« កុំបដិសេធអី.... » Junghy
« នៅក៏នៅទៅ ឲ្យអ្នកបម្រើរៀបចំបន្ទប់ឲ្យខ្លួនឯងទៅ » Jeha និយាយចប់ក៏ដើរចេញទៅបាត់ ប៉ុន្តែក៏ប្រទះឃើញ Soorin ដែលឈរមើលនិង
« អូននៅទីនេះធ្វើអី មុខស្អុយម្ល៉េះយ៉ាងម៉េចប្រច័ណ្ឌឬ » Jeha ក៏និយាយលលេងទៅកាន់ Soorin ព្រោះព្រឹកមិញ Soorin ក៏ធ្វើឲ្យគេប្រច័ណ្ឌដូចគ្នា
« បងធ្វើអីដឹងខ្លួនឯងហើយ » Soorin និយាយព្រមទាំងធ្វើត្រាប់តាម Jeha ព្រឹកមិញទៀតផង
« ពូកែត្រាប់តាមណាស់ » Jeha ក៏ចុចថ្ងាសរបស់ Soorin បន្តិច
« ហើយចុះបង...ឈប់ប្រច័ណ្ឌឈប់ខឹងហើយហេស » Soorin ងាកមកសួរ Jeha បែបឌឺដងអីចឹងទៅ
« ខឹងអូនមិនបានយូរទេ » Jeha ញញឹមហើយដាក់ដៃលើក្បាលរបស់ Soorin
៊
« កុំលេង... » Soorin រុញដៃរបស់ Jeha ចេញ ភ្លាមនោះទូរស័ព្ទរបស់ Soorin ក៏មានអ្នកខលចូល« អាឡូ....ខ្ញុំ Soorin កំពុងនិយាយ?? » Soorin ក៏លើកទទួលនៅពីមុខ Jeha នាងមិនបានលាក់លាមអ្វីទេ
« អាឡូ អ្នកនាង Soorin ខ្ញុំគឺ Yoonhoo ណា » ខ្សែម្ខាងទៀតបន្លឺឡើងមក Soorin ក៏ទទួលដឹងភ្លាមថាជាអ្នកណា ប៉ុន្តែកុំមើលមុខអ្នកដែលនៅក្បែរនោះ មិនដឹងថាអ្នកណាចាប់ពង្រាត់ប្រពន្ធទៅបាត់ទេបានជាមុខមិនរីកសោះ
« អ៎ អ៎ ល-លោក Yoonhoo ខលមកខ្ញុំមានការអីដែលទេ » Soorin និយាយផងឆ្លៀតងាកមើលមុខ អ្នកនៅក្បែរដៃនេះផង
« គឺខ្ញុំចង់ណាត់អ្នកនាងញ៉ាំអាហារពេលល្ងាចមួយពេល តើអ្នកនាងទំនេរទេបាទ » Yoonhoo និយាយទាំងសំឡេងស្រទន់ តែមិនមែនមានតែ Soorin ទេដែលស្ដាប់ Jeha ក៏ស្ដាប់ផងដែរ ព្រោះគេបានបើកសំឡេងក្រៅស្ដាប់ដែរ
« គ-គឺ ចា៎ ច៎ា មិនអីទេ តើនៅឯណាដែរ ហើយម៉ោងប៉ុន្មាន?? » Soorin ក៏យល់ព្រមទាំងស្ទាក់ស្ទើ
« កន្លែងចាំខ្ញុំផ្ញើរលូខេសិនឲ្យអ្នកនាង ហើយម៉ោង ចាំម៉ោង5ចុះ » Yoonhoo
« ច៎ាស អ៊ីចឹងលាលោកសិនហើយ » Soorin និយាយចប់ក៏ចុចបិទទូរស័ព្ទបាត់
« យ៉ាងម៉េចស្គាល់គេប៉ុណ្ណាហើយ ស្គាល់គេច្បាស់ឬនៅ អីក៏ទុកចិត្តគេម្ល៉េះ តិចគេចាប់ចម្រិតទៅបាត់ទៅ » Jeha ក៏និយាយបែបហីៗ ទៅកាន់ Soorin ឃើញជួបគ្នាទើបតែព្រឹកមិញសោះ ឥឡូវល្ងាចគេបបួលញ៉ាំបាយ ចេះតែទៅដែរ
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់