[......] នៅតែគ្មានសំឡេងឆ្លើយតបពីខាងក្នុងបន្ទប់
« បើអូនមិនព្រមបើកទ្វារឲ្យបងទេ បងយកសោរចាក់ចូលហើយណា » Jeha នៅចាំឲ្យ Soorin បើកទ្វារឲ្យ រហូតរាងយូរដែលទើបដើរទៅយកសោរមកចាក់ចូលបន្ទប់របស់ Soorin
ពេលមកដល់ពិតជាឃើញនាងនៅក្នុងនេះពិតមែន នាងកំពុងតែដេកឃ្លុំភួយខ្ទប់ត្រចៀក មិនចងស្ដាប់ពាក្យសម្ដីរបស់ Jeha ដែលនិយាយទេ« Soorin អូនកំពុងតែប្រច័ណ្ឌបងមែនទេហ៎ាស » Jeha ឡើងមកគេងអោប Soorin ហើយនិយាយទាំងញញឹម គេហាក់បីដូចជាសប្បាយចិត្តប្លែកពេលដែលដឹងថានាងប្រច័ណ្ឌគេបែបនេះ
« ចេញទៅកុំមកអោបខ្ញុំ » Soorin រើខ្លួនចេញពីដៃរបស់ Jeha ធ្វើមុខជូរស្ញេញ
« បងអាចបកស្រាយបានតើ អីក៏ខឹងយ៉ាងនេះ ព្រះនាងតូចរបស់បង » Jeha ក៏រឹតតែអោប Soorin ខ្លាំងលើសដើម ខ្នាញ់ណាស់
« មកព្រះនាងតូចព្រះនាងធំអីជាមួយខ្ញុំ គ្រែងខ្ញុំជាបងស្រីរបស់លោកហី លោកជាអ្នកនិយាយខ្លួនឯងតើ » Soorin រុញ Jeha ចេញហើយនាងក៏ក្រោកអង្គុយ មើលចុះពេលនេះមុខនាងឡើងក្រហមព្រោះតែប្រច័ណ្ឌ Jeha ខ្លាំងពេក
« អូនប្រច័ណ្ឌបងបែបនេះទៅគួរឲ្យស្រឡាញ់ណាស់ដឹងទេ » Jeha ញញឹមហើយច្បិចថ្ពាល់របស់ Soorin បន្តិច ប៉ុន្តែក៏ត្រូវនាងគ្រវាសដៃចេញ
« កុំមកប៉ះពាល់ខ្ញុំ គ្រែងលោកឯងជាប្អូនរបស់ខ្ញុំនោះអី លោកមិនគួរហៅខ្ញុំថាអូនបែបនេះទេ » Soorin ងហើយងាកមុខចេញ
« បងនិយាយលេងតើ ទៅបានហើយបងសុំទោស » Jeha បែរជាមកធ្វើមុខពេបដាក់ Soorin ឯនាងតូចឯណោះវិញខ្នាញ់សឹងស្លាប់ ជ្រេញណាស់ មុននេះឃើញគៀកស្និទ្ធស្នាលជាមួយនឹងស្រីណាក៏មិនដឹងនៅមុខនាងសោះ
« លោកនិយាយលេង ប៉ុន្តែខ្ញុំគិតថាមែនទែន » Soorin តបទាំងមិនមើលមុខរបស់កម្លោះសង្ហារនេះសោះ
« បងដឹងថាអូនប្រច័ណ្ឌ ប៉ុន្តែបើអូនចង់ដឹងរឿងបងអាថ៍កំបាំងបង បងនឹងប្រាប់អូន អូនគ្រាន់តែនិយាយមកថាចង់ដឹងឬក៏អត់ » Jeha
« អឺ...!!អ៊ីចឹងនិយាយមក » Soorin ក៏មកមើលមុខ Jeha ព្រោះនាងក៏ចង់ដឹងដែរ តើគេជាអ្នកឲ្យប្រាកដទៅ

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់