« តើកូនមិនចង់តាមរកនាង ហើយពន្យល់រឿងរ៉ាវគ្រប់យ៉ាងប្រាប់នាងទេឬ?? » Jennie ដាក់ដៃលើដៃរបស់ Jeha ហើយក៏សួរ
« ខ្ញុំចង់ណាស់ម៉ាក់ ប៉ុន្តែខ្ញុំបានធ្វើខុសចំពោះនាងខ្លាំងណាស់ខ្លាចថានាងមិនស្ដាប់ខ្ញុំ ហើយមិនអត់ឱនឲ្យខ្ញុំទេ » Jeha
« Jeha ប៉ាបានរស់នៅចិញ្ចឹម Soorin តាំងពីនាងនៅតូចមកម្ល៉េះ នាងជាមនុស្សមានហេតុផលណាស់ នាងអាចនឹងស្ដាប់កូនណា » Taehyung ក៏បន្ទ
« បាទ តែមនុស្សដូចខ្ញុំអាចសាកសមនឹងនាងដែលទេ តើនាងនឹងទទួលយកក្ដីស្រឡាញ់ពីមនុស្សដែលធ្លាប់បានក្បត់នាងដែលទេ » Jeha និយាយទាំងគ្មានសង្ឃឹមបន្តិចសោះ
« មនុស្សយើងមានជួបនិងបែក បើកូនអាចធ្វើឲ្យនាងជឿជាក់ម្ដងទៀតបាន ហើយនៅបន្តស្មោះត្រង់ជាមួយនាងរហូត ប៉ាប្រាកដណា ប៉ាម៉ាក់មិនបង្ខំកូនទេ អាចធ្វើតាមចិត្តបាន » Taehyung និយាយដោយទះស្មារបស់ Jeha តិចៗ
« តែ នាងបានទៅប៊ូសានបាត់ហើយ ធ្វើមិចខ្ញុំនឹងអាចរកនាងឃើញបានទៅ » Jeha ងាកសម្លឹងទៅឪពុកម្តាយខ្លួន
Jennie និង Taehyung មើលមុខគ្នាហើយញញឹម រឿងប៉ុណ្ណឹងគឺងាយស្រួលទេ ឲ្យតែសុំឲ្យជួយពីរនាក់នេះនឹងជួយបានប៉ុន្មានថ្ងៃក្រោយមកនៅឯប៊ូសាន
Soorin កំពុងតែអង្គុយនៅខាងមុខផ្ទះរបស់នាង ដែលជាផ្ទះធ្លាប់បាននៅជាមួយនឹង Taehyung និង Eunji ពេលដែលនាងនៅក្មេងហើយ មិនទាន់បានរស់នៅនិងជួបជាមួយ Jeha នាងអង្គុយគិតពីរឿងដែលថា Jeha ស្រែកហៅនាងពីថ្ងៃនោះ ពេលដែលនាងឡើងរថភ្លើងនោះ ខួរក្បាលគិតពីគេឥតឈប់ឈរ តើ Jeha មានរឿងអី នាងស្អប់គេឥឡូវនេះ តែចិត្តស្រឡាញ់ដែលធ្លាប់មាននៅតែធ្វើឲ្យនាងខ្វះខ្វាយពីគេជានិច្ច មិនថាមនុស្សប្រុសម្នាក់នោះបានធ្វើអ្វីមកលើនាងខ្លះនោះទេ
« ហេតុអីក៏នៅគិតពីគេទៀតបែបនេះ ឯងនិងគេអស់អីនឹងគ្នាទៀតហើយ ឯងមិនចាំពាក្យសម្ដីរបស់គេទេឬ គ្រប់យ៉ាងគ្រាន់តែសម្ដែងប៉ុណ្ណោះ » មាត់ក៏ហើបឡើងនិយាយឯទឹកភ្នែកហូរប្រដេញគ្នាឥតឈប់ ទឹកភ្នែកនៃភាពឈឺចាប់ នឹកដល់លើកណាក៏ឈឺលើកនោះ អ្វីៗគ្រប់យ៉ាងវាភ្លាមៗពេក មិនអាចបំភ្លេចបានទេ វាដក់ជាប់ក្នុងចិត្ររហូតមក
ពេលនោះ Soorin ដកដង្ហើមធំបន្ធូរអារម្មណ៍បន្តិច នាងជូតទឹកភ្នែកចេញពីផែនថ្ពាល់ទាំងសងខាង រួចក៏ដើរចេញពីរបងទ្វារផ្ទះ មិនដឹងថាគិតចង់ទៅណានោះទេ នាងដើររហូត រាងឆ្ងាយគ្រាន់បើដែរ ក៏មកដល់វីឡាស្កឹមស្កៃមួយ វាជាកន្លែងដំបូងដែលនាងបានជួបនឹង Jeha កាលនៅវ័យកុមារភាព Soorin ក៏ភ្លឹកបន្តិច រួចក៏ឈានជើងដើរទៅរកទ្វាររបងផ្ទះនោះ នាងកាន់របងនោះ សម្លឹងមើលទៅវីឡាដ៏ស្ងាត់ជ្រងំគ្មានសូម្បីតែមនុស្សម្នាក់ សម្លឹងមើលទៅកន្លែងជិតសួនផ្កាដែលពេលនេះសឹងតែគ្មានផ្កាសូម្បីតែមួយដើម ភ្លាមៗ រូបភាពក្មេងប្រុសម្នាក់លេចឡើងក្នុងភ្នែក នោះគឺជារូបភាពអតីតរបស់ Jeha ដែលគេកំពុងតែលេងជាមួយ Jennie ហើយស្នាមញញឹមរបស់ ក៏ធ្វើឲ្យ Soorin នាងលើកស្នាមញញឹមមកយ៉ាងស្ងួត
YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់