Episode 23

60 1 0
                                    

នៅឃ្លាំងដដែល ដែល Jeha ធ្លាប់នាំ Soorin មកម្ដងហើយ ប៉ុន្តែលើកនេះគេនាំនាងមកម្ដងទៀត

« នេះជា.....!! » មកដល់ភ្លាម Soorin ចង្អុលទៅឃ្លាំង ហើយមើលទៅ Jeha គេក៏ងួកក្បាលជាសញ្ញាថានេះពិតជាឃ្លាំងដដែលមែន

« បងបានដឹងថាអ្នកណាជាអ្នកដាក់ថ្នាំម្ដាយរបស់អូនហើយ » Jeha និយាយព្រមទាំងចាប់ដៃ Soorin ឲ្យនាងរំងាប់អារម្មណ៍និងតាំងស្មារតីឲ្យបាននឹងន៎

« បងមិនអីទេ » Soorin ញញឹមស្ងួតហើយក៏ដកដៃខ្លួនចេញពីដៃរបស់ Jeha

« ត្រូវប្រាកដណា » Jeha មើលមុខ Soorin ទាំងទឹកមុខរាងស្រពាប់ស្រពោន

« ច្បាស់ណាស់មិនអីទេ » Soorin ដាក់ដៃលើដៃ Jeha ហើយ ទើបនិយាយ
Jeha ញញឹមទៅកាន់ Soorin វិញ
ពួកគេទាំងពីរចុះពីឡានដើរសម្ដៅចូលទៅឃ្លាំង មកដល់ឃើញបុរសរាងចំណាស់ម្នាក់ អង្គុយលើកៅអីដូចពេលដែល Jeha ចាប់ Yongeul មកអ៊ីចឹងដែរ សភាពក៏រាងទ្រោមខ្លួនផងដែរ

« អូនអង្គុយ ហើយសួរវាតាមចិត្តចុះ » កូនចៅរបស់ Jeha យកកៅអីដដែលមកឲ្យ Soorin អង្គុយ ទើប Jeha និយាយ

« ពូជាអ្នកណា??? » មុននឹងនិយាយ Soorin សម្លក់មុខរបស់បុរសចំណាស់នោះសិន

[......] គ្មានការឆ្លើយតបពីបុរសចំណាស់ម្នាក់នោះវិញ

« ឆាប់និយាយមក ហេតុអីសម្លាប់ម្ដាយខ្ញុំ គាត់ខុសអី » ទឹកភ្នែក Soorin ចាប់ផ្ដើមរមៀលធ្លាក់ចេញពីភ្នែក ស្រែកសួរទៅបុរសចំណាស់នោះខ្លាំង តែបុរសនោះ បែរទៅជាញញឹមឌឺទៅវិញ
ភ្លាមនោះ Jeha ក៏សញ្ញូភ្នែកទៅកូនចៅ កូនចៅរបស់ Jeha ទទួលដឹងភ្លាមថា ចាហ្វាយចង់ឲ្យធ្វើអ្វី
កូនចៅរបស់ Jeha យកកូនកាំបិតចេញមក រួចហើយហើយក៏ជៀសាច់បុរសនោះឆៅៗតែម្ដង ធ្វើឲ្យបុរសនោះស្រែកឡើងទាំងភាពឈឺចាប់

« ឆាប់និយាយប្រាប់ពីអ្វីដែលនាងចង់ដឹងទៅ » Jeha ដើរទៅខ្សឹបដាក់ត្រចៀករបស់បុរសចំណាស់ម្នាក់នោះ បែបសង្កត់ធ្ងន់គំរាមគេ អ្វីដែលចេញពីមាត់ Jeha ហើយ គេមិននិយាយលេងទេ ហ៊ាននិយាយហ៊ានធ្វើ ហ៊ានស៉ីហ៊ានសង

« យើង-យើង..... » បុរសចំណាស់នោះនៅមិនឆ្លើយតបនឹងសំណួររបស់ Soorin
កូនចៅរបស់ Jeha ក៏បន្តអាដៃរបស់បុរសនោះ រហូតចេញឈាមច្រើនណាស់

រឿង បងស្រីសម្អប់Where stories live. Discover now