« អូនឲ្យបងគេងទីនេះជាមួយប្រាកដទេ » Jeha ញញឹមហើយបែរមុខមករក Soorin
« អឺ អឹម » Soorin ស្ទាក់ស្ទើប៉ុន្តែក៏ញញឹមហើយងួកក្បាលតិចៗ
មួយសប្តាហ៍ក្រោយមកនៅព្រលានយន្ដហោះ
« ប៉ា » គ្រាន់តែ Soorin ឃើញ Taehyung ភ្លាម នាងក៏ស្រែកហៅ Taehyung ពីចម្ងាយហើយក៏រត់ទៅអោប
« កូនស្រី ប៉ានឹកកូនណាស់ » Taehyung ក៏ប្រញាប់ដាក់វ៉ាលីចុះពីដៃហើយក៏អោប Soorin តបវិញព្រមទាំងនិយាយពាក្យនឹករលឹកដល់ Soorin ទៀតផង
« ហិហិ កូនក៏នឹកប៉ាដូចគ្នា មើលចុះប៉ារបស់កូននៅតែក្មេងទោះអាយុច្រើនហើយ » Soorin សើចនិងនិយាយសរសើរទៅលោកប៉ាវ័យក្មេងរបស់នាងទៀត
« Taehyung!! » Jennie និង Jeha ទើបតែដើរមកដល់ទាំងទឹកមុខញញឹមសប្បាយរីករាយ
« Jeha Jennie » Taehyung ប្រលែង Soorin ហើយទើបងាកមកញញឹមញញែមស្រស់ស្រាយដាក់កូនប្រុសនិងភរិយា
« បានហើយកុំទាន់និយាយអ្វីអី ទៅផ្ទះសិនទៅចាំនិយាយ » Jennie និយាយចប់ពួកគេទាំងបួននាក់ក៏ដើរទៅនៅក្នុងឡាន Jeha និង Jennie ស្ងប់ស្ងាត់ណាស់ប៉ុន្តែបើ Soorin វិញនាងនាំតែគេនិយាយនិងលេងសើចជាមួយប៉ារបស់នាងដែលជា Taehyung នោះឯង Jennie មិននិយាយគឺដោយសារតែរាងអៀនព្រោះថាពួកគេបែកគ្នារៀងយូរដែលហើយ ចំណែកឯ Jeha គេក៏ចង់និយាយចង់អោបប៉ារបស់គេប៉ុន្តែដោយសាររអៀសមាត់មិនហ៊ាននិយាយព្រោះខ្លួនជាកូនប្រុសណាមួយពេលនេះ Soorin នាងកំពុង ស្និទ្ធស្នាលជាមួយនឹង Taehyung
មកដល់ផ្ទះ
« ប៉ាញ៉ាំអីរួចហើយឬនៅ » Soorin
« នៅទេ » Taehyung
« មិនអីទេ ប៉ា ម៉ាក់ Jeha ចាំទីនេះសិនហើយចាំខ្ញុំទៅធ្វើម្ហូបអាហារជូន » Soorin ក៏ស្នើខ្លួនដើម្បីទៅធ្វើម្ហូបជូនគ្រប់គ្នា ហើយអ្នកដែលអង្គុយបីនាក់នេះក៏យល់ព្រម បរិយាកាសនៅតុអាហារដែលគ្មាន Soorin ដូចជាអួលអាក់ដល់ហើយគ្មាននរណានិយាយរកនរណាមុខទេ ម្នាក់ៗ គិតតែអង្គុយឈ្ងោកមុខចុះមិនដឹងថាគិតអីទេម្នាក់ៗ
« មកហើយ » Soorin ក៏លើកថាសអាហារអមនឹងអ្នកបម្រើពីរបីនាក់ជូនកាន់ខ្លះដែល រួចហើយក៏រៀបចំដាក់លើតុអាហារដែលមានទំហំធំ នៅពេលដែលញ៉ាំអាហារហើយអស់ Taehyung Jennie អ្នកទាំងពីរក៏ចូលក្នុងបន្ទប់ ពេល Taehyung បិទទ្វារចាក់សោរហើយទើប Jennie សម្ដែងនូវការនឹករលឹក អ្នកណាថានាងមិននឹកមិនចង់អោបមិនចង់ប៉ះគឺដោយសារមិញនេះនៅមុខកូនៗ ទើបមិនហ៊ានបញ្ចេញនៅពេលនៅតែពីរនាក់ចឹងបានមួយៗ បញ្ចេញមកអស់

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់