« មែនហើយអូនហួសហេតុណាស់ ដោយសារបងទើបអូនក្លាយជាបែបនេះ កុំឲ្យបេះដូងអូនខ្ទេចខ្ទាំជាងនេះអី បងនិយាយហេតុផលមក អូនស្ដាប់គ្រប់យ៉ាង » Soorin នាងនិយាយចប់ Jeha ក៏អូសដៃរបស់នាងចេញទៅក្រៅបន្ទប់
« បើកទ្វារវិញភ្លាមមក Jeha និយាយគ្នាសិន » Soorin នាងនៅតែគោះទ្វារឲ្យ Jeha បើកទ្វារវិញ នាងចង់ស្ដាប់ការបកស្រាយរបស់ Jeha
“ ក្រាក ”
មួយសន្ទុះក្រោយមក Jeha ក៏បើកទ្វារចេញមកវិញ រួមមានទាំងសម្លៀកបំពាក់ជាប់ខ្លួនផងដែរ« Jeha ទីបំផុតបងបើកទ្វារឲ្យអូនហើយ បងចង់បកស្រាយមែនទេ ឆាប់និយាយមកអូនចាំស្ដាប់ជានិច្ចណា » Soorin នាងញញឹមលាយទឹកភ្នែក ខំនិយាយឲ្យ Jeha បកស្រាយ នាងមិនចង់យល់ច្រឡំឬក៏មិនចង់ឲ្យ Jeha មិនបកស្រាយទេ ឲ្យតែគេនិយាយថាបកស្រាយតែបន្តិចក៏នាងអស់ចិត្តដែរ នាងមិនប្រកាន់ទេ
« បានហើយ Soorin ឈប់ឆ្កួតទៅ កុំធ្វើល្ងង់បានទេ ខ្ញុំគិតមិនដល់សោះថានាងល្ងង់បែបនេះ ល្ងង់ជាងខ្ញុំគិតទៅទៀត ដឹងខ្លួនទៅដល់ដំណាក់កាលនេះហើយ ខ្ញុំគ្រាន់តែសម្ដែងតែប៉ុណ្ណោះ អ្វីៗ គ្រប់យ៉ាងគឺសម្ដែង ខ្ញុំគ្មានចិត្តស្រឡាញ់នាងអីបន្តិចទេ មានដឹងខ្លួនទេ នាងជាស្អីឲ្យខ្ញុំស្រឡាញ់នាងនោះ ឃើញនាងបែបនេះពិតជាសមចិត្តខ្ញុំណាស់ដឹងទេ នាងបានធ្វើឲ្យខ្ញុំវេទនាតាំងពីតូចមក នាងដឹងថាខ្ញុំជួបប្រទះនឹងរឿងរ៉ាវអ្វីខ្លះទេ បញ្ហាខ្ញុំច្រើនណាស់ គ្រប់គ្នាមើលមកខ្ញុំជាមនុស្សអាក្រក់ព្រោះខ្ញុំមិនដែលបង្ហាញពីភាពទន់ខ្សោយឡើយ គ្រប់យ៉ាងដែលនាងទទួលបានពីខ្ញុំគឺបោកប្រាស់ប៉ុណ្ណោះ ឮទេ នាងក៏មិនមែនជាសមាជិកគ្រួសារ Kim ដែរ ខ្ញុំមិនគួរហៅនាងថា Kim Soorin ទេ Chang Soorin » ពេលនេះអ្វីដែល Soorin មិនចង់ឮមិនចង់ឃើញបានកើតឡើងទៅលើនាងហើយ អ្វីៗគ្រប់យ៉ាង Jeha បានសារភាពនិយាយចេញមកទាំងអស់គ្មានសល់អ្វីទេ
“ ផាច់ ”
« ហេតុអី ហេតុអី Jeha ធ្វើឲ្យខ្ញុំឈឺចាប់មិនគ្រប់គ្រាន់មែនទេ ខ្ញុំគ្មានសេសសល់អ្នកណាទៀតទេ ខ្ញុំចង់រំពឹងលើលោកទាំងស្រុង ប៉ុន្តែ....ហេតុអី ហេតុអី Jeha ខ្ញុំចង់ដឹងចម្លើយរបស់លោកណាស់ តើខ្ញុំខុសអីណាស់ណាទៅ បើបោកខ្ញុំហេតុអីចាំបាច់យកមនុស្សជាទីស្រឡាញ់របស់ខ្ញុំទៅ ហេតុអីសម្ដែងដូចមែនទែនម្ល៉េះ » ផ្ទៃមុខសង្ហាររបស់ Jeha ត្រូវបែរទៅម្ខាង តាមកម្លាំងដៃរបស់ Soorin នាងឈឺចាប់ខ្លាំងណាស់ អ្វីដែលធ្លាប់និយាយអ្វីដែលធ្លាប់ធ្វើគឺសុទ្ធសឹងតែជាការសម្តែងទាំងអស់គ្មានអ្វីពិតសម្រាប់នាងឡើយ នាងរស់នៅដោយការកុហកបោកប្រាស់រហូតមក តាំងពីកើតមក គ្រប់គ្នាកុហកនាង គឺមនុស្សដែលនាងស្រឡាញ់ទុកចិត្តសុទ្ធបោកប្រាស់ អារម្មណ៍នាងប៉ះទង្គិចខ្លាំងណាស់ តើមាននរណាដែលយល់អារម្មណ៍មួយនេះទៅ
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់