Episode 40

196 2 0
                                    

« លោកឯងមុខក្រាស់ជាងអ្វីទៅទៀត ខ្ញុំមិនដែលជួបប្រទះសោះ » Fanbii ជ្រេញនឹងទ្រឹស្តីរបស់ Jihak ខ្លាំងណាស់ ចេញមកសុទ្ធតែស្នេហា គ្មានអ្វីមានប្រយោជន៍សោះ

« ខ្ញុំមុខក្រាស់!? មុខក្រាស់ដោយសារនាង » Jihak ងាកមកសម្លឹងមើលមុខរបស់ Fanbii ដែលនាងបែរទៅជំហៀង

« ល្អតើ! ខ្ញុំតែងតែផ្ដល់ឪកាសឲ្យគេម្ដងរហូតក្នុងមួយឆាកជីវិត លោកក៏ដូចគ្នា ប៉ុន្តែខ្ញុំប្រមានគ្មានអ្វីដែលហួសព្រំដែនទេ » Fanbii និយាយចប់ក៏ដើរគេចចេញពី Jihak គេក៏ញញឹមយ៉ាងពេញចិត្តចំពោះនាង

នៅប៊ូសាន

“ តុក..តុក ”
ខណៈ Soorin កំពុងតែធ្វើម្ហូបក៏ឮសំឡេងអ្នកគោះទ្វារ ទើបសម្រេចចិត្តទុកបន្លែមួយឡែកសិន នាំខ្លួនទៅបើកទ្វារ

“ ក្រាក ”
គ្រាន់តែបើកឃើញភ្លាម នាងក្រមុំ Soorin រាងគាំងបន្តិចពេលឃើញមុខអ្នកដែលគោះ បម្រុងនឹងទាញទ្វារមកបិទ ប៉ុន្តែក៏ត្រូវឈប់ដោយសារតែត្រូវដៃមាំមកទប់ទ្វារ

« ឈប់សិន Soorin » Jeha ប្រញាប់ឃាត់ Soorin យ៉ាងលឿន

« លែងដៃភ្លាមទៅ » Soorin ធ្វើទឹកមុខមាំមិនលលេងជាមួយ Jeha ឡើយ

« ស្ដាប់បងសិនបានទេ » Jeha ប្ដូរពីឃាំងទ្វារមកចាប់កដៃរបស់ Soorin វិញ

« គ្មានអ្វីត្រូវស្ដាប់ទេ ហេតុអ្វីក៏លោកស្គាល់ផ្ទះរបស់ខ្ញុំ » Soorin ភ្ញាក់ផ្អើលភ្លាមពេលនឹកឃើញថា Jeha មករកនាងដល់ផ្ទះបែបនេះ

« រកទីតាំងរបស់អូនមិនពិបាកឡើយ » Jeha នៅនិទាឃទាំងទឹកមុខសោកសៅ

« អត់ប្រយោជន៍ ចេញទៅផ្ទះខ្ញុំមិនស្វាគមន៍មនុស្សដូចជាលោកទេ » Soorin ក្រវាសដៃរបស់ Jeha ចេញ

« អត់ទេ Soorin បងមិនទៅណាឡើយ តតែអូនយល់ព្រមស្ដាប់បងបកស្រាយរឿងគ្រប់យ៉ាង » Jeha នៅតែចចេសមិនចេញទៅ

« ល្អ បើមិនចេញទេក៏អត់ទៅ មេឃជិតភ្លៀងហើយ បើលោកនៅមានតែទទឹកខ្លួនទេ » Soorin និយាយចប់ក៏បិទទ្វារទៅ ដោយដាច់ចិត្តឲ្យ Jeha នៅខាងក្រៅម្នាក់ឯង មេឃចាប់ផ្តើមមានផ្គរលាន់ និងធ្លាក់ភ្លៀងមកយ៉ាងខ្លាំង ប៉ុន្តែវាមិនបានរារាំង Jeha ឡើយ គេនៅតែឈរនៅខាងមុខផ្ទះរបស់ Soorin ដដែល

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង បងស្រីសម្អប់Where stories live. Discover now