ពេលបើកភ្នែកមកភ្លាមអ្នកដែលនាងឃើញមុនគេនោះគឺ Jeha ដែលគេងក្បែរនាងប៉ុន្តែគេមិនបានគេងលក់នោះទេគេនៅគេងសម្លឹងមុខនាងជាយូរមក សូម្បីតែពេលនេះនាងភ្ញាក់ហើយក៏គេនៅតែសម្លឹងនាងមិនដាក់ភ្នែកសោះ នៅពេលនាងសន្លប់គេក៏មិនទាន់អស់តណ្ហាដែលគេធ្វើតតែឆ្អែតមិនថានាងសន្លប់ឬយ៉ាងណាទេ ពេលឃើញថា Jeha សម្លឹងមកខ្លួនឯងបែបនេះធ្វើឲ្យ Soorin រាងអៀនខ្មាសបន្តិចភ័យខ្លាចបន្តិច នាងប្រែខ្លួន គេបែរខ្នងដាក់គេវិញ
« ចេញទៅ....! » សម្លេងធំគ្រល័របានបន្លឺឡើងដេញនាងឲ្យចេញពីគ្រែគេងរបស់គេ នាងបែរមុខមកវិញសម្លឹងមើលមុខគេម៉ងៗ ឆ្ងល់
« ចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹក ឬមួយក៏ចង់បានដូចមិញនេះទៀត » Jeha ប្រើសម្លេងត្រជាក់បូករួមទាំងទឹកមុខស្មើ បង្ហាញឲ្យច្បាស់ណាស់ថា គេមិននិយាយលេងទេ Soorin ប្រញាប់ទាញកន្សែងដែលនៅលើតុក្បែរគ្រែមករុំបិទបាំងរាងកាយរួចហើយក៏ចូលទៅក្នុងបន្ទប់ទឹក គ្រាន់តែចូលដល់បន្ទប់ទឹកបិទទ្វារចាក់គន្លឹះហើយភ្លាម Soorin អង្គុយយំអោបក្រសោបរាងកាយនាងភ្លាមមិនគួរណាទៅជាបែបនេះសោះ ភាពបរិសុទ្ធរបស់នាងដែលខំថែមិនគួរណាមកខ្ទេចខ្ទីដោយសារប្អូនប្រុសកាច់សាហាវរបស់ខ្លួនសោះ Soorin ចូលទៅកន្លែងងូតទាំងដំណើរដើរមិនចង់រួច នាងបើកទឹកប្រើសាប៊ូដុសខ្លួន ដុសសព្វនៅកន្លែងដែលមានស្នាម នាងព្យាយាមដុសឲ្យវាបាត់ពីរាងកាយរបស់នាង និងឲ្យក្លិនរបស់នាយចាកចេញឲ្យឆ្ងាយពីរាងកាយកុំឲ្យមកជាប់ខ្លួននាង
« យ៉ាងម៉េចហើយ ឃើញកូន Rin ទេ » Jennie សួរទៅ អ្នកដែលស្វែងរក Soorin ព្រោះ Soorin បាត់តាំងពីព្រឹកមកម្ល៉េះ Soorin នាងមិនដែលអញ្ចឹងទេ បើកនាងចង់ទៅណាមកណានាងតែងតែប្រាប់ Jennie រហូត ប៉ុន្តែឥឡូវគឺមិនឃើញទេ
“ ទ្រូត..ទ្រូត ” « អាឡូ » មិនទាន់បានស្ដាប់ចម្លើយផង ទូរស័ព្ទរបស់ Jennie ក៏បានបន្លឺឡើង នាងក៏ចុចលើទូរស័ព្ទទាំងមិនបានមើលលេខ
« អាឡូ ជំរាបសួរអ្នកម៉ាក់ » Jeha គេនិយាយបែបថាឌឺដងទៅម៉ាក់របស់គេ ព្រោះថាពេលនេះគេដឹងច្បាស់ណាស់ថាម្ដាយរបស់គេកំពុងធ្វើអី

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់