Episode 26

56 1 0
                                        

« មិចក៏គាត់ឆាប់ទៅម្ល៉េះ ឃើញគាត់ញ៉ាំតែបន្តិចនឹង » ពេលដែល លោកស្រី Minnie ចេញទៅបាត់ Soorin ក៏ងាកទៅសួរ Jeha ដែលអង្គុយក្បែរនោះ

« ជុ~ គាត់ប្រហែលទ្រាំមើលយើង ស្វីតនៅមុខមិនបាននឹងហើយ » Jeha អោនទៅថើបថ្ងាសរបស់ Soorin រួចហើយញញឹមយ៉ាងស្រស់

« ហឹម អូនដូចជាមិនស្រនុកចិត្តសោះចឹង » Soorin ធ្វើមុខស្អុយ តែក៏ត្រូវ Jeha និយាយលួងលោមហើយគេក៏បញ្ចុកឲ្យនាងញ៉ាំ

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់

« ចាហ្វាយ មានរឿងហើយ » Jack រត់ចូលមកទាំងស្លន់ស្លោ ប៉ុន្តែបន្ទាប់ពីឃើញវត្តមានរបស់ Soorin ដែរ ក៏បន្ថយសំឡេងដែលនិយាយទៅ Jeha បន្តិច

« មានរឿងអីក៏និយាយមក » Jeha និយាយទាំងម៉ួម៉ៅ រំខានខ្លាំងណាស់

« គឺ.... » Jack អោនទៅខ្សឹបប្រាប់ Jeha

« ថាមិច??? » Jeha ក្រោកឈរទាំងភ្ញាក់ផ្អើល

« មានរឿងអីមែនទេ!? » Soorin ក៏ក្រោកឈរហើយសួរទៅ Jeha

« អឺ គឺ..... » Jeha ហាក់បីដូចជាមិនចង់និយាយ

« ក្រុមហ៊ុនមានបញ្ហាមែនទេ » Soorin

« អឺ....គ-គឺ មិនមែនទេ » Jeha សម្លឹងលិចកើតអះអុញរកនិយាយអ្វីមិនត្រូវ ដូចជាមានរឿងអីលាក់ Soorin អ៊ីចឹង

« ចុះមានរឿងអី ហេតុអីក៏ស្លន់ស្លោម្ល៉េះ?? » Soorin សួរ

« គឺ....អ៎ រឿងផ្ទាល់ខ្លួនរបស់បងទេ រឿងតិចតួចប៉ុណ្ណោះអូនកុំបារម្ភអី » Jeha និយាយហើយក៏រត់ចេញទៅបាត់

“ ចម្លែកណាស់ គេគ្មានរឿងផ្ទាល់ខ្លួនអ្វីត្រូវលាក់ទេ ឬមួយក៏គេ....អត់ទេៗ កុំគិតឲ្យសោះ
Jeha តើឯងជាអ្នកណាឲ្យប្រាកដទៅ ឯងមានឃ្លាំងសម្ងាត់មានកូនចៅចេះវាយតប់គ្នាទៀត ” Soorin តាមមើលដំណើររបស់ Jeha ឆ្ងល់ណាស់ ក្នុងចិត្តតែងតែសួរខ្លួនឯងរហូត ប៉ុន្តែយ៉ាងណានាងត្រូវតែជឿជាក់លើគេ នាងបានផ្ញើរក្ដីសង្ឃឹមលើគេហើយ អ៊ីចឹងមិនត្រូវសង្ស័យលើគេទេ

នៅក្នុងឡានរបស់ Jeha

« ហេតុអីក៏ Junghy មកទៀតហើយ » Jeha និយាយទាំងម៉ួម៉ៅ

« មិនដឹងទេបាទ ប៉ុន្តែអ្នកនាង Junghy មកគំរាមផងដែរទាន » Jack បើកឡានបណ្ដើរនិយាយបណ្ដើរ

រឿង បងស្រីសម្អប់Where stories live. Discover now