បន្ទាប់ពីកំណើតកូនបានកើតគឺបង្កើតបាន Soorin និង Yongeul នឹងហើយ Eunji នាងមិនចង់បានកូនច្រើនអីទេ នាងគ្រាន់តែចង់អោយ Taehyung មករស់នៅជាមួយខ្លួន ទើបកូនប្រុសទីពីររបស់នាង នាងបានប្រគល់ឲ្យ Jiyong ជាអ្នកចិញ្ចឹម នៅពេល Jiyong ឈឺគ្មានអ្នកណាមើលថែឡើយមានតែ Yongeul ម្នាក់ប៉ុណ្ណោះ Yongeul ក៏បានដឹងពីរឿងបងប្អូនភ្លោះរបស់គេដែល ឪពុកឈឺធ្ងន់គ្មានប្រាក់សម្រាប់ព្យាបាលទេ Yongeul ក៏ធ្លាប់បានទៅរកម្ដាយគេដែល ប៉ុន្តែនាងហាក់មិនទទួលស្គាល់ទើបគេខឹងម្ដាយ ប៉ុន្តែម្ដាយបានជាប់គុកហើយ ហើយក៏គិតថា Soorin ដែលជាបងស្រីនឹងចារឹកដូចម្ដាយនិងម្ដាយស្រឡាញ់ទើបចង់សងសឹកនាង
« រឿងទាំងអស់គឺអ៊ីចឹង ដឹងហើយឬនៅ ប៉ាគាត់ពិតជាគួរឲ្យអាណិតណាស់ » Yongeul អោនមុខចុះព្រោះពិតជាអាណិតឪពុកពិតមែន
« ហើ-ហើយ ចុះ ប៉ា ប៉ាគាត់យ៉ាងម៉េចហើយ » ឮសំណួរនេះចេញពីមាត់ Soorin ធ្វើឲ្យ Yongeul ដែលជាប់ចំណង់ពិតជាខឹងខ្លាំងណាស់ ស្អប់អ្នកដែលអង្គុយនៅមុខដែលមាននាមជាបងស្រីបង្កើតហើយថែមទាំងភ្លោះទៀត តែវាសនាខុសគ្នាដាច់ Yongeul គេមិនបានទាមទារឬចង់ដំណែងគ្រួសារល្អពី Soorin ទេ គេគ្រាន់តែចង់ឲ្យគ្រួសារល្អប្រសើរហើយរស់នៅជាមួយឪពុកយ៉ាងសុខសប្បាយតែគ្រប់យ៉ាងគឺរលាយអស់ហើយ
« នាងមានមុខមកសួរទៀត គាត់បានស្លាប់បាត់ហើយ ព្រោះតែអ្នកណា គឺព្រោះតែពួកនាង ខ្ញុំរស់នៅមកជាយូរយ៉ាងវេទនាដឹងទេ ខ្ញុំរស់នៅជាមួយម្ដាយចិញ្ចឹម បានរបស់ញ៉ាំគឺសំណាងហើយ រកបានមួយថ្ងៃស៉ីមួយថ្ងៃមិនដឹងថាថ្ងៃមុខនឹងបានញ៉ាំឬអត់ ពេលខ្លះក៏អត់អីពេញមួយថ្ងៃ » Soorin ស្ដាប់ Yongeul និយាយទាំងស្រក់ទឹកភ្នែកទៅហើយ
« បងសុំទោសបងអត់បានការសមតែឲ្យឯងសម្លាប់មែនហើយ » Soorin
« ខ្ញុំមិនចង់បានអ្វីពីនាងទៀតទេ ឥឡូវខ្ញុំដឹងហើយ ទោះបីជានាងស្លាប់ក៏មិនអាចឲ្យការឈឺចាប់របស់ខ្ញុំបាត់ដែល ខ្ញុំចង់ឱ្យនាងឈឺចាប់ជាងខ្ញុំ » Yongeul និយាយទាំងសម្លក់មុខ Soorin ឥតព្រិច ប៉ុន្តែ Jeha នៅជិតនោះក៏នាំ Soorin ចេញពីទីនេះ
« Soorin អូន ok ទេ » Jeha គ្រា Soorin បណ្ដើរសួរនាងបណ្តើរ ប៉ុន្តែ Soorin មិនបានតបអ្វីឡើយ នាងគិតតែពីភាំងស្មារតីនិយាយអ្វីមិនចេញទាំងអស់ អ្វីដែលនាងគិតគឺចង់សម្រាកចង់នៅម្នាក់ឯង Jeha ក៏នាំ Soorin ត្រឡប់ទៅផ្ទះវិញ
![](https://img.wattpad.com/cover/332482067-288-k268444.jpg)
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់