« អូនមិនបានទៅណាឯណា...!? អ្ហឹម~ » និយាយចប់ប្រយោគភ្លាម បបូរមាត់របស់ Jeha ក៏ទម្លាក់លើបបូរមាត់របស់នាងយ៉ាងផ្អែមល្ហែម Soorin ក៏ព្យាយាមរុញ Jeha ចេញ ព្រោះមាត់គេល្វីងណាស់ដោយសារស្រា ក្លិនក៏ស្រា នាងមិនចូលចិត្ត ហើយណាមួយទៀតក្នុងឡានក៏មិនមែនមានតែពួកគេទាំងពីរនាក់ដែរ គឺមាន Jack ម្នាក់ទៀតដែលកំពុងបើកឡាន
« បងធ្វើអីនឹង » ពេលដែល Jeha ដកបបូរមាត់គេមកវិញ Soorin ក៏សួរ
« ថើបអូន » Jeha និយាយទាំងអោនមុខទៅជិតមុខ Soorin បម្រុងនឹងថើបម្ដងទៀត ប៉ុន្តែក៏ត្រូវ Soorin រុញមុខចេញ
« បានហើយ បងមិនចេះខ្មាសគេទេឬ មើលខ្លួនសុទ្ធតែស្រាមកថើបអី បងក៏ដឹងអូនមិនចូលចិត្តស្រាទេ » Soorin
« ខ្មាសអ្នកណាគេ ?? » Jeha សួររកមនុស្សដែលត្រូវខ្មាសប៉ុន្តែមិនឃើញសោះ ( មិនដឹងថាភ្នែករត់ទៅណាបាត់ទេបានមើលមិនឃើញមនុស្សប៉ុណ្ណាណីនៅនឹង😒 )
« ឈប់និយាយជាមួយបងហើយ » Soorin ក៏ធ្វើជាងាកមុខចេញ បែបងរអីចឹងទៅ
មកដល់ផ្ទះ
« ហាស បង Jeha កើតអីនឹង?? » Junghy ក្នុងឈុតគេងយប់រាងស្ដើងវាលទ្រូង sexy នាងចុះមកដល់ក៏ រុញ Soorin ចេញ នាងមកគ្រា Jeha ជំនួសវិញ
« នាងជាអ្នកណា Soorin របស់ខ្ញុំនៅឯណា » Jeha ងាកចុះឡើងរក Soorin ដែលនាងក្រោយនាយដែលគេមិនបានចាប់អារម្មណ៍
« បងស្រីរបស់បងនៅទីនេះតើ » Junghy ធ្វើជាចារឹកញិកញ៉ក់និយាយទៅកាន់ Jeha
« អ្នកណា អ្នកណាថា Soorin នាងមិនមែនបងស្រីរបស់ខ្ញុំនាងគឺជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយនាងមកចេះអីដែរ » Jeha គ្រវាសដៃចេញពី Junghy Soorin នាងក៏លួចញញឹម ឯ Junghy វិញក្ដៅដូចបាយពុះ ចោលភ្នែកទៅសម្លក់សម្លឹងមើល Soorin រហូត
« ហ៉ឹម~ » Junghy ក៏ដើរចេញទៅបាត់ទាំងកំហឹង នាងទ្រាំមិនបានទេ គេនិយាយក្ដែងៗ ពីមនុស្សដែលគេស្រឡាញ់នៅនឹងមុខ
« មោះ បានហើយ Jeha ឡើងទៅសម្រាកទៅ » Soorin នាងញញឹមអស់ចិត្តហើយក៏នាំ Jeha ឡើងទៅបន្ទប់ទាំងពីរនាក់
ក្នុងបន្ទប់
« បងទៅមុជទឹកចេញទៅ » ពេលមកដល់បន្ទប់ភ្លាម Soorin ក៏ដេញ Jeha ទៅមុជទឹកភ្លែត

YOU ARE READING
រឿង បងស្រីសម្អប់
Teen FictionKim Soorin Kim Jeha នាងមិនមែនបងស្រីខ្ញុំទេ!!ឈប់តាំងខ្លួនឯងជាបងស្រីរបស់ខ្ញុំទៀតខ្ញុំគ្មានបងខ្ញុំគឺជាកូនទោលក្នុងគ្រួសារនេះតែម្នាក់គត់ នាងគឺក្លែងក្លាយខ្ញុំស្អប់នាងស្អប់ខ្ពើមនាងខ្លាំងណាស់