« ឆាប់ប្រាប់យើងលឿនមក » Taehyung ប្រែម៉ួម៉ៅភ្លាមពេលដែលឃើញអាកប្បកិរិយារបស់ Jack បែបនេះ
« គឺថា...... » Jack ក៏និយាយរឿងប្រាប់ដល់ Taehyung គ្រប់យ៉ាង Taehyung ក៏ខឹងដូចគ្នា តើអ្នកណាដែលចង់សម្លាប់ Eunji បែបនេះ
នៅសណ្ឋាគាររបស់ Jeha
Jeha កំពុងតែអង្គុយមើលថែ Soorin យ៉ាងយកចិត្តទុកដាក់ គេហាក់បារម្ភពីនាង និងយល់អារម្មណ៍នាងពេលនេះ រឿងគំនុំគុំគួនអីនឹងគេបោះចោលសិន គេក៏ជួបរឿងបែបនេះដូចគ្នា Jennie ដែលជាម្ដាយចូលពេទ្យដេករហូតមិនដឹងខ្លួនដូចជាមនុស្សស្លាប់អ៊ីចឹង គេក៏ស្ទើរតែឆ្កួតម្ដងៗដូចគ្នា និយាយទៅរឿងដែលគេឆ្លងកាត់អារម្មណ៍ដែលធ្លាប់ឆ្លងកាត់នោះ គឺដូចតែគ្នាទេ វាមិនសូវខុសគ្នាឡើយ
ពេលនោះ Soorin ក៏ដឹងខ្លួនឡើងវិញ Jeha ក៏ដើរទៅយកទឹកឲ្យ Soorin ផឹក តែនាងមិនបានផឹកទឹកដែលគេយកមកឲ្យទេ នាងក្រវាសចេញធ្វើឲ្យបែកកែវខ្ចាយទៅម្ខាង
« Soorin ហេតុអី មិនផឹក » Jeha សួរទៅ Soorin ភ្លាមពេលដែលនាងក្រវាសកែវទឹកចេញបែបនេះ
« មិនផឹកទេ ខ្ញុំចង់ទៅរកម៉ាក់ » Soorin និយាយទាំងសំឡេងខ្សោយៗ Jeha មិនបានតបគេស្ងាត់បន្តិចហើយក៏អោប Soorin ទៀត
« អូនគេងទៅ ក្រោកមកវិញ អ្វីៗនឹងល្អប្រសើរ » Jeha ដាក់ឲ្យ Soorin គេងកើយលើទ្រូងហាប់ណែនរបស់គេ
« ហឹកៗ តើខ្ញុំអាចបំភ្លេចរឿងថ្ងៃនេះបានយ៉ាងម៉េច វាពិបាកកាត់ចិត្តណាស់ » Soorin ហូរទឹកភ្នែកមកធ្វើឲ្យសើមអាវរបស់ Jeha ដែលពាក់នោះ ឯ Jeha បានត្រឹមតែលួងលោមនាងប៉ុណ្ណោះ
-----------------------------------------
« ពួកឯងត្រូវតែរកឃាតករឲ្យឃើញ រស់ឲ្យឃើញមនុស្សស្លាប់ឲ្យឃើញសាកសព មិនថានៅទីណាក៏ដោយ ត្រូវតែរកវាមកឲ្យបាន ហើយរឿងនេះមិនបាច់ប្ដឹងប៉ូលិសទេ » Taehyung បញ្ជាកូនចៅរបស់គេឲ្យស៉ើបរកឃាតករ
----នៅទីក្រុងសេអ៊ូល កម្មវិធីបុណ្យសពរបស់ Eunji ត្រូវបានប្រារព្ធឡើង----
Soorin នាងនៅតែអង្គុយនៅមុខរូបថតរបស់ម្ដាយនាងសំងំយំ ទៅណាក៏មិនទៅផងដែរ
« បង Soorin » ពេលនោះ Yongeul ក៏បានមកដល់ឃើញ Soorin នាងកំពុងតែយំក៏មករកនាង ប៉ុន្តែ Soorin នាងមិនបានស្ដាប់ Yongeul និយាយឡើយ
ESTÁS LEYENDO
រឿង បងស្រីសម្អប់
Novela JuvenilKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់
