សកម្មភាពទាំងអស់និងពាក្យសម្ដីដែលបាននិយាយឆ្លងឆ្លើយឈ្លោះប្រកែកគ្នាមិញនេះ Soorin នាងក៏បានមកឃើញស្ដាប់ឮទាំងអស់នាងពិតជាខូចចិត្តពេលដែលគេឈ្លោះប្រកែកគ្នាដោយសារនាង Soorin នាងឈរនៅក្បែរមាត់ទ្វារលួចស្ដាប់ហើយក៏លួចយំផងដែរ ហើយអ្វីគ្រប់យ៉ាងអម្បាញ់មិញនេះក៏គេចមិនផុតពីត្រចៀកនិងក្រសែភ្នែករបស់ Jeha ដូចគ្នាគេឈរសម្លក់ពីលើកាំជណ្ដើរទៅ Soorin ដែលឈរយំនោះ
" រឿងទាំងអស់គឺដោយសារតែនាង Kim Soorin នាងតែម្នាក់គត់ ខ្ញុំនឹងធ្វើឲ្យនាងឈឺចាប់ជាងនេះរាប់ម៉ឺនរាប់សែនដងទៅទៀតចាំមើលចុះ " ក្នុងចិត្តរបស់ Jeha ពេលនេះគឺគិតតែចង់សងសឹកនឹង Soorin តែប៉ុណ្ណោះ ខួរក្បាលមិនគិតរឿងអីផ្សេងសោះ
ពេលល្ងាចបន្តិច Jennie និង Taehyung មិនបាននៅផ្ទះទេ មានតែ Soorin និង Jeha ប៉ុណ្ណោះ ក្នុងបន្ទប់របស់ Soorin
" ក្រាក " « Soorin...!! » Jeha បើកទ្វារបន្ទប់របស់ Soorin ទាំងគ្មានការអនុញ្ញាតពេលចូលមកដល់ខាងក្នុងបន្ទប់ក៏ឃើញ Soorin នាងនៅអង្គុយយំតែម្នាក់ឯងទាំងគួរឲ្យអាណិត
« Jeha ឯងចូរមកធ្វើអី!? » Soorin នាងប្រញាប់ក្រោកឈរជូតទឹកភ្នែកចេញ
« អូនយំមែនទេ » Jeha ដើរមកជិត Soorin ហើយយកដៃរបស់ខ្លួនទៅជូតទឹកភ្នែករបស់ Soorin តិចៗ
« បងអត់យំទេ ឯងមើលច្រលំហើយ » Soorin ព្យាយាមបដិសេធហើយរុញដៃរបស់ Jeha ចេញពីថ្ពាល់របស់ខ្លួន
« កុំព្យាយាមកុហកអី អូនយំច្បាស់ណាស់ » Jeha
« ឯងមិនខឹងបងទេឬ » Soorin
« ហេតុអីក៏ត្រូវខឹង ?? » Jeha
« ដោយសារតែបងទើបប៉ាម៉ាក់ក្លាយជាបែបនេះ » Soorin អោនមុខចុះ មុននឹងនិយាយ
« មិនមែនជាកំហុសរបស់អូនទេ ឈប់បន្ទោសខ្លួនឯងឯងទៅ » Jeha ទាញ Soorin មកអោបជាប់ទ្រូងហាប់ណែនរបស់គេហើយបន្តលួងលោមនាងបែបសុភាពបុរស
ប្រហែលជាប្រមាណថ្ងៃក្រោយមក Jennie និង Taehyung មិនដែលត្រលប់មកផ្ទះឬក៏ជួបគ្នាទេ ចំណែកឯ Soorin និង Jeha វិញពួកគេមកលំហែអារម្មណ៍នៅកន្លែងទឹកធ្លាក់មួយកន្លែងនៅទីរួមខេត្ត Soorin នាងកំពុងតែឈរនៅមាត់ជ្រោះក៏ឮសំឡេងអ្វីម្យ៉ាងដើរមករកនាង Soorin នាងក៏រាងភ័យដែលព្រោះនេះជាពេលល្ងាចហើយស្ងាត់ថែមទៀត Soorin នាងព្យាយាមដើរឲ្យលឿនដើម្បីចេញពីទីកន្លែងនេះ ប៉ុន្តែគ្រាន់តែតែនាងងាកទៅខាងឆ្វេងដៃបន្តិចសោះពេលងាកមកវិញក៏ឃើញថាមានមនុស្សប្រុសគ្រោងឈុតខ្មៅមួយឈុតនៅនឹងមុខរបស់នាងហើយក៏រុញនាងធ្លាក់ចូលទឹកយ៉ាងជ្រៅ ឯ Jeha គេក៏ទើបតែដើរមកដល់ត្រង់កន្លែងមិញនេះប៉ុន្តែមិនបានឃើញ បុរសឈុតខ្មៅទេ គេឃើញត្រឹមតែ Soorin ត្រូវធ្លាក់ទឹកប៉ុណ្ណោះ Jeha ក៏មិនចាប់អារម្មណ៍លើ Soorin ដែលព្រោះគិតថានាងចេះហែលទឹកហើយ
ចំណែកឯ Soorin វិញ

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់