់ថែមទាំងច្របាច់ខ្លាំងៗ ទៅផង

« លែងបង Jeha » Soorin ក៏ព្យាយាមដកដៃរបស់ខ្លួនចេញពី Jeha ប៉ុន្តែវាមិនបានផលសោះ

« ចង់ទៅណា » Jeha កន្ត្រាក់ដៃរបស់គេដែលចាប់កដៃរបស់ Soorin នោះមួយទំហឹងតាមចិត្តខឹង ដែលធ្វើឲ្យសឹងតែបាក់ដៃតូចនោះហើយ

« អួយ... » Soorin ក៏ភ្លាត់សំឡេងបន្តិចព្រោះដៃមាំរបស់ ប្អូនប្រុសនាងបានច្របាច់កដៃនាងហើយកន្ត្រាក់ខ្លាំងៗ ថែមទៀត

« លែងបងទៅ Jeha បងឈឺណាស់ » Soorin ក៏សុំឲ្យ Jeha លែងដៃរបស់នាង

« រឿងអី ហេតុអី ខ្ញុំត្រូវស្ដាប់នាង ខ្ញុំមិនមែនប្អូនរបស់នាង ខ្ញុំគ្មានជាប់សាច់ឈាមជាមួយនាងទេ » Jeha ក៏ស្រែកគំហកដាក់ Soorin

« ម៉េចក៏ឯងនិយាយចឹង ឯងស្អប់បងខ្លាំងណាស់មែន តើហេតុអី បងខុសអី ហើយបងទៅធ្វើអីឯងហាស » Soorin សួរ Jeha ទាំងរលីងរលោងទឹកភ្នែក

« នាងធ្វើស្អី ដឹងខ្លួនឯងច្បាស់ហើយ នាងដណ្ដើមគ្រប់យ៉ាងពីខ្ញុំអស់ហើយ ទាំងដែលនាងមិនមានជាប់សាច់ឈាមជាមួយគ្រួសារខ្ញុំ » Jeha

រឿង បងស្រីសម្អប់Where stories live. Discover now