« អត់ទេ Jeha ឈប់និយាយពាក្យនេះជាមួយបងទៀតទៅ » Soorin ព្យាយាមគេចមុខចេញពី Jeha
“ ខ្ញុំដឹងណា Soorin នាងពេលនេះកំពុងតែលង់ស្រឡាញ់ខ្ញុំហើយ មិនយូរហើយក៏មិនឆាប់ ហ្គេមនេះនឹងបញ្ចប់ខ្ញុំនឹងបានសម្រាក ” Jeha សម្លឹងមើលទៅ Soorin ហើយក៏គិតក្នុងចិត្ត គេមិនដែលបោះបង់ការសងសឹកចោលឡើយ ទើប Jennie នាងក្លាយជាបែបនេះក៏ដោយ
« បងទៅហើយ មិនបាច់តាមមកទេ » Soorin ព្យាយាមដើរយ៉ាងលឿន Jeha ក៏មិនបានតាមមកដែរ បើចង់ដឹងពីកន្លែងរបស់ Soorin គេងាយស្រួលរកទេ ទើបបណ្ដោយឲ្យនាងដើរចេញទៅ
ស្អែកឡើង Soorin បាននាំ Eunji ទៅរក Yongeul
« Yongeul... » Soorin ដើរមកចូលក្នុងផ្ទះល្មមមួយ នាងឃើញ Yongeul កំពុងតែធ្វើម្ហូប នាងក៏ឧទានឈ្មោះគេឡើង
« បង Soorin » ដំបូងពេលឮសំឡេង Soorin ហើយ Yongeul ញញឹមហើយក៏បែរមក ប៉ុន្តែក៏ត្រូវភាំងស្មារតីដោយសារឃើញវត្តមានស្ត្រីដែលនៅជិត Soorin នោះ
« ម៉ាក់.....!! » Yongeul ក៏ធ្លាក់កាំបិតដែលយកហានសាច់ជ្រូកពីដៃ
« Yongeul កូន... » Eunji ដើរទៅរកកូនហើយក៏យកដៃរកនឹងទៅស្ទាបអង្អែលលើថ្ពាល់របស់ Yongeul តែ Yongeul ថយក្រោយមួយជំហានមិនចង់ឲ្យ Eunji ប៉ះពាល់ខ្លួនឡើយ Eunji នាងក៏ដាក់ដៃចុះវិញ
« ឲ្យម៉ាក់សុំទោស » Eunji ពោលឡើងទាំងអោនមុខចុះ
« សុំទោសធ្វើអី សុំទោសហើយបានអីមកវិញ » Yongeul ស្រែកសួរម្ដាយទាំងដៃក្ដាប់ជាប់
« ម៉ាក់ដឹង ទោះម៉ាក់សុំទោសរាប់រយដងទៀត ក៏រឿងនៅតែដដែលដែរ ប៉ុន្តែម៉ាក់ចង់និយាយពាក្យនេះ និយាយដោយចេញពីចិត្ត មិនដឹងថាកូនលើកលែងឲ្យបានអត់ទេ » Eunji និយាយស្របពេលទឹកភ្នែកហូររហាមតាមផាយថ្ពាល់
« ខ្ញុំគ្មានអ្វីត្រូវលើកលែងឲ្យម៉ាក់ទៀតទេ » Yongeul បែរក្រោយ ដូចជាកំពុងលួចយំអ៊ីចឹង
« Yongeul ពួកយើងអាចរស់នៅជុំគ្នាវិញបានទេ ម៉ាក់ចង់មានពេលវេលាចុងក្រោយដ៏ល្អបំផុតសម្រាប់ជីវិត » Eunji ដើរមកចាប់ដៃរបស់ Yongeul ប៉ុន្តែត្រូវដៃរបស់ Yongeul ក្រវាសចេញ គេពេលនេះលែងចាប់ទុក Eunji ជាម្ដាយទៀតហើយ នាងស្ដាយក្រោយពេលនេះគឺហួសពេលហើយ Chang Jiyong បានស្លាប់ ចិត្តគំនិតរបស់ Yongeul ក៏ប្រួលប្រែផងដែរ ធ្លាប់ជាក្មេងប្រុសម្នាក់ធម្មតាក្នុងគ្រួសារ ចេះមានក្ដីស្រមៃចង់រស់នៅជាមួយឪពុក តែក៏ត្រូវម្ដាយបង្កើតខ្លួនបំផ្លាញ់ចោលទាំងអស់ គ្មានសល់អ្វីឡើយ

CZYTASZ
រឿង បងស្រីសម្អប់
Dla nastolatkówKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់