« អត់ទេ អូនគ្រាន់តែចង់ឲ្យបងបកស្រាយប៉ុណ្ណោះ » Jewoo ចាប់ដៃ Sejun ម្ដងទៀត ហើយម្ដងនេះក៏ Sejun នៅតែគ្រវាសដៃ Jewoo ចេញដែរ
« ម៉ាក់ ម៉ាក់ » Fanbii នាងឃើញបែបនេះនាងទ្រាំមើលមិនបានទេ នាងក៏រត់ទៅជួយលើកម៉ាក់របស់នាង
« ហឹកៗ » Jewoo មិននិយាយ ប៉ុន្តែកែវភ្នែកសម្លឹងមើលទៅ Sejun ទាំងភាពឈឺចាប់
« លោកប៉ាអាក្រក់ណាស់ ហឹកៗ » Fanbii ក្រោកមករុញ Sejun ដែលជាឪពុកចេញពីម្ដាយរបស់នាង
« Fanbii បានហើយកូន បើបងចង់ទៅរកស្រីណាស់ក៏ទៅៗ » Jewoo ងើបមកអោនកូនហើយក៏សម្លក់ទៅ Sejun ដែលជាប្ដីហើយទើបនិយាយ
« Fanbii កូនមកនេះ » Sejun ទាញ Fanbii ចេញពី Jewoo
« អត់ទេ ប៉ាលែងដៃខ្ញុំ ហឹកៗ ម៉ាក់ » Fanbii នាងយំ ព្រោះតែមិនចង់នៅជិតលោកប៉ានាងទេ
« បងចង់ធ្វើអីលែងកូនទៅ បើថាមានស្រីហើយក៏មានទៅ រឿងយើងទាំងពីរដោះស្រាយបានកុំនាំកូនមកពាំងមុខបែបនេះ » Jewoo នាងព្យាយាមទាញ Fanbii មកវិញ ប៉ុន្តែ Sejun មិនលែងឡើយ
« កូនមិនសាកសមនៅជាមួយអូនទេ អូនដឹងអ្វីដែលខ្លួនឯងកំពុងធ្វើទេ មិនមែនមានតែបងទេ ហើយចុះអូន អាប្រុសដែលមកយកពីក្រុមហ៊ុនរាល់ថ្ងៃនោះវាជាអ្នកណា អូនស្គាល់ច្បាស់ណាស់ជាងបងទៀត មិនចាំបាច់ឲ្យបងប្រាប់ទេ » Sejun និយាយទាំងខឹងមិនដឹងថាគេមានរឿងអ្វីទេ
« បងបានដឹង » Jewoo បើកភ្នែកធំៗ ភ្ញាក់ផ្អើលណាស់ នេះខំលាក់ហើយមិចក៏នៅដឹងទៀត
« នេះ នេះ ប៉ាចង់និយាយសម្ដៅលើអ្វី » ភ្លាមនោះ Fanbii ស្រាប់តែបុកពោះតែម្ដង មិនដឹងថាប៉ាម៉ាក់នាងមានរឿងអីទេ ប៉ុន្តែនាងជាកូនមិនអាចទទួលយកអ្វីបែបនេះបានទេ
« កូនសួរម៉ាក់របស់កូនខ្លួនឯងទៅ » Sejun
« អ-អត់ទេ Fanbii ម៉ាក់មិនអាចប្រាប់កូនបានទេ សុំទោស » Jewoo និយាយទាំងគ្រវីក្បាលញាប់ស្ញេញហាក់ភ័យខ្លាចណាស់
« នេះប៉ាម៉ាក់ទុកខ្ញុំជាស្អីហាស យ៉ាងណាៗ ខ្ញុំក៏ជាកូនអ្នកទាំងពីរដែលបង្កើតមកដែរ ហេតុអីក៏មានរឿងបែបនេះ ហឹកៗ » Fanbii និយាយចប់ក៏រត់ចេញពីផ្ទះបាត់
VOCÊ ESTÁ LENDO
រឿង បងស្រីសម្អប់
Ficção AdolescenteKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់
