Episode 19

61 2 0
                                    

« មិនមែនទេ អ្នកម៉ាក់គ្រាន់តែភ្ញាក់ផ្អើលបន្តិច រួចចុះម៉ាក់ចង់ទៅថ្ងៃណាដែល » Soorin

« ពីរថ្ងៃទៀត! » Eunji

« ចឹងមិនអីទេ តោះទៅផ្ទះ ខ្ញុំបានទិញផ្ទះសមល្មមនៅសេអ៊ូលនេះមួយខ្នង » Soorin

« ចឹងពួកយើងឆាប់ទៅ... » Eunji ក៏និយាយប្រញាប់ទៅ

« ច៎ា!! » Soorin យល់ព្រម

មកដល់កន្លែងដែលរាងដាច់ស្រយ៉ាលពីគេ មានផ្ទះសមល្មមមួយ មិនតូចពេក រឹតតែមិនធំពេក

« ម៉ាក់អង្គុយចុះសិនមក.... » Soorin គ្រាម្ដាយនាងឲ្យអង្គុយចុះនៅលើសាឡុង

« អឹម! » Eunji អង្គុយ

« ម៉ាក់....តើខ្ញុំសុំនិយាយរឿងមួយជាមួយម៉ាក់បានទេ » Soorin និយាយទាំងស្ទាក់ស្ទើ

« រឿងអី កូននិយាយមក » Eunji ឲ្យ Soorin និយាយ

« ខ្ញុំបានជួប Yongeul ហើយ » Soorin និយាយឡើងធ្វើឲ្យ Eunji ភ្ញាក់ផ្អើលយ៉ាងខ្លាំង

« អ៊ីចឹងបានន័យថា កូនដឹងរឿងអស់ហើយ » Eunji ទម្លាក់ទឹកមុខចុះបន្តិចទើបនិយាយ

« ច៎ា មែនហើយ » Soorin និយាយទាំងអោនមុខចុះ

« តើ Yongeul មិនអីទេត្រូវអត់ » Eunji សួរទាំងអោនមុខចុះដូចគ្នា

« ច៎ាស គេមិនអីទេ ម៉ាក់កុំបារម្ភ » Soorin នាងនិយាយទាំងញញឹមស្ងួតទៅកាន់ម្ដាយ

« ម៉ាក់អាចទៅមើលគេបានទេ..?? » Eunji តបទៅ Soorin ដែលកំពុងញញឹមដាក់ខ្លួននោះ

« មិនអីទេ ប៉ុន្តែចាំស្អែក ពេលនេះប្រហែលម៉ាក់ហត់ហើយ សម្រាកសិនទៅ ខ្ញុំទៅផ្សារទិញម្ហូបណាមា៉ក់ » Soorin

« អឹម~ » Eunji ញញឹម ហើយ Soorin ក៏រៀបចំខ្លួនចេញទៅផ្សារបាត់
Soorin នាងដើរទៅផ្សារព្រោះថាចម្ងាយពីផ្សារនិងផ្ទះនាងវាមិនសូវឆ្ងាយពីគ្នាប៉ុន្មានទេ នៅពេលដែលទិញបន្លែសាច់រួចអស់ Soorin ក៏ដើរមកវិញ តាមផ្លូវមួយវាតូចហើយស្ងាត់ងងឹតទៀតផង ដើរបានពាក់កណ្ដាលផ្លូវក៏ឃើញក្មេងពាលមួយក្រុមកំពុងឈរនៅផ្លូវខាងមុខ Soorin ឃើញហើយមានអារម្មណ៍ថាភិតភ័យបន្តិច នាងក៏ដើរបកក្រោយវិញ ប៉ុន្តែថាក្មេងពាលអស់នោះបានឃើញនាងហើយក៏ដើរមករកនាងដែល ធ្វើឲ្យ Soorin នាងភ័យខ្លាចណាស់គ្មានអ្វីមកការពារឡើយ

រឿង បងស្រីសម្អប់Where stories live. Discover now