Episode 3

94 3 0
                                    

« ម៉ាក់មិនដឹងរឿងទេ ម៉ាក់មើលកូនស្រីជើងល្អរបស់ម៉ាក់ចុះនាងបានធ្វើអីមកលើខ្ញុំ » Jeha

« រឿងតូចតាចសោះ ហើយឯងចង់បង្កឲ្យវាទៅជារឿងធំដុំអីហាស » Jennie

« នេះម៉ាក់ ម៉ាក់នៅកាន់ជើងនាងទៀតឬអី » Jeha

« ឈប់ភ្លាមណា Jeha ម៉ាក់មិនបានកាន់ជើងអ្នកណាទេ » Jennie

« បើម៉ាក់មិនបានកាន់ជើងវា ចុះហេតុអីម៉ាក់មិនស្ដីឲ្យវា នាងនេះណាសមតែ » Jeha ក៏យាដៃរៀបនឹងវាយ Soorin ម្ដងទៀតនៅចំពោះមុខ Jennie

« បានហើយណា Jeha ឈប់ភ្លាមទៅ ឥឡូវឯងប្រហើនខ្លាំងណាស់សូម្បីតែនៅចំពោះមុខម៉ាក់ក៏ឯងហ៊ានធ្វើបែបនេះដែរ តើឯងនៅចាត់ទុកម៉ាក់ជាម៉ាក់របស់ឯងដែលទេហាស » Jennie ស្ដីឲ្យ Jeha ខ្លាំងៗ

« ពាក្យនេះទេ ដែលខ្ញុំត្រូវតែសួរម៉ាក់តើរាល់ថ្ងៃនៀគម៉ាក់ទុកខ្ញុំជាកូនដែលឬទេ ឬក៏ស្រលាញ់តែនាងដែលមិនមែនជាកូនរបស់ខ្លួនឯងដោយគ្មានជាប់សាច់ឈាមអ្វី សោះ នាងមិនមែនជាកូនរបស់លោកប៉ាទេ....... » មុខសង្ហាររបស់ Jeha ត្រូវបានដៃរបស់ម្ដាយបង្កើតទះមួយកំភ្លៀងយ៉ាងចាស់ដៃ Jeha ឆេវឆាវប៉ុណ្ណឹងប៉ុន្តែ Jennie ក៏មិនមែនជាមនុស្សចេះទប់អារម្មណ៍ដែលនាងក៏ឆេវឆាវដូចគ្នាដែរនឹង

« នេះម៉ាក់ ម៉ាក់វាយខ្ញុំមែនទេ ព្រោះតែនាងមែនទេ » Jeha ស្រែកសួរទៅ Jennie ទាំងភ្នែករបស់នាយឡើងពណ៌ក្រហមរីឯដៃក្ដាប់ឡើងប៉ោងសរសៃអស់ហើយ

« ម៉ាក់មិនបានវាយឯងដោយសារ Soorin នោះទេ ម៉ាក់វាយឯងឲ្យឯងភ្ញាក់ឈប់ល្ងង់បែបនេះ Jeha កុំគិតណាថាម៉ាក់មិនដឹងឥឡូវទោះឯងគិតអីចង់ធ្វើអីធ្លាក់ធ្វើអីខ្លះដាក់ Soorin ម៉ាក់ដឹងទាំងអស់ ប៉ុន្តែម៉ាក់មិនចង់និយាយដើម្បីកុំឲ្យឯងខ្មាសគេឲ្យឯងភ្ញាក់រលឹកដឹងកំហុស » Jennie

« ហេតុអីម៉ាក់ ហេតុអីទៅទៅម៉ាក់ ស្រីម្នាក់នេះប្រាប់ម៉ាក់ស្អីខ្លះ » Jeha ចង្អុលទៅ Soorin ដែលគ្នាឈរស្តាប់មិនដឹងអីសោះ

« មិនមែននាងទេ នាងនិយាយខំការពារឯងណាស់ Jeha ឯងដឹងទេ » Jennie

« ឬមួយក៏អា Jack អា Jack មែនទេ ម៉ាក់ » Jeha សួរទៅ Jennie ប៉ុន្តែនាងមិនបាននិយាយតបតអ្វីនឹងនាយឡើយដែលនេះបញ្ជាក់បានច្បាស់ណាស់ថាពិតជា Jack ជាអ្នកប្រាប់ពិតមែន Jeha សម្លក់មុខរបស់ Soorin ហើយនាយក៏ដើរចេញពីផ្ទះទៅបាត់

រឿង បងស្រីសម្អប់Where stories live. Discover now