« កូនកើតអី..!? » នៅពេលឃើញរឹកពា Jeha បែបនេះ Soorin ក៏សួរ
« ខ-ខ្ញុំ ដូចជានឹកឃើញហើយ » Jeha និយាយទាំងទឹកភ្នែកនៅហូរ ទាំងគេមិនដឹងខ្យល់អ្វី
« អ្វី?? » Jennie ក៏សួរ
« ខ្ញុំទៅផ្ទះសិនម៉ាក់ » ឮ Jeha និយាយដូចនេះ Jennie ញញឹមហើយងួកក្បាល
មកដល់ភូមិគ្រឹះ
« Jack តើឯងជួសជុលកាំមេរ៉ាហើយឬនៅ » Jeha សួរទៅ Jack ដែលជាជំនិតរបស់គេ
« បាទ គឺរួចរាល់ហើយ » Jack ក៏ឆ្លើយតប
« នៅឯណា ឆាប់ដាក់វិដេអូឲ្យយើងមើលភ្លាមមក » Jeha
« បាទ » Jack ឆ្លើយរួចក៏រៀបចំចាក់វិដេអូឲ្យ Jeha មើល
Jeha គេអង្គុយមើលក្នុងកាំមេរ៉ានោះ សុទ្ធសឹងតែជាគេនិង Soorin ដែលនៅជាមួយគ្នាបន្ទាប់ពី Jeha មើលបានបន្តិច ក្បាលរបស់គេចាប់ផ្តើមឈឺ ទឹកភ្នែកក៏ហូរទាំងមិនដឹងខ្លួន ក្នុងខួរក្បាលចាប់ផ្ដើមនឹកឃើញពីរឿងអតីតកាលជាមួយ Soorin រីឯបេះដូងវិញឈឺសឹងស្លាប់ វាកំពុងស្រែកស្ដីបន្ទោសឲ្យខ្លួនឯងហើយ
« Soorin...! Soorin~ » សម្លេងខ្សាលៗ ហើបឡើងពោលឈ្មោះមនុស្សស្រីដែលខ្លួនស្រឡាញ់ទាំងទឹកភ្នែកហូរឥតឈប់
នាយប្រញាប់ប្រញាល់ចេញពីផ្ទះ គេទៅផ្ទះរបស់ Yongeul នៅពេលទៅដល់« Soorin~~ » Jeha ក៏ស្រែករក Soorin យ៉ាងខ្លាំង តែមើលទៅដូចជាគ្មានអ្នកណាតបទេ គេក៏ខំទូរស័ព្ទទៅនាងដែរ តែមិនចូលទេ មើលសភាពពេលនេះ ផ្ទះរបស់ Yongeul គ្មានមនុស្សទេ Jeha ព្យាយាមតាមរក Soorin គ្រប់កន្លែង តែចុងក្រោយគេបានឃើញ Soorin នៅឯរថភ្លើងដែលធ្វើដំណើរទៅប៊ូសាន ពេលនោះ Jeha រត់មកដល់ Soorin ក៏ឈានជើងឡើងលើរថភ្លើងបាត់ហើយ
« Soorin..! » Jeha គេស្រែកហៅឈ្មោះ Soorin យ៉ាងខ្លាំង ចុងក្រោយនាងក៏ឮហើយក៏ងាកទៅមើល តែនាងចូរដល់រថភ្លើង ហើយក៏ចេញដំណើរទៅបាត់ហើយ
« Soorin បងសុំទោស បងខុស គួរតែបន្ទោសបង តើពេលនេះអូនចង់ទៅណា រត់គេចពីបងមែនទេ បងសុំអង្វរ Soorin » Jeha ទន់ជង្គង់គេលុតជង្គង់ទៅនឹងដី ឯដៃក៏ក្ដាប់ដៃច្រត់នឹងដីរួចហើយទឹកភ្នែកក៏ហូរ និយាយឡើងទាំងសម្លេងខ្សោយៗ ទ្រូងខាងឆ្វេងរបស់គេឈឺដូចគេពុះបេះដូងមួយជំហៀងយកចេញពីគេ
![](https://img.wattpad.com/cover/332482067-288-k268444.jpg)
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់