Episode 27

43 2 0
                                    

« បាទ បងដឹងហើយ » Jeha ញញឹម រួចហើយក៏ឡើងទៅបន្ទប់ដើម្បីមុជទឹកសម្អាតខ្លួនបាត់ទៅ

20នាទីក្រោយមក Jeha ក៏ចុះមកញ៉ាំអាហារជាមួយ Soorin ចំណែកឯលោកស្រី Minnie គាត់មិនបានមកញ៉ាំអាហារជាមួយពួកគេទេ ព្រោះគាត់ញ៉ាំមុនរួចហើយ
នៅពេលដែលពួកគេទាំងពីរនាក់ញ៉ាំអាហារជិតរួចហើយ Soorin ក៏បន្លឺសំឡេងសួរទៅ Jeha ព្រោះនាងនិងគេស្ងាត់មកយូរហើយ

« Jeha.....!! » Soorin

« មានរឿងអីមែនទេ!? » Jeha ញញឹម

« អឺ...តើបងមានរឿងអីដែលលាក់នឹងអូន ត្រូវប្រាប់អូនដែលទេ?? » Soorin សួរទាំងចង់ដឹងចម្លើយខ្លាំងណាស់

« អូនសួរធ្វើអី!? » Jeha ទម្លាក់ទឹកមុខបន្តិចមុននឹងនិយាយតបទៅ Soorin វិញ

« គឺអូនគ្រាន់តែចង់ដឹងប៉ុណ្ណោះទេ បងនិយាយតាមត្រង់ជាមួយអូនមក បងមានអ្វីដែលលាក់បាំងដែលទេ អាចប្រាប់អូនផងបានទេ » Soorin

« បងទៅមានរឿងអីដែលត្រូវលាក់ជាមួយអូននោះ កុំគិតច្រើនអី បងគ្មានអីលាក់បាំងអូនទេ » Jeha លើកស្នាមញញឹមវិញហើយក៏អង្អែលថ្ពាល់របស់ Soorin

« មិនអីទេចឹង អូនទុកចិត្តលើបង » Soorin ញញឹមហើយក៏ដាក់ដៃលើដៃរបស់ Jeha

« អឹម នេះឆាប់ញ៉ាំទៅអាងនឹងចូលគេង » Jeha ក៏ដួសសាច់ដាក់ឲ្យ Soorin

បន្ទប់ Soorin

“ តុក..តុក ”
« Soorin បើកទ្វារឲ្យបងបន្តិចមក » Jeha កំពុងតែឈរគោះទ្វារបន្ទប់របស់ Soorin មិនថាមកក្នុងគោលបំណងអ្វីទេ

“ ក្រាក ”
« អេ Jeha បងមកធ្វើអី?? » Soorin ក៏ដើរមកបើកទ្វារឲ្យ Jeha

« សុំគេងដែរ » Jeha ក៏ហក់ទៅដេកលើពូករបស់ Soorin ភ្លាម

« បងធ្វើអីនឹង មិនបានទេ មិនឲ្យគេងនៅទីនេះទេ » Soorin ព្យាយាមទាញដៃរបស់ Jeha ចេញឲ្យគេក្រោកប៉ុន្តែ Jeha មិនបានក្រោកឡើយ

« ណា សុំគេងដែលមក » Jeha

« ហើយចុះមិចមិនទៅដេកបន្ទប់របស់បងទៅ » Soorin

« បងគេងគ្មានអូនគឺគ្មានក្ដីសុខឡើយ » Jeha ក្រោកមកអង្គុយហើយក៏អោប Soorin ពីក្រោយ

« សម្ដីផ្អែមណាស់ណ៎ មិនដឹងថាផ្អែមដាក់ស្រីណាខ្លះទេ » Soorin រុញមុខរបស់ Jeha ចេញ ព្រោះមុខរបស់គេអោនមកជិតករបស់នាងពេក

រឿង បងស្រីសម្អប់Where stories live. Discover now