Episode 16

72 1 0
                                    

« ម៉ាក់ ម៉ាក់ឮខ្ញុំហៅទេម៉ាក់ លែងខ្ញុំ » ដោយមិនចង់ឲ្យ Jeha បង្ករឿងពួកគេដែលនៅទីនោះក៏នាំគ្នាមកឃាត់ Jeha

« បានហើយ Jeha ចៅ ចៅធ្វើបែបនេះអត់ប្រយោជន៍ទេ » លោកស្រី Minnie មកនិយាយដាស់សតិរបស់ Jeha
ពេលនោះ Jennie ក៏ដូចស្ដាប់ឮ Jeha និយាយចឹងទឹកភ្នែកមួយដំណក់ហូរចេញពីភ្នែកដែលបិទជិតរបស់នាង
ទោះនាងមិនអាចនិយាយបានមិនអាចមើលឃើញប៉ុន្តែនាងអាចស្ដាប់បានរាល់ពាក្យដែលនិយាយមកនាង
គ្រប់គ្នាសម្លឹងមក Jennie រួមទាំង Taehyung ផងដែរ គ្រប់គ្នាស្ទើរតែទប់ទឹកភ្នែកមិនបានទៅហើយ Jeha មិនបានទ្រាំនៅមើលម្ដាយខ្លួនបែបនេះទៀតទេ គេដើរចេញពីក្នុងបន្ទប់ពេទ្យនេះយ៉ាងលឿន Soorin ឃើញបែបនេះក៏ដើរទៅតាមក្រោយ

« Jeha Jeha ឈប់សិន ឯងចង់ទៅណានឹង » Soorin ដើរតាមក្រោយ Jeha ព្រមទាំងស្រែកហៅឈ្មោះគេឲ្យឈប់និយាយគ្នាសិន

« កុំខ្វល់ពីខ្ញុំ » Jeha ដើរកាន់តែលឿន ប៉ុន្តែ Soorin ក៏រត់មកចាប់ដៃរបស់ Jeha ជាប់ ពេលដ៏ខ្លីមួយនោះ Soorin បានឃើញទឹកភ្នែកមួយតំណក់ស្រក់ហូរកាត់ថ្ពាល់សររលោងរបស់ Jeha បង្ហាញឲ្យនាងដឹងពីការឈឺចាប់របស់គេនៅពេលនេះ នាងក៏អោបគេជាប់និងបង្ហាញនូវភាពកក់ក្តៅឲ្យគេទទួលពីនាង Jeha បុរសរឹងមាំចិត្តក្ដៅដូចភ្លើងម្នាក់នេះនេះក៏ប្រែជាទន់ជ្រាយនៅមុខមនុស្សស្រីហ អោបនាងត្រឡប់ទៅវិញហើយពួនសំងំយំនៅស្មារបស់ Soorin នាងក៏អង្អែលខ្នងរបស់គេដើម្បីលួងលោមបន្ធូរអារម្មណ៍តានតឹងចិត្តរបស់គេចេញ

« បងអរគុណប៉ុន្តែពេលនេះបងចង់នៅម្នាក់ឯង អូនយល់ពីបងខ្លះទៅ » Soorin មើលមុខ Jeha បន្តិចហើយក៏ដើរចេញបាត់ទៅ Jeha ក៏ដើរចេញពីមន្ទីរពេទ្យផងដែរគេមិនបានទៅផ្ទះវិញទេ Soorin នាងមកផ្ទះវិញហើយ នៅមន្ទីរពេទ្យនាងខំទប់ណាស់ ប៉ុន្តែពេលនៅផ្ទះម្នាក់ឯងបែបនេះមិនទាន់ឡើងទៅបន្ទប់ផងនាងមកអង្គុយយំតែម្ដង នាងខូចចិត្តមិនចាញ់ Jeha ប៉ុន្មានទេ គ្រាន់តែពេលនៅជាមួយ Jeha នាងមិនបានបញ្ចេញ
Jack ក៏នៅក្នុងផ្ទះនេះផងដែរ គេឃើញ Soorin បែបនេះគេក៏អាណិតខ្លាំងណាស់ដែលតែមិនថាត្រូវធ្វើយ៉ាងម៉េច

ច្រើនថ្ងៃច្រើនសប្តាហ៍និងច្រើនខែក្រោយមកពេលវេលាពិតជាដើរលឿនខ្លាំងណាស់រស់មួយខែក៏ដូចមួយថ្ងៃគ្មានអ្វីប្រែប្រួលសោះ Jennie នៅតែមិនដឹងខ្លួននាងគេងលើគ្រែពេទ្យមកជាយូរ ហើយ Taehyung គេក៏មិនទៅណាឆ្ងាយពីនាងដែល គេនៅមើលថែនាងនៅនិយាយជាមួយនាងដូចជាមនុស្សឆ្កួតយ៉ាងចឹងពេលខ្លះក៏ក៏និយាយជានាងហើយក៏សើចពេលខ្លះកំពុងតែនិយាយរឿងកំប្លែងសើចសុខៗ ក៏ប្រែជាស្រក់ទឹកភ្នែកវិញ Soorin Jeha និងអ្នកផ្សេងៗ ទៀតពួកគធ្វើការធម្មតាពេលទំនេរក៏ឆ្លៀតមកលេង Jennie Taehyung នៅឯមន្ទីរពេទ្យ ថ្ងៃមួយវេលារសៀលថ្ងៃត្រង់ Soorin នាងចេញពីធ្វើការមុខម៉ោង បម្រុងថានឹងទៅលេង Taehyung Jennie ព្រោះនាងខានទៅលេងយូរថ្ងៃគ្រាន់បើដែរហើយ Soorin នាងកំពុងតែដើរម្នាក់ឯងនាងមិនជិះឡានទេព្រោះមន្ទីរពេទ្យក៏រាងនៅជិតនឹងក្រុមហ៊ុនផងដែរ

រឿង បងស្រីសម្អប់Where stories live. Discover now