Episode 2

134 3 0
                                    

« ច៎ា អរគុណអ្នកម៉ាក់ » Soorin ក៏អោប Jennie ជាប់

« ហ៉ឹម.... កូន Rin ហត់ហើយទៅបន្ទប់សម្អាតខ្លួនប្រាណទៅម៉ាក់និងម៉ែដោះនឹងរៀបចំអាហារណា » បន្ទាប់ពីការអោបគ្នារួច Jennie ក៏និយាយ

« អត់ទេម៉ាក់ កូនចង់នៅរៀបចំជាមួយម៉ាក់សិន » Soorin

« អត់ទេ ស្ដាប់ម៉ាក់ផងណាកូនស្រី » Jennie យកដៃទៅអង្អែលថ្ពាល់ Soorin ធ្វើឲ្យ Soorin ក៏ងួកក្បាលយល់ព្រមនឹង Jennie
នៅពេល Soorin ទៅបាត់ Jennie ក៏ដើរទៅរក Jack ដែលជាជំនួយការរបស់ Jeha ហើយក៏ជាជំនិតអ្នកបម្រើផ្ទាល់ខ្លួនតែម្នាក់របស់ Jeha ផងដែរ

« Jack !!! » Jennie

« បាទ អ្នកស្រី » Jack តបទៅ Jennie ទាំងអោនក្បាលសម្ដែងការគោរពចំពោះម្ចាស់ស្រី

« តើ Jeha គេធ្វើអី Soorin ខ្លះ » Jennie

« អឺ...គឺ....ខ្ញុំ ខ្ញុំមិនបានដឹងទេបាទ~ » Jack និយាយទាំងញ័រមាត់ឲ្យតតាត់

« ឆាប់ប្រាប់យើងមកមិនបាច់កុហកទេ គ្រួសាររបស់ឯងទាំងអស់គឺនៅក្នុងការគ្រប់គ្រងរបស់យើង » Jennie និយាយមួយឃ្លានេះហើយធ្វើឲ្យ Jack ហើបមាត់ព្រមនិយាយការពិតថា មួយថ្ងៃៗ Jeha ឲ្យ Soorin ធ្វើការងាររបស់បុគ្គលិកជាច្រើនដែលវារាប់ទៅគឺស្មើនឹងបុគ្គលិក 15 នាក់ធ្វើក្នុងមួយថ្ងៃ ហើយ Soorin ក៏ធ្វើក្នុងមួយថ្ងៃដូចគ្នា Jeha ប្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ថាឲ្យចាត់ទុក Soorin ជាអ្នកបម្រើថ្នាក់ជាន់ទាបចង់ប្រើអីក៏ប្រើតែ Soorin ម្នាក់បានហើយ ពេលខ្លះ Soorin បានធ្វើហត់ហើយធ្វើរួចមុនម៉ោង Jeha មិនដែលឲ្យនាងទៅផ្ទះឬក៏សម្រាកទេគេតែងតែដាក់ការងារឲ្យនាងរហូតទៀតពេលខ្លះបុគ្គលិកក៏ធ្វើបាបនាងជាខ្លាំងមាននោះទៀត Jeha បានឲ្យបុគ្គលិកប្រុសម្នាក់ធ្វើបាបនាងនៅចំពោះមុខឲ្យគេលូកលាន់នាងតាមចិត្តតែមិនឲ្យធ្វើអ្វីផ្សេងលើសពីនេះទេ ដោយគេគ្រាន់តែអង្គុយជាមួយស្រីស្នេហ៍កំដរអារម្មណ៍មើលតែប៉ុណ្ណោះ.... នៅមានច្រើនទៀតប៉ុន្តែ Jack មិនហ៊ានបង្ហើបប្រាប់ Jennie ឡើយ ធ្វើឲ្យ Jennie គោះទ្រូង តែប៉ុណ្ណឹងនាងអាណិត Soorin ជាពន់ពេកទៅហើយធ្វើមិចនាងជាម្ដាយប្រដៅគេហើយតែនៅមិនស្ដាប់ឲ្យនាងធ្វើយ៉ាងម៉េចទៀតទៅ ហើយ Soorin ក៏មិនប្រាប់រឿងនេះដល់នាងឲ្យបានដឹងទៀត

រឿង បងស្រីសម្អប់Where stories live. Discover now