« បានហើយ Jeha គ្រែងឯងថានឹងនាំបងចេញពីទីនេះមិនចឹង ឥឡូវពួកយើងទៅតែម្ដងទៅ » Soorin
« មិនគិតចង់នៅមួយយប់ជាលើកចុងក្រោយទេអី នេះយប់ហើយណា » Jeha
« អឹម បងមិនហ៊ានសូម្បីតែស្មាន ព្រោះទីនេះជាកន្លែងដ៏អាក្រក់បំផុតសម្រាប់បង » Soorin និយាយចប់ក៏ដើរទៅក្រៅមុន Jeha បាត់ មើលទៅនាងដូចជារអាជាមួយនឹង Jeha ដល់ហើយ ព្រោះមើលទៅនាងដូចជាមិនហ៊ានសូវជឿប៉ុន្មានទេថាគេ កែខ្លួនពិតមែន
« ខ្ញុំមិនបោះបង់ចោលទេ Kim Soorin នាងត្រូវរង់ទុក្ខជាងនេះ យើងនឹងយកបេះដូងនាងឲ្យបានហើយក៏យកមកបំផ្លាញ់ឲ្យខ្ទេចសូម្បីតែជីវិតក៏នាងខ្លាចក្នុងការរស់នៅដែល » ពេល Soorin ដើរទៅបាត់ Jeha ក៏និយាយម្នាក់ឯង គេខឹងផងលាយនឹងសប្បាយក្នុងការធ្វើបាប Soorin
នៅក្នុងភូមិគ្រឹះគ្រួសារ Kim
« ម៉ាក់... » គ្រាន់តែចុះពីលើឡានភ្លាម Soorin ក៏រត់ចុះមកសម្ដៅទៅ Jennie យ៉ាងលឿន ហើយក៏អោប Jennie
« Soorin កូនមែនទេ » Jennie ក៏អោបតបព្រមទាំងសួរបញ្ជាក់នៅពេលដែលដឹងថាជាអ្នកណាហើយនោះ
« អ្នកម៉ាក់ » Jeha ក៏ដើរមកតាមក្រោយ Soorin ធ្វើដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង
« Jeha » បន្ទាប់ពី សម្លឹងឃើញ Jeha ហើយ Jennie ក៏ទម្លាក់ទឹកមុខដែលញញឹមត្រេកអរមិចនេះចេញ
« មែនហើយគឺខ្ញុំអ្នកម៉ាក់ ម៉ាក់ភ្ញាក់ផ្អើលម្ល៉េះ យ៉ាងម៉េចម៉ាក់មិនសប្បាយចិត្តទេឬពេលដែលឃើញខ្ញុំនៅទីនេះ » Jeha
« ម៉ាក់គ្រាន់តែភ្ញាក់ផ្អើលតិចតួចទេ អ្នកណាថាម៉ាក់និងសប្បាយចិត្តនោះ មិនអីទេកូន Je កូនទៅសម្រាកចុះ ម៉ាក់ចង់និយាយជាមួយ Soorin តែពីរនាក់ » Jennie ក៏ដេញឲ្យ Jeha ទៅសម្រាកភ្លាមព្រោះនាងមានរឿងចង់សួរ Soorin ច្រើនណាស់ Jeha គេដឹងចិត្តរបស់ម្ដាយរបស់គេច្បាស់ណាស់ថានិងសួរអ្វីឬនិយាយអ្វីជាមួយ Soorin គេនៅឈរមើល Jennie និង Soorin បន្តិចទើបដើរចេញទៅបាត់
« មោះ Soorin កូន អង្គុយសិនមក » Jennie ក៏ចាប់ដៃ Soorin នាំមកអង្គុយ
« ច៎ាស អ្នកម៉ាក់ តើម៉ាក់មានរឿងអ្វីដែលត្រូវនិយាយជាមួយកូនតើមែនទេ » Soorin អង្គុយលើសាឡុងហើយទើបហាមាត់សួរ Jennie ចង់ដឹងថាចង់និយាយអំពីអ្វីជាមួយនាង

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់