ស្អែកឡើង
រាងថ្ងៃបន្តិច នៅផ្សារទំនើប Junghy នាំ Jeha មកទិញបន្លែសាច់ខ្លះៗ ទៅផ្ទះ« បងគិតថាប៉ុននឹងល្មមហើយ តោះទៅវិញ » Jeha
« ច៎ាស!!! Jeha មើលទៅខ្សែដៃគូរនោះស្អាតណាស់ ទិញមួយគូរទៅ » Junghy កាន់ដៃ Jeha ជាប់ អង្វរឲ្យគេទិញ
« OK បើអូនស្រឡាញ់ចាំបងទិញឲ្យ » Jeha ក៏យល់ព្រម
នៅពេលដែលចូលទិញរួចហើយ Jeha និង Junghy ក៏ចេញមកវិញ ហើយក៏ឃើញកដៃរបស់ពួកគេមានពាក់ខ្សែដៃគូរផងដែរ
ពួកគេដើរទៅក៏ទៅជួបមនុស្សម្នាក់ ដែលធ្វើឲ្យទឹកមុខសប្បាយរីករាយរបស់ Junghy ត្រូវបាត់ទៅភ្លាម
« Jeha~ » មនុស្សម្នាក់នោះពោលឈ្មោះ Jeha ទាំងភ្ញាក់ផ្អើល ប៉ុន្តែក្នុងខួរក្បាលរបស់ Jeha វិញនឹកមិនឃើញគេសោះ
« ឯងជាអ្នកណា ហេតុអីក៏ស្គាល់ឈ្មោះរបស់យើង » Jeha ជ្រួញចិញ្ចើមចូលគ្នា ឆ្ងល់
« ហេ ទើបតែជួបគ្នា ប៉ុន្មានថ្ងៃមុនសោះភ្លេចយើងហើយឬ យើងគឺ Yoonhoo ណា យើងបានទៅមើលឯងនៅមន្ទីរពេទ្យទៀតផង » Yoonhoo និយាយព្រោះគេមិនដឹងថា Jeha បាត់បង់ការចងចាំទេ
« Yoonhoo!? អ៎គឺឯង ហើយមកពី USA តាំងពីពេលណាមកនឹង » Jeha គិតបន្តិចទើបនឹកឃើញឈ្មោះនេះ
« ឯងភ្លេចមែនឬក៏ភ្លេចលេងវើយ បាត់ការចងចាំទេដឹង ហើយចុះមិននាំអ្នកនាង Soorin មកដែលទេឬ? » Yoonhoo ក៏មកទះស្មា Jeha តិចៗ
« កុំនិយាយពីស្រីម្នាក់នោះ » Jeha
« ហេស ទើបតែជួបគ្នាថ្ងៃមុនសោះ តាមដែលយើងចាំបានឯងនិងនាងស្និទ្ធស្នាលនឹងគ្នាណាស់ ហើយថែមទាំងហៅគ្នាអូនបងទៀតផង យើងប្រាកដណាស់ឯងមិនមែនត្រឹមតែជាបងប្អូនទេ យ៉ាងម៉េចឈ្លោះគ្នាឬ បានជាមិនចង់ឲ្យនិយាយពីនាង ឥឡូវមកបណ្ដើរស្រីថ្មីទៀត » Yoonhoo រឹតតែនិយាយ Jeha រឹតតែឈឺក្បាល មិនដឹងថា Yoonhoo ចង់និយាយអំពីអ្វី ព្រោះគេចាំមិនបានទាល់តែសោះ
« បានហើយ ឈប់និយាយទៅ » Junghy ក៏ថាឲ្យ Yoonhoo
« Jeha នេះឯងកើតអីនឹង » Yoonhoo
« Jeha បងកុំព្យាយាមគិតអី បន្ធូរអារម្មណ៍មកវិញ » Junghy និង Yoonhoo ជួយទប់ Jeha កុំឲ្យគេដួល មួយសន្ទុះក្រោយ Jeha ក៏បន្ធូរអារម្មណ៍មកវិញ គេអស់អីហើយ

KAMU SEDANG MEMBACA
រឿង បងស្រីសម្អប់
Fiksi RemajaKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់