ផ្ដើមរឿង:តើខ្ញុំជាអ្នកណា!?

1.1K 46 2
                                    

_តើខ្ញុំជាអ្នកណា?

ខ្ញុំបានស្រឡាញ់មនុស្សប្រុសម្នាក់នៅពេលរៀនមធ្យម
សិក្សារហូតឡើងសកលវិទ្យាល័យ។ក្ដីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជាម្ចាស់ហាងផ្កាដ៏ធំបំផុតនៅក្នុងទីក្រុងសេអ៑ូល។

ប៉ុន្ដែដោយសារតែចង់នៅក្បែរបុរសម្នាក់នោះខ្ញុំបានបោះ
បង់ចោលក្ដីស្រមៃរបស់ខ្ញុំហើយទៅធ្វើការនៅក្នុងក្រុម
ហ៑ុនសរសេរអត្ថបទមួយកន្លែងជាមួយនិងគេទាំងដែលខ្ញុំមិនចូលចិត្តវាទាល់តែសោះ។

(ខ្ញុំលឺមកថា...ឯងស្រឡាញ់ខ្ញុំមែនទេ!?)

ពេលបានលឺសំណួរបែបនោះខ្ញុំក៏គាំងត្រឹមមិនដឹងគួរនិយាយយ៉ាងមិចនោះទេព្រោះខ្ញុំមិនបានដឹងថាគាត់ចូលចិត្តខ្ញុំវិញរឺអត់នោះទេ។

(បាទ!)ចុងក្រោយក៏ហើបមាត់និយាយពាក្យមួយម៉ាត់នេះចេញមកហើយក៏អោនមុខចុះរងចាំស្ដាប់ចម្លើយរបស់គាត់វិញ។

(ខ្ញុំក៏ស្រឡាញ់ឯងដូចគ្នា...ចឹងពួកយើងធ្វើជាសង្សារនិងគ្នាទៅ!)

(ហ្អាសស៎...!?)ខ្ញុំបើកភ្នែកធំៗងើបសម្លឹងមុខរបស់គាត់បន្ដិចតែខ្ញុំបែរជាគ្មានអារម្មណ៍ថារំភើបអីសូម្បីបន្ដិចផ្ទុយ
ទៅវិញបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតខុសចង្វាក់...។

ចាប់ពីពេលនោះមកគាត់បានរើមកនៅផ្ទះជាមួយខ្ញុំហើយពួកយើងក៏រស់នៅជាមួយគ្នាមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរហូតដល់ថ្ងៃមួយ...។

(ខិកខិក...!)សម្លេងក្អកយ៉ាងខ្លាំងចេញពីក្នុងបន្ទប់សម្លេងសម្រឹបជើងក៏បន្លឺឡើងញាប់ឆ្មេររត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន។ខ្ញុំបានយកដៃដែលខ្ទប់មាត់នោះចេញហើយសម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ទាំងភាពភ័យខ្លាច។

ឈាមជាច្រើនហូរចេញតាមច្រមុះនិងមាត់របស់ខ្ញុំ...។

[នេះខ្ញុំកើតអី!?]ចោទសំណួរសួរមកកាន់ខ្លួនឯងទាំងភាពងឿងឆ្ងល់កន្លងមកខ្ញុំមិនដែលមានអារម្មណ៍ថាឈឺអ្វីសោះទេតែហេតុអីពេលនេះស្រាប់តែក្អួតឈាមចេញមកទៅវិញ?

នៅថ្ងៃបន្ទាប់ខ្ញុំក៏បានទៅមន្ទីរពេទ្យពិនិត្យពីអាការៈមួយនេះហើយខ្ញុំក៏បានដឹងថា...ខ្ញុំកើតជម្ងឺមហារីកខួរក្បាលអស់រយៈពេលជាយូរមកហើយ។មូលហេតុដែលខ្ញុំមិន
បានដឹងពីរឿងនេះព្រោះរាល់ពេលដែលខ្លួនឯងឈឺក្បាលខ្ញុំតែងតែគិតថាខ្លួនឯងគ្រាន់តែគិតរឿងអំពីការសរសេរអត្ថបទក្នុងក្រុមហ៑ុនពេកទើបបណ្ដាលឪ្យឈឺក្បាលបែប
នេះ។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now