Episode 24

62 1 0
                                        

នៅភូមិគ្រឹះគ្រួសារត្រកូល Kim ឆ្លុះបញ្ចាំងពីបន្ទប់ដល់ធំ នៅក្នុងផ្ទះ ហើយក៏មានគូរស្នេហ៍មួយគូរកំពុងតែដេកអោបគ្នាយ៉ាងស្អិតរមួត

« អូនយ៉ាងម៉េចហើយ » Jeha ដែលខ្លួនកំពុងអោប Soorin យ៉ាងជាប់ ហើយសួរទៅ Soorin

« បងចង់សួរអូនពីអី?? » Soorin ធ្វើមុខឆ្ងល់ ហើយក៏យកជើងគងលើ Jeha បន្ថែមទៀត

« បេះដូងរបស់អូន » Jeha និយាយ ហើយក៏អោបមុខទៅជិតមុខរបស់ Soorin

« កុំមកសួរអីចឹង » Soorin មុខឡើងក្រហមងាំង ហើយរុញមុខរបស់ Jeha ចេញ
ដោយខ្នាញ់នឹង Soorin ពេក Jeha ក៏ខាំករបស់ Soorin ឡើងចេញស្នាមធ្មេញហើយ

« អួយ បងធ្វើអីនឹង » Soorin រុញ Jeha ចេញហើយវាយគេមួយដៃថ្នមៗ

« ខាំអូន » Jeha និយាយទាំងច្រឡឺម

« វាមិនគួរទេ » Soorin ងាកមុខចេញ ព្រោះតែថាពេលនេះនាងអៀននឹង Jeha ខ្លាំងណាស់

« មិនគួរយ៉ាងម៉េច តាមត្រូវបងមិនមែនត្រឹមតែខាំទេ ញ៉ាំទាំងអូនទៀតផង ពេលនេះមិនមែនដេកទាំងពាក់ខោអាវបែបនេះទេ គឺគ្មាន.... » Jeha និយាយមិនទាន់ចប់ប្រយោគផង Soorin ក៏អើតមកខាំស្មារបស់ Jeha ភ្លាមៗ មិនឲ្យគេនិយាយទាន់ទេ

« អូនធ្វើអីនឹង » Jeha សួរ

« ខាំបង » Soorin ធ្វើមាត់បែបពេបដាក់ Jeha

« ចឹងបានន័យថាអូនចង់ញ៉ាំបងហើយ ត្រូវទេ » Jeha និយាយ និងរកដាក់បបូរមាត់លើបបូរមាត់រាងស្ដើងទៅហើយ ប៉ុន្តែនាងតូច Soorin ក៏រត់ចុះពីលើគ្រែបាត់

« គ្មានឪកាសបែបនេះសម្រាប់បងទេ » Soorin និយាយបែបទឹកមុខអំនួត រួចហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់

« ហិៗ មិចក៏គួរឲ្យស្រឡាញ់មេស » ភ្លេចខ្លួនបន្តិច Jeha ក៏និយាយពាក្យនេះចេញមកទាំងមិនដឹងខ្លួន

“ ហេ អា Jeha ឯងកើតអី ឆាប់ដឹងខ្លួនឡើង នេះគំនុំសងសឹករបស់ឯងទៅណាអស់ហើយ ឯងភ្លេចហើយហេស កុំបំភ្លេចឲ្យសោះ ត្រូវតែចាំ ” Jeha គ្រវីក្បាលបន្តិចទើបសំឡេងក្នុងចិត្តបន្លឺឡើងមកប្រាប់ដាស់តឿនអំពីគំនុំរបស់ខ្លួន

---------------------------
ក្រុមហ៊ុន T-KimGroup

« លោកប្រុស.... » Phat ដើរមករក Taehyung ទាំងមុខស្ងួត

រឿង បងស្រីសម្អប់Where stories live. Discover now