Episode 8

95 3 0
                                    

ម្នាក់នោះគឺ Han Fanbii

« បង Jeha កើតអី ហេតុអីក៏មកផឹកទីនេះ » Fanbii មកដល់ភ្លាមក៏សួរទៅ Jeha ព្រោះមើលទៅគេស្រវឹងខ្លាំងណាស់

« នាងជាអ្នកណា ? » ដោយសារតែស្រវឹងខ្លាំងពេក Jeha មើលអ្នកណាក៏មិនស្គាល់ផងដែរ

« អេបងខ្ញុំគឺ Fanbii ណា បងយ៉ាងម៉េចនឹង កើតអីឬទេ » Fanbii នាងនិយាយបែបទឹកមុខឆ្ងល់

« នាងមកទីនេះធ្វើអី... » Jeha ក៏សួរទៅ Fanbii វិញ បន្ទាប់ពីដឹងថានាងជាអ្នកណា

« អឺ...គឺ អូនមកតាមមិត្តភក្តិរបស់អូននឹងណា ចៃដន្យក៏ឃើញបងនៅទីនេះទើបដើរមករក... » Fanbii ធ្វើជាសើចបន្លប់ ព្រោះតាមពិតនាងចូលចិត្តមកកន្លែងបែបនេះ គ្រួសាររបស់នាងមិនបានដឹងឡើយទើបនាងលាក់ៗ បែបនេះ

« ប្រញាប់ទៅវិញទៅ កន្លែងនេះមិនល្អចំពោះមនុស្សស្រីដូចជានាងទេ » Jeha ក៏ដេញ Fanbii ទៅវិញ ទាំងដែលគេខ្លួនឯងស្រវឹងឡើងចង់ទន់ភ្នែកដេកលក់ទៅហើយ

« ខ្ញុំដឹងហើយថាវាមិនល្អ ហើយចុះបងនៅទីនេះធ្វើអី មើលចុះស្រវឹងខ្លាំងណាស់ តើបងកើតអីមែនទេ?? » Fanbii ក៏សួរ Jeha ម្ដងទៀត

« ខ្ញុំមិនអីទេ នាងមិនចាំបាច់ចង់ដឹងហើយក៏មិនចាំបាច់រវីរវល់ជាមួយនឹងខ្ញុំដែល » Jeha មិនបានឆ្លើយនឹងសំណួររបស់ Fanbii ទេ គេនិយាយបែបគំរូសគំរើយ

« មិនឲ្យរវីរវល់យ៉ាងម៉េច នេះបងក៏ជាបងប្រុសរបស់ខ្ញុំដែលណា ត្រូវការឲ្យខ្ញុំខលហៅអ្នកមីង Jen មកយកបងទៅវិញទេ » Fanbii ក៏លូកយកទូរស័ព្ទក្នុងកាបូបរបស់នាងចេញមកបម្រុងនឹងខលទៅ Jennie ឲ្យមកយក Jeha ទៅផ្ទះវិញ

« ឈប់ភ្លាម ខ្ញុំមិនត្រូវការទេ » Jeha ក្រោកឈរហើយក៏ចាប់ទូរស័ព្ទរបស់ Fanbii ជាប់ បដិសេធមិនព្រមឲ្យនាងខលហៅ Jennie មកសោះ ប៉ុន្តែគ្រាន់តែនិយាយបានប៉ុណ្ណឹង Jeha ក៏ទប់លំនឹងលែងជាប់គេទន់ដៃទន់ជើងភ្នែកក៏ទន់ផងដែរ នាយក៏ដួលទៅលើតុវិញ

« បង Jeha បង...បងដឹងខ្លួនឡើង » Fanbii អង្រួនមុខរបស់ Jeha តិច ដើម្បីដាស់គេឲ្យភ្ញាក់ឡើង ប៉ុន្តែមិនបានផលសោះ នាយនៅតែដេកស្ដូកស្ដឹងអ៊ីចឹង ធ្វើឲ្យពិបាកដល់ Fanbii នាងត្រូវនាំគេទៅសណ្ឋាគារព្រោះដោយសារ Jeha គេមិនចង់ទៅផ្ទះទើបនាងស្វែងរកសណ្ឋាគារនៅជិតៗ នេះដើម្បីឲ្យ Jeha សម្រាក

រឿង បងស្រីសម្អប់Where stories live. Discover now