Episode 9

85 2 0
                                    

« ថាមិច...!!!! » គ្រាន់តែឮអ្នកម្ខាងទៀតនិយាយភ្លាម Jeha ស្រាប់តែបើកភ្នែកធំៗ សួរបញ្ជាក់ម្ដងទៀត

« អញ្ចឹងបានហើយ យើងទៅដល់បន្តិចទៀតនេះ យកនាងទៅសម្រាកឲ្យស្រួលបួលទៅ » Jeha ក៏ប្រញាប់ក្រោកចាកចេញនិងពាក្យអាវវិញ

« បង Jeha តើមានរឿងអីមែនទេ » Fanbii ដែលនៅជិតនោះក៏សួរ ព្រោះមើលទៅអាកប្បកិរិយារបស់ Jeha ស្លន់ស្លោនិងប្រញាប់ប្រញាល់ខ្លាំងណាស់

« ឯងមិនចាំបាច់ចង់ដឹងទេ ឆាប់ស្លៀកពាក់ហើយទៅផ្ទះវិញទៅ » Jeha ពាក់អាវបណ្ដើរនិយាយបណ្ដើរ

« អៅ!!!បើបងចាប់ហែកអាវរបស់ខ្ញុំចោលអស់ហើយនឹង ឲ្យខ្ញុំបានអីពាក់ទៅ » Fanbii

« ហ៉ើយ មិនអីទេ បងនឹងឲ្យគេរៀបចំសម្លៀកបំពាក់ឲ្យឯងនៅចាំទីនេះចុះ » Jeha ពាក់អាវរួចហើយក៏រៀបនឹងដើរចេញ

« ឈប់សិនបង អឺបើអ្នកម៉ាក់សួរខ្ញុំថាទៅណា ខ្ញុំគួរតែឆ្លើយថាមិចទៅ » Fanbii ក៏ចាប់ដៃ Jeha ជាប់មុននឹងសួរ

« ប្រាប់គាត់ទៅថាទៅជប់លៀងមិត្តភក្តិ បានហើយ បងគ្មានពេលទេ » Jeha ចាប់ដៃ Fanbii ចេញពីដៃរបស់គេហើយក៏ដើរចេញទៅបាត់

មកដល់ផ្ទះរបស់ Jeha ដែលនៅក្នុងព្រៃ គេប្រញាប់រត់ចូលទៅក្នុងហើយឡើងទៅមើល Soorin ព្រោះតែនាងអាដៃខ្លួនឯងដើម្បីសម្លាប់ខ្លួនប៉ុន្តែក៏ត្រូវ Jack ជួយទាន់នាងមិនសូវហូរឈាមខ្លាំងណាស់ទេ

« យ៉ាងម៉េចហើយ Jack » គ្រាន់តែមកដល់ភ្លាម Jeha ក៏សួរទៅ Jack

« បាទ លោកប្រុសខ្ញុំបានឲ្យ គ្រូពេទ្យរបស់លោកប្រុសមកព្យាបាលអ្នកនាងហើយ គាត់ផុតពីគ្រោះថ្នាក់ហើយលោកប្រុស អ្នកនាង Soorin នឹងដឹងខ្លួនឆាប់ៗ នេះ » Jack

« ហ៉ឹម~ មិនអីទេ ឯងចេញទៅ » Jeha ដកដង្ហើមធំរួចទើបនិយាយ

« បាទ » និយាយចប់ Jack ក៏ដើរចេញទៅបាត់

លុះដល់ល្ងាច ទើប Soorin ដឹងខ្លួន

« ហ៉ឹម... » Soorin បើកភ្នែកឡើងយឺតៗ

« នេះខ្ញុំមិនទាន់ស្លាប់ទេអី » Soorin ចាប់ផ្តើមសម្លឹងចុះឡើងលើខ្លួនឯងទាំងភ្ញាក់ផ្អើល

« មែនហើយ នាងនៅមិនទាន់ស្លាប់ទេ » Jeha ក៏ដើរមកនិយាយកាត់ Soorin ភ្លាម

រឿង បងស្រីសម្អប់Where stories live. Discover now