Jeha ឃើញបែបនោះហើយក៏ញញឹមចុងមាត់ពេញចិត្ត ចាប់ពីពេលនេះទៅនាងនឹងក្លាយជារបស់គេរាងកាយរបស់នាងជារបស់គេទាំងស្រុង នាងត្រូវតែជាអ្នកបម្រើរបស់
Jeha ក៏សម្លឹងមើលទៅខ្លួនឯងក្នុងកញ្ចក់ គេផ្អៀងស្មារបស់គេមើលឃើញថាមានរបកស្បែកដោយសារតែស្នាដៃរបស់ Soorin នេះឯង
« នាងធ្វើឲ្យឈឺតែប៉ុណ្ណឹង ប៉ុន្តែយើងអាចធ្វើឲ្យនាងឈឺចាប់ខ្លាំងជាងយើងរាប់ពាន់ដងទៅទៀត Kim Soorin ល្មមដល់ពេលដែលយើងធ្វើឲ្យនាងឈឺចាប់ហើយ » Jeha សម្លក់សម្លឹងមើលទៅខ្លួនឯងក្នុងកញ្ចក់ហើយនិយាយម្នាក់ឯង
10នាទីក្រោយ Soorin ក៏ចេញពីបន្ទប់ទឹកជាមួយនឹងសម្លៀកបំពាក់អ្នកបម្រើនៅជាប់ខ្លួន នាងចេញមកយឺតៗ ងាកមើលចុះឡើងៗ ដូចជាសម្លឹងរកមើលអ្នកណាម្នាក់តែមិនឃើញ Soorin ក៏ដើរចេញមកធម្មតាព្រោះថានៅពេលនេះក្នុងបន្ទប់គ្មានវត្តមានរបស់ ប្អូនប្រុសចង្កួតរបស់នាងទេ នាងក៏បើកទ្វារបន្ទប់ចេញក៏ឃើញថាទ្វារបន្ទប់ក៏មិនបានជាប់សោដែល
« Jeha~ » Soorin ចេញមកពីបន្ទប់ក៏ឃើញថាក្នុងផ្ទះដ៏ធំមួយនេះគឺស្ងាត់ខ្លាំងណាស់ដូចជាគ្មានមនុស្សទេ ទើបនាងស្រែកហៅ Jeha ដើម្បីបញ្ជាក់ថាគេមិននៅក្នុងផ្ទះនេះទេ ឃើញឪកាសល្អហើយ Soorin មិនរត់ចេញទើបចម្លែក នាងរត់ចុះទៅបើកទ្វារដើម្បីចេញទៅខាងក្រៅ ពេលបើកទ្វារបានហើយគឺនៅខាងក្រៅសុទ្ធសឹងតែព្រៃដើមឈើខ្ពស់ៗ បិទបាំងពន្លឺថ្ងៃអស់
« មិនថាខ្ញុំត្រូវវង្វេងព្រៃក៏ដោយ ខ្ញុំត្រូវតែរត់ចេញពីទីនេះឲ្យបាន » ពោលចប់ Soorin នាងក៏រត់ចេញទៅប៉ុន្តែនាងមិនបានមើលផ្លូវក៏ត្រូវរត់បុកនឹងបុរសមាឌមាំម្នាក់
« អួយ.. » Soorin ដួលទៅលើដី
« សុំទោសអ្នកនាង អ្នកនាងមិនអាចចាកចេញពីទីនេះបានទេ កុំធ្វើឲ្យខ្ញុំលំបាកអី » Soorin អើតមើលទើបដឹងថាជា Jack ត្រូវជាជំនិតរបស់ Jeha នោះឯង
« យើងសុំអង្វរឯងណា យកយើងចេញពីទីនេះទៅ » Soorin នាងលើកដៃសំពះអង្វរកទៅ Jack ដើម្បីឲ្យនាយជួយដល់នាងឲ្យចាកចេញពីទីនេះ
« ខ្ញុំសុំទោស » Jack មិនបាននិយាយអ្វីច្រើនទៀតគេក៏ចាប់កដៃរបស់ Soorin ហើយយកនាងដាក់ក្នុងផ្ទះរួចហើយក៏ចាក់សោទ្វារផ្ទះជាប់កុំឲ្យនាងចេញមកក្រៅម្ដងទៀត
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់