« ហាស តាមពិតជា Junghy កូនស្រីរបស់លោកពូ Jungkook ទេហេស ហើយនាងពាក់ព័ន្ធអីជាមួយនឹងបងដែរ » Soorin នាងរាងភ្ញាក់ផ្អើលបន្តិច
« ក្រុមគ្រួសាររបស់នាងក៏ជាម៉ាហ្វៀដែរ គឺគ្រួសារនាងបានជួយបងច្រើនណាស់ ដោយសារបងធ្វើជាទៅស្រឡាញ់ Junghy ទាក់ទងជាមួយនឹងនាងទើបនាងតាមបងបែបនេះ » Jeha
« ចុះឥឡូវបងគ្មានចិត្តចង់សងសឹកនឹងអូនទេឬ » Soorin ក៏សួរបែបលេងសើចទៅកាន់ Jeha ប៉ុន្តែគេហាក់ភ័យខ្លាចញ័រមាត់ញ័រដៃញ័រជើងរកនិយាយអីធ្វើអីមិនត្រូវសោះ
« គ-គឺ មិន មិនដឹងទេ » Jeha ស្ងាត់បន្តិចទើបនិយាយ
« មិនដឹងយ៉ាងម៉េច » Soorin វាយ Jeha មួយដៃតិចៗ រួចហើយក៏អោបគេ
ប៉ុន្មានថ្ងៃក្រោយមកនៅភូមិគ្រឹះត្រកូល Kim ( ផ្ទះរបស់ Jewoo )
« Fanbii កូនទើបតែមកពីណាហា បាត់ទៅច្រើនថ្ងៃហើយណាមិចមិនមកផ្ទះចឹង ដឹងទេប៉ាម៉ាក់បារម្ភ » Jewoo នាងឃើញ Fanbii ដែលជាកូនមកផ្ទះវិញនាងសប្បាយចិត្តណាស់ រួចក៏ទៅសួរនាំកូន ប៉ុន្តែ Fanbii នៅតែខឹងប៉ាម៉ាក់់របស់នាងចឹង
« ខ្ញុំមកពីណាក៏មិនទាក់ទងអីជាមួយនឹងម៉ាក់ដែរ » Fanbii និយាយទាំងមិនងាកមើលសូម្បីតែមុខរបស់ Jewoo
« កូន...ម៉ាក់ប៉ាអាចបកស្រាយប្រាប់កូនបានតើគ្រប់រឿងណា » Jewoo ក៏ចាប់ដៃរបស់ Fanbii
« ប៉ាម៉ាក់ត្រូវគ្នាវិញហើយហេស??? » Fanbii ក៏ងាកមុខមើលទៅម្ដាយរបស់នាង
« វាគ្រាន់តែជារឿងយល់ច្រឡំតិចតួចប៉ុណ្ណោះ ធ្វើឲ្យកូនលំបាកហើយ » ភ្លាមនោះ Sejun ក៏ដើរមកនិយាយ
« លោកប៉ា????? » Fanbii នាងពោលទាំងងើងឆ្ងល់
« ចាំប៉ាម៉ាក់ប្រាប់ទៅចុះ...... » Jewoo និង Sejun មើលមុខគ្នាបន្តិចទើប Jewoo និយាយាឡើង
កាត់......
--- នៅក្នុងម៉ាតមួយកន្លែង ---
« អួយ សុំទោស » Soorin នាងក៏ដើរទិញរបស់តិចតួច តែភ្លេចមើលទៅខាងមុខ ទើបត្រូវបុកជាមួយនឹងបុរសម្នាក់
« អ៎ បាទ ម-មិន អីទេ..... » បុរសនោះក៏សម្លឹងឃើញមុខរបស់ Soorin ហើយក៏ភ្លឹកបន្តិច ព្រោះសម្រស់របស់ Soorin ក៏មិនមែនធម្មតាដែលនឹង
![](https://img.wattpad.com/cover/332482067-288-k268444.jpg)
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់