« អួយ~ កុំប៉ះ » Jeha ប្រញាប់ថយចេញពី Soorin យ៉ាងលឿនព្រោះគេពិតជាឈឺណាស់ អាកប្បកិរិយារបស់ Jeha បែបនេះបែរជាធ្វើឲ្យ Soorin ញញឹមចេញ នេះ Jeha ធំប៉ុណ្ណាណីកំលោះហើយនៅធ្វើចារឹកដូចកូនក្មេងទៀត
នៅមន្ទីរពេទ្យ
ពេល Jeha លាងរបួសរួចហើយ Soorin ក៏នាំ Jeha មកមើល Jennie
« Jeha ស្មារបស់ឯងកើតអីនឹង » Taehyung ពេលដែលឃើញកូនមកអ៊ីចឹងក៏ក្រោកពីសាឡុងដែលអង្គុយមុននេះក៏ឃើញរបួសនៅលើស្មារបស់ Jeha ទើបសួរ
« របួសប៉ិននឹងមិនដល់ថ្នាក់ស្លាប់ទេ.. » Jeha និយាយទៅ Taehyung ដែលជាឪពុកទាំងសម្ដីឈ្លើយ
« ន៎ែ!! Jeha និយាយឲ្យស្រួលបួសជាមួយនឹងគាត់ទៅ » Soorin ក៏កេះ Jeha បន្តិចឲ្យគេនិយាយស្រួលបួលជាមួយនឹង Taehyung
« អូនមិនបាច់បារម្ភទេ បងមិនបានចង់ទៅសម្លាប់គាត់ឯណាគ្រាន់តែនិយាយតិចតួចសោះ » Jeha និយាយហើយសម្លឹងមុខរបស់ Taehyung
« មិនអីទេ Soorin ប៉ាគ្រាន់តែចង់ដឹងប៉ុណ្ណោះបើកូនមកមើលម៉ាក់ ប៉ាចេញទៅក្រៅសិនហើយ » Taehyung និយាយចប់ក៏ដើរចេញទៅក្រៅបាត់
« Jeha ឯងសម្របសម្រួលជាមួយលោកប៉ាទៅទោះបីជាយ៉ាងណាក៏គាត់មាននាមជាឪពុកដែល មើលគាត់ពេលនេះចុះពិតជាមានវិប្បដិសារីហើយ កុំឲ្យឯងមានវិប្បដិសារីដូចគាត់គួរតែនិយាយអ្វីដែលចង់និយាយទៅកាន់គាត់ទៅទាន់មានឪកាស » Soorin និយាយរៀបរាប់ប្រាប់ Jeha តែ Jeha ហាក់មិនខ្វល់និងមិនចង់ស្ដាប់ពាក្យដែល Soorin និយាយទេ នាយទៅអង្គុយលើកៅអីនៅក្បែរគ្រែរបស់ Jennie និងសម្លឹងមើលម្ដាយជាយូរ Soorin ឃើញបែបនេះក៏មិនដឹងថានិយាយអ្វីបន្តដែលនិយាយអីក៏ Jeha មិនដែល នាងក៏បណ្តោយតាមនឹងម៉ងទៅ
ថ្ងៃថ្មីវេលាប្រហែលថ្ងៃជ្រេបន្តិច
« Soorin តោះទៅជាមួយបង » មិនដឹងអីផង Jeha ដើរមកដល់ក៏អូសដៃ Soorin ទៅតែម្ដង
« អេអេ ចង់នាំទៅណា » Jeha ប្រញាប់ពេក Soorin រកសួរថាទៅណាមិនបាន
« ពេលទៅដល់អូននឹងដឹងខ្លួនឯងទេ » Jeha ក៏ឡើងឡានបើកចេញទៅ នៅឃ្លាំងដ៏ធំមួយកន្លែង Jeha បានឈប់ឡាន
« ទីនេះជាកន្លែងណា ឯងនាំបងមកធ្វើអី » Soorin សួរ Jeha មុននឹង Jeha ចុះពីឡាន

أنت تقرأ
រឿង បងស្រីសម្អប់
أدب المراهقينKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់