« Jeha ហ៉ឹកៗ » Soorin ឃើញ Jeha មកដល់អោបនាងបែបនេះនាងក៏អោបគេវិញយ៉ាងជាប់ ពេលនេះវេលានេះនាងត្រូវការអ្នកកំដរ អ្នកផ្ដល់កម្លាំងចិត្តណាស់
« មិនអីទេ មិនអីទេ អូនក្រោកឈរសិនមក » Jeha ជួយលើក Soorin ឲ្យក្រោកឈរ ប៉ុន្តែពេលនេះជើងនាងរបស់នាងហាក់ស្ពឹកអស់ហើយ Jeha ដាក់ឲ្យនាងអង្គុយលើកៅអីរង់ចាំ
« អូនមិនអីទេ មែនទេ??? ហើយចុះអ្នកមីង Eunji គាត់កើតអី!? » Jeha ដាក់ឲ្យ Soorin អង្គុយរួច ហើយក៏ឃើញថានាងកំពុងយំក៏យកដៃទៅជូតទឹកភ្នែកនាងចេញហើយទើបសួរនាង
« មិន-មិនដឹងទេ ហឹកៗ » ឮសំណួរបែបនេះរឹតតែធ្វើឲ្យ Soorin នាងយំកាន់តែខ្លាំងឡើង ភ័យខ្លាំងណាស់ខ្លាចម្ដាយកើតរឿងអីដែលមិនល្អ
« មិនអីទេ កុំយំអី អ្នកមីងនឹងផុតគ្រោះថ្នាក់ណា គាត់មិនកើតអីទេ » Jeha ទាញ Soorin មកអោបជាប់ទ្រូងនឹងលួងលោមចិត្តនាងកុំឲ្យសោកសៅខ្លាំងពេក
« មែនណា » Soorin យកដៃជូតទឹកភ្នែកចេញ ជឿលើសម្ដីរបស់ Jeha
« បើថា ពេទ្យនៅទីនេះមិនអាចព្យាបាលគាត់បានទេ បងនឹងបញ្ចូនគាត់ទៅព្យាបាលនៅប្រទេសក្រៅ » Jeha នៅតែលួងលោមចិត្តរបស់ Soorin ដដែល
« មែនហើយ គាត់នឹងមិនអីទេ ហេតុអីខ្ញុំត្រូវយំ ទាំងមិនដឹងថាគាត់ទៅជាយ៉ាងណាផង » Soorin ព្យាយាមពង្រឹងខ្លួនឡើងឲ្យរឹងមាំឡើង
1ម៉ោងក្រោយ“ ក្រាក ”
ទ្វារបន្ទប់សង្គ្រោះបន្ទាន់បើកឡើង បង្ហាញឲ្យឃើញនូវលោកគ្រូពេទ្យរាងចំណាស់ម្នាក់ដើរចេញមកទាំងទឹកមុខសោកសៅនិងអោនមុខចុះផងដែរ ធ្វើឲ្យអ្នកខាងក្រៅដែលរង់ចាំដឹងលទ្ធផលច្បាស់ណាស់ថាបែបណា ប៉ុន្តែនៅតែលើកស្នាមញញឹមសួរទៅលោកគ្រូពេទ្យទាំងមានសង្ឃឹម« លោកពេទ្យ តើ-តើម៉ាក់របស់ខ្ញុំគាត់យ៉ាងម៉េចហើយ គាត់មិនអីទេ ត្រូវទេ » Soorin សួរសង្កត់ធ្ងន់លើពាក្យសម្ដី មើលទៅដូចមនុស្សឆ្កួតយ៉ាងអ៊ីចឹងពេលនេះនាងរង់ចាំតែពាក្យថា “ ម្ដាយរបស់អ្នកនាងផុតគ្រោះហើយ ” តែប៉ុណ្ណោះ
« សុំទោសផងអ្នកនាង អ្នកជំងឺត្រូវថ្នាំពុលកម្រិតធ្ងន់ ប៉ះពាល់ដល់ខួរក្បាលនិងបេះដូងយ៉ាងខ្លាំងជាហេតុធ្វើឲ្យខាងគ្រូពេទ្យជួយមិនទាន់ទេ អ្នកនាងគួរតែកាត់ចិត្តទៅ » និយាយចប់លោកគ្រូពេទ្យរាងចំណាស់ម្នាក់នោះបានដើរចេញទៅបាត់

VOCÊ ESTÁ LENDO
រឿង បងស្រីសម្អប់
Ficção AdolescenteKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់