Episode 33

52 1 0
                                    

« មិចនឹងអាចទៅ នាងកុហកច្បាស់ណាស់ បងស្រី Soorin មិនមែនជាមនុស្សបែបនេះទេ » ភ្លាមៗនោះ Fanbii ក៏ច្រឡោតខឹង Junghy ភ្លាម Fanbii នៅជាមួយ Soorin យូរហើយ ហើយក៏ដឹងពីចារឹករបស់ Soorin ដូចគ្នា

« បានហើយ Fanbii យាយក៏គិតថា Soorin នាងបែបនេះដែរ ប្រហែលជាគុំគួនជាមួយ Jeha ខ្លាំងណាស់ហើយទើបមិនព្រមមកមើល Jeha បែបនេះ » លោកស្រី Minnie ក៏និយាយឡើង ដោយគិតថា Soorin ច្រណែនឈ្នានីស Jeha ដោយសារគាត់មិនសូវជាចូលចិត្ត Soorin ទេ

« បានហើយ អ្នកម៉ាក់កុំថាឲ្យ Soorin បែបនេះអី » Taehyung ក៏ឃាត់ លោកស្រី Minnie កុំឲ្យនិយាយអាក្រក់ពី Soorin

« ហើយចុះពេលណាទើប Jeha ដឹងខ្លួនវិញ » Taehyung ក៏ងាកទៅសួរ Junghy

« អាចជាយប់នេះឬក៏ស្អែកណាលោកពូ » Junghy

« មិនអីទេ ពូអរគុណក្មួយច្រើនហើយ ដែលបានមើលថែទាំ Jeha ជំនួសពូ » Taehyung អរគុណនិងញញឹមស្ងួតទៅកាន់ Junghy

« មិនអីទេ យ៉ាងណាៗ ក៏ខ្ញុំនិងគាត់ស្រឡាញ់គ្នាដែរ ក៏អាចរៀបការនឹងគ្នាឆាប់ៗផងដែរ » Junghy ញញឹមស្រស់ មើលទៅមុខរបស់ Taehyung

« ក្មួយអាចទៅសម្រាកបាន Jeha ចាំពូជាអ្នកមើលថែ » Taehyung

« អឺ...ច៎ា លោកពូចឹងខ្ញុំសុំទៅវិញហើយ ជម្រាបលា » និយាយចប់ Junghy ក៏ដើរចេញទៅ នាងគិតៗទៅ ក៏រាងក្ដៅចិត្តផងដែរមិចក៏ដេញនាងមកស្រួលៗម្ល៉េះ

មកដល់មុខមន្ទីរពេទ្យ Junghy ក៏ដើរទៅបុកនឹងបុរសម្នាក់

« អួយ » Junghy

« អ្នកនាងឲ្យខ្ញុំសុំទោសផង » Yoonhoo ប្រញាប់សុំទោស Junghy យ៉ាងលឿន

« ន៎ែ លោកគ្មានភ្នែកទេអី បានជាមកបុកមនុស្សទាំងរស់បែបនេះ » Junghy នាងម៉ួម៉ៅភ្លាម ក្ដៅក្រហាយពីខាងក្នុង ជះកំហឹងលើអ្នកខាងក្រៅ

« ចុះឲ្យបុកពេលស្លាប់មែនទេ ខ្ញុំសុំទោសហើយតើ » Yoonhoo មិនចាញ់នៅតវ៉ាបានទៀត

« នេះលោកឯងចង់ដាក់ទំនាយខ្ញុំឬយ៉ាងម៉េចហាស » Junghy ក៏សម្លក់ Yoonhoo ភ្លាម

« មិនបានដាក់ទំនាយទេ គ្រាន់តែសួរចង់ដឹងថាឲ្យបុកពេលស្លាប់មែន ទើបពេញចិត្ត ហើយភ្នែកក៏កុំប៉ិនសម្លក់ពេកតិចជ្រុះគ្រាប់ភ្នែកបាត់ទៅ » Yoonhoo និយាយទាំងស្នាមញញឹមញោចចុងមាត់

រឿង បងស្រីសម្អប់Tempat cerita menjadi hidup. Temukan sekarang